ភាគទី23

116 3 0
                                    

សំណល់ស្នេហ៍ក្បែរបេះដូង❤️ភាគទី23

ធ្វើដំណើរមិនបានប៉ុន្មានគេក៏បមកដល់ផ្ទះរបស់ជេសុីគេឈប់ឡានស្ទើរមិនចង់ទាន់ផងក៏រត់ចូលទៅក្នុងផ្ទះ ឯអ្នកដែលនៅក្នុងផ្ទះសម្លឹងមើលមកគេទាំងសមបំណង នាងកពុងតែគិតថាគេមករកនាងដោយសារតែក្តីស្រឡាញ់ពិតមែនហើយគេមកដោយក្តីស្រឡាញ់តែមិនមែនដើម្បីនាងទេ

"បងមករកអូនហើយ អូននឹកបងណាស់"ឃើញគេមកដល់ភ្លាមនាងក៏រត់មករកគេឪបកគេតែម្តង

"ថ្ងៃនេះខ្ញុំមកនិយាយដាច់ស្រេចជាមួយនឹងនាង" ជីមីនឃើញនាងមិនបានធ្វើអ្វីដែលខ្លួនបាននិយាយក៏ចូលមកនិយាយរឿងដែលមានសាច់ការមិនបណ្តែតបណ្តោយនោះទេ

"អូនសូមអង្វរបងកុំបែកគ្នាជាមួយអូនអី"នាងដកខ្លួនចេញពីគេចាប់ដឌគេអង្រួនសុំគេ នេះនាងធ្វើមិនដូចជាខ្វះគេមិនបានហើយ

"តែខ្ញុំមានប្រពន្ធហើយមិនអាចមកនៅជាមួយនាងទេ"

"ទុកអូនជាមនុស្សកំដរក៏បានដែលណា សូមកុំឪ្យតែបងបោះបង់អូនចោលអីណា" ជេសុី

"បងមិនអាចក្បត់ប្រពន្ធបងបានទេ"ជីមីនពីមុនទោះជាធ្លាប់ខូចខិលពីមិនមកប៉ុន្តែអ្វីៗក៏បានកែប្រែពេលដែលបានស្គាល់ឈៀលលីមក គេក៏បានសន្យាជាមួយប៉ាម៉ាក់របស់គរថានឹងមើលថែនាងឪ្យល្អមិនឪ្យនាងពិបាក

"អូនមិនទៅពាក់ព័ន្ធជាមួយនាងទេ អូនសន្យាសុំត្រឹមតែបងមានពេលឪ្យអូន1អាទិត្យក្បែរអូនបាន1ថ្ងៃក៏បានដែលណា1ម៉ោងក៏បានសុំត្រឹមតែបងមិនទៅណាចោលអូនអី"

"បើអូនមិនទៅពាក់ព័ន្ធជាមួយនឹងប្រពន្ធបង បងអាចនៅជាមួយអូនបានដល់ពេលដែលអូនអស់ចិត្តជាមួយនឹងបងអូនអាចប្រាប់បងបាន បងឪ្យអូនទៅគ្មានប្រកែកតែបើអូនហ៊ានទៅប៉ះពាល់ជាមួយនឹងឈៀលលីនោះបងមិនហ៊ានធានាដល់អាយុជីវិតរបស់អូនទេ" ឈ្មោះជាស្រីកំដររបស់នាងគ្មានសិទ្ធណាអាចទៅប៉ះពាល់មនុស្សស្រីដែលមាននាមជាប្រពន្ធរបស់គេទេ នេះគេធ្វើបែបនេះមិនមែនដើម្បីខ្លួនឯងគឺគេធ្វើដើម្បីតែប្រពន្ធរបស់គេ គេនឹងប្រឹងរុករកការពិតដើម្បីឪ្យប្រពន្ធរបស់គេបានសងសឹកវិញនោះទេ

សំណល់ស្នេហ៍ក្បែរបេះដូង ❤️Where stories live. Discover now