Episode 26 : Blind date

326 65 1
                                    

☘ ភាគទី 26 ☘

" និយាយចឹង...ថ្ងៃ Blind Date អ្នកណាទៅខ្លះ?? " ជីមីន

" Blind Date ដែលសិស្សនៅសាលាគេរៀបចំនៅក្លឹបក្បែរៗនេះមែនទេ? " ជុងហ្គុក

" ត្រូវហើយ...បងនឹង ជីមីន ក៏ទៅដែរ " ជុងគុក

" ចឹងខ្ញុំទៅដែរ!! " ថេហ្យុង

" ទៅទាំងអស់គ្នាតែម្ដងទៅសប្បាយណាស់...ក្រែងល៎មានសំណាងជួបគូរនឹងគេ " ជីមីន

" ㅋㅋ បងកុំលេងសើចនឹងផ្លូវអារម្មណ៍របស់ខ្ញុំ " ជុងហ្គុក

" ឯងនឹងត្រូវតែទៅណា៎វើយ...ពួកយើងខានចូលរួមកម្មវិធីបែបនេះយូរហើយ " ជុងគុក

" ខ្ញុំដឹងហើយ...កុំភ័យ " ជុងហ្គុក

" ចឹងសម្រេចថាទៅតាំងអស់គ្នា...បើសិនជាដល់ថ្ងៃហើយបាត់អ្នកណាម្នាក់ខ្ញុំតាមរករឿងហើយណា៎ " ជីមីន

" ខ្ញុំច្បាស់ជាមានមុខ បើមិនចឹងខ្លាចកាត់ប្រាក់ខែ " ជែមីន

" ហា៎ហា៎....ដឹងខ្លួនល្អ!! " ជីមីន

" ចឹងប្រញាប់ញ៉ាំទៅ...ព្រោះថាថ្ងៃស្អែកនេះហើយ ត្រូវនៅផឹករហូតដល់ចប់កម្មវិធីទៀត! យប់នេះគេងឲ្យឆ្អែតៗណា៎ " ជុងគុក

" តែប្រាប់ពួកឯងមុនឲ្យហើយណា៎...បើស្រវឹងហើយហាមផ្ដេសផ្ដាសប្រយ័ត្នអស់គ្រឿងក្នុង " ជីមីន

" ហូយ៎...ស្អីបងនឹង អស់គ្រឿងក្នុង?? " ជុងហ្គុក

" អាវ៎...ក៏យល់ហើយតើស៎ បងផ្ដាំឲ្យហើយព្រោះថាគេកម្ម៉ង់យកតែស្រាខ្លាំងៗទេ ផឹកភ្លេចខ្លួននឹងទៅឥឡូវហើយ " ជីមីន

" Ok....!! "
  គ្រប់គ្នាដឹងហើយក៏ប្រយ័ត្នខ្លួនបន្តិច ព្រោះថាស្រានៅ
Blind Date លើកនេះសុទ្ធតែអាខ្លាំងៗដាក់ជ្រាបតែបន្តិចក៏ស្រវឹងដែរហើយបើខ្សោយមិនសូវចេះផឹកទៀតគឺទន់តែម្ដង ដូច្នេះ ជីមីន ក៏ចេះតែបារម្ភខ្លាចអ្នកណាអស់គ្រឿងក្នុង នៅយប់ហ្នឹងអីចឹងទៅ ដោយសារគេក៏ធ្លាប់ម្ដងដែរតែគ្រាន់បិះចេះបាន ជែមីននឹងជេណូ នៅជាមួយកុំអីមិនដឹងយ៉ាងមិចទេ ។

{  ក្លឹប  }

បរិវេញក្នុងក្លឹបទាំងមូលត្រូវបានជួលពេញមួយយប់ដើម្បីធ្វើកម្មវិធី Blind Date ដែលមានមនុស្សជាច្រើនមកចូលរួមដើម្បីស្វែងរកគូរស្នេហ៍ដែលបានលាក់ខ្លួនពួនសម្ងំមិនចេញមកជួបគ្នា ទាល់តែមានគេរៀបចំឲ្យបែបនេះ....តែអ្នកខ្លះទៀតក៏មកគ្រាន់តែដើម្បីជួបជុំអបអរជាមួយមិត្តភក្តិ ក្នុងពេលដែលបញ្ចប់ការសិក្សាប៉ុណ្ណោះ តែក៏ផឹកស៊ី រាំរែកមិនចាញ់គ្នាដែរ ។
ទាំងប្រុស នឹងស្រី ម្នាក់ៗតុបតែងខ្លួនយ៉ាងស្អាតឡូយឆាយទាក់ទាញយ៉ាងខ្លាំង តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតធ្វើឲ្យគ្រប់គ្នាងាកទៅមើលព្រោងព្រាតនោះគឺជាវត្តមានរបស់ ក្រុមសិស្ស Top លំដាប់សាលា ។

  ស្នេហាក្នុងការចងចាំ  |  Kookmin  ft  TaekookWhere stories live. Discover now