Episode 27 : He took my virginity

349 62 0
                                    

☘ ភាគទី 27 ☘

" ថេហ្យុង....ដេក...ឲ្យស្រួលបួលណា៎ "
ជីមីន នឹង ជុងគុក បានគ្រា ថេហ្យុង មកដាក់ឲ្យគេងនៅលើគ្រែក្នុងបន្ទប់សណ្ឋាគារ

" ចាំខ្ញុំហៅ ជុងហ្គុក មកមើលគេ តែពេលនេះខ្ញុំទៅបើកបន្ទប់មួយទៀតសម្រាប់ពួកយើង! "ជុងគុក

" អឹមចឹងទៅចុះ...ពេល ជុងហ្គុក មកដល់ចាំខ្ញុំចេញទៅតាមក្រោយណា៎ " ជីមីន

" okay.... "
ជុងគុក ដើរចេញទុកឲ្យ ជីមីន នៅមើលថែ ថេហ្យុង ព្រោះគេត្រូវទៅបើកបន្ទប់ 2 ទៀតសម្រាប់គ្នាបួននាក់គេង ។

" ជីមីន........ "
ទោះបីជាស្រវឹងតែគេក៏មើលដឹងថាអ្នកដែលកំពុងតែអង្គុយលើពូកក្បែរគឺជា ជីមីន បែបនេះគេពិតជាសប្បាយចិត្តណាស់ដែលពេល្រវឹងមានមនុស្សដែលគេចូលចិត្តមកមើលថែ !!
ថេហ្យុង ស្ទុះចាប់ដៃម្ខាងរបស់ ជីមីន ជាប់រួចគេសម្លឹងមើលមុខរាងតូចមិនព្រិចភ្នែកហាក់ដូចជាកំពុងចង់និយាយអ្វីជាមួយ ។

" គេងទៅ ឯងស្រវឹងហើយចាំខ្ញុំដណ្ដប់ភួយឲ្យ " ជីមីន

" នៅជាមួយខ្ញុំបានទេ?? " ថេហ្យុង

" ពេលនេះក៏នៅជាមួយហើយ ខ្ញុំមានបានទៅណា៎ឯណា? "
ជីមីន ញញឹមនឹងនិយាយលួងលោមទៅវិញ ព្រោះថាមនុស្សដែលកំពុងស្រវឹងគឺមិនដឹងអីទេ គ្រាន់តែស្របតាមគេបន្តិចដើម្បីឲ្យគេគេងលក់នឹងហើយ ។

" ថ្មីៗនេះហេតុអីបានជាស្និតស្នាលនឹង ជុងគុក ម៉្លេះ?? ខ្ញុំមិនចូលចិត្តទេ កុំស្រឡាញ់គេអី " ថេហ្យុង

" ថេហ្យុង....ឯងស្រវឹងហើយ " ជីមីន

" ទោះបីជាស្រវឹងតែខ្ញុំអាចនិយាយថាស្រឡាញ់ឯងបានដោយពាក្យទាំងនេះសុទ្ធតែជាការពិត " ថេហ្យុង

" ខ្ញុំមាន ជុងគុក...ហើយ...ពួកយើងស្រឡាញ់គ្នា ហើយចំពោះអារម្មណ៍ល្អៗដែលឯងមានចំពោះខ្ញុំនោះ ខ្ញុំមិនអាចទទួលតកបានទេ " ជីមីន

" ខ្ញុំស្រឡាញ់ឯង....ហេតុអីមិនស្រឡាញ់ខ្ញុំវិញ...?? តើខ្ញុំមិនល្អត្រង់ណា៎ ចំណុចណា៎ខ្លះដែលខ្ញុំមិនអាចប្រៀបធៀបនឹង
ជុងគុក បាន?? " ថេហ្យុង

" ព្រោះឯងមិនមែនជា ជុងគុក.... "
ជីមីន ព្យាយាមមិននិយាយអ្វីច្រើនណោះទេ គេខ្លាចថាសម្ដីតាំងប៉ុន្មឆនដែលគេនិយាយចេញទៅអាចប៉ះពាល់ដល់អារម្មណ៍របស់ ថេហ្យុង ទោះបីជាក្នុងពេលកំពុងស្រវឹងក៏ដោយ តែប្រយោគដែលគេបានបញ្ចេញទៅមុននេះសង្ឃឹមថានៅព្រឹកស្អែក ថេហ្យុង នឹងភ្លេចហើយក៏មិនបាច់ឈឺចាប់ដែរ ។

  ស្នេហាក្នុងការចងចាំ  |  Kookmin  ft  TaekookWhere stories live. Discover now