Ep28:ព្យាយាមកាត់ចិត្ត!

2.7K 195 0
                                    


Won:<Taeស្តាប់បងណា!Taeទៅផ្ទះជាមួយកូន
ចៅបងសិនទៅ បងចាត់ចែងសពចៅហ្វាយរួចរាល់បងនឹងទៅតាមក្រោយហើយកុំលួចយំអោយសោះបើចៅហ្វាយដឹងគាត់ប្រាកដជាទៅមិនបានសុខទេ!taeនៅមានបងដែលនៅក្បែរtae taeត្រូវតែរឹងមាំឡើងវិញដើម្បីចៅហ្វាយ ល្អទេ>

Tae:<អឹម!!>រាងតូចលើកដៃស្រឡូនតូចៗជូតទឹក
ភ្នែកចេញពីថ្ពាល់ព្រមទាំងងក់ក្បាលតបទៅWon
យ៉ាងញាប់ឆ្មេរ

Won:<ពួកឯងជូនអ្នកប្រុសtaeទៅភូមិគ្រឹះហើយ
ត្រូវប្រយ័ត្នពីសុវត្តិភាពរបស់អ្នកប្រុសអោយមែន
ទែន>Wonងាកក្បាលទៅរកកូនចៅក្រោមបង្គាប់
ព្រមជាមួយនឹងសម្តីរឹងកំព្រឹសបញ្ជាទៅគេ

Man:<បាទល្បង>ពួកវាក៏អោនគំនាបដើម្បីទទួល
យកបញ្ជា

Taeក៏ដើរទៅសំដៅឡានជាមួយកូនចៅរបស់
Wonទាំងគ្មានអារម្មណ៍ក្នុងខ្លួនទាល់តែសោះបើមានគេដួលពីមុខក៏ប្រហែលជាមិនដឹងផង។Won តាមមើលដំណើររាងតូចពីក្រោយរហូតផុតកន្ទុយ ភ្នែកទើបចូលក្នុងបន្ទប់ICUដើម្បីចាត់ចែងសពរបស់រាងក្រាស់។
+Skip

ព្រឹកថ្ងៃថ្មីក៏បានមកដល់ ទ្រនិចនាឡិកាចង្អុលបញ្ជាក់ថាពេលនេះម៉ោង9កន្លះទៅហើយ នៅក្នុង
បន្ទប់អ្នកជំងឺរបស់Sujinគាត់ដេកលើគ្រែពេទ្យសំងំលួចយំតាំងពីពេលដែលគាត់ដឹងខ្លួនព្រោះតែបារម្ភពីក្មួយ។ក្មួយមួយរត់ទៅបាត់មិនដឹងទៅដល់ណាក្មួយមួយទៀតទើបតែស្លាប់ឯក្មួយមួយទៀតក៏មិនបានមកលេងបាត់ដំណឹងឈឹង អារម្មណ៍ជាមីងមិនខុសពីអារម្មណ៍ជាម្តាយនោះទេ ក្មួយទាំង3ជា
សាច់ញាតិដែលគាត់នៅសល់គាត់មិនចង់បាត់បង់ ក្មួយណាម្នាក់ទេ។សំណាងដែរSinaនៅមើលថែ sujinរហូតចំណែកounnaវិញនៅចាត់ចែងរឿង Clubផ្ទុះគ្រាប់បែក។

ទឺងៗៗ!!(ទូរស័ព្ទរោចន៍)

Sina:<អ្នកនាង!បងWon Callមក>Sinaហុច
ទូរស័ព្ទដៃអោយទៅSujinរួចក៏បែរទៅបន្តចិតផ្លែ
ឈើបន្តទៀតដើម្បីទុកអោយSujinពិសារ

Sujin:<ហ៊ឹម!មានការអីWon!ល្អណាស់បើចឹងឯងជួយចាត់ចែងផង ហើយឲ្យtaeមកជួបយើងផងយើងចង់ជួបគេ! អូខេ​ប៉ុណ្ណឹងចុះ>នាងនិយាយ
តែបន្តិចក៏បិទវិញទាំងលួចញញឹមតិចៗដូចជានាង
កំពុងសប្បាយចិត្តរឿងអ្វីមួយយ៉ាងអីចឹង

គំនុំសាងស្នេហ៍(កែសម្រួលឡើងវិញ)Donde viven las historias. Descúbrelo ahora