ភាគទី10

189 6 0
                                    

សំណល់ស្នេហ៍ក្បែរបេះដូង💜 ភាគទី10

ពេលនេះការប្រកួតបាល់បោះបានចប់មួយតង់ហេីយដោយមានការសម្រាក15នាទីជុងហ្គុកដេីរមកកន្លែងសម្រាកដោយស៊ូលី ជីមីន នឹងឈៀលលីអង្គុយនៅខាងក្រោយនេះ

"ហត់ទេ"ជុងហ្គុកដេីរមកក្រោយកន្លែងអ្នកទស្សនា មកដល់ស៊ូលីហុតទឹកឪ្យជុងហ្គុកដោយសួរសុខទុក្ខគេធម្មតា

"អត់ហត់ទេគ្រាន់តែឃេីញមុខអ្នកនាងបាត់ហត់ហេីយ"ជុងហ្គុកផឹកទឹកហេីយក៏តបជាមួយនាងដោយស្នាមញញឹម ឃេីញនាងភាពនឿយហត់ទាំងប៉ុន្មានក៏រលាហអស់តាមខ្យល់បាត់ទៅហេីយ

"ឯងមេីលបងស្រីនុះគាត់បាននៅក្បែរជុងហ្គុកហ៎"

"ពួកគាត់សមគ្នាណាស់"ក្មេងស្រីវ័យជំទង់ដែលមកទស្សនានៅទីនេះក៏នាំគ្នានិយាយពីអ្នកទាំងពីរ អ្នកណាក៏ច្រណែននាងដែលបាននៅក្បែរជុងហ្គុក អ្នកណាមិនស្គាល់ ចន ជុងហ្គុក ជាកីឡាករលេងបាល់ កីឡាផ្សេងនឹងជាម្ចាស់ក្រុមហ៊ុនកន្លែងហាត់ប្រាណដល់ធំនៅកូរ៉េ

"ទឺត ទឺត" កញ្ចែផ្លំបញ្ជប់ការសម្រាកនឹងដេីម្បីផ្តល់ដំណឹងដល់កីឡាករនឹងអ្នកទស្សនាឪ្យងាកមកមេីលការប្រកួតបាល់វិញ

"ខ្ញុំទៅសិនហេីយ" ជុងហ្គុក

"ចាស៎ ស៊ូស៊ូ"ការលេីកទឹកចិត្តនឹងស្នាមញញឹមជាការផ្តល់កម្លាំងចិត្តឪ្យគេ ដេីម្បីយកឈ្នះការប្រកួតមួយនេះ

"អេៗ នៅញញឹមដល់ណាទៀត មិនអង្គុយមកគេអង្គុយអស់ហេីយ" ឈៀលលីហៅមិត្តភ័ក្រខ្លួនដែលកំពុងឈរក្រវីដៃនឹងញញឹមទៅកាន់ជុងហ្គុកដែលកំពុងត្រៀមប្រកួតក្នុងពេលបន្តិចទៀតនេះ

"ពីរអ្នកនឹងសង្ស័យតែស្រឡាញ់គ្នាម៉ង" ឈៀលលីនិយាយព្រមទាំងចង្អុលមុខមិត្តភ័ក្ររបស់ខ្លួនធ្វេីឪ្យនាងចាប់ផ្តេីមមានអារម្មណ៍ថាក្តៅៗមុខ ថ្ពាល់ចាប់ផ្តេីមក្រហមនឹងពាក្យដែលគេប្រអាប់

"ចេះតែនិយាយហេីយ" នាងនិយាយប៉ុណញនឹងគេក៏ឈប់ដេញដោលប៉ុន្តែឈៀលលីភ្នែកនាងក៏រហ័សមេីលឃេីញកាបូបដែលស៊ូលីកំពុងតែស្ពាយគឹដូចនឹងកាបូបដែលជីមីនទិញឪ្យនាងការពីម្សិលមិញ

សំណល់ស្នេហ៍ក្បែរបេះដូង ❤️Donde viven las historias. Descúbrelo ahora