Ep33:ការឈឺចាប់?!

2.6K 177 3
                                    


Jungkook:<កុំគេងបែបនេះអីទៀតបានដែរទេ>
រាងក្រាស់ចាប់ប្រអប់ដៃស្រឡូនមកអ្អឹបនឹងថ្ពាល់
គ្រឺមរបស់គេ កែវភ្នែកពាសពេញទៅដោយទឹកភ្នែក
សម្លឹងមើលផ្ទៃមុខរាងតូចមិនដាក់ភ្នែក

Jungkook:<អូនកំពុងតែដាស់ទោសបងមែនទេ អ្ហឹកៗកុំដាក់ទោសបងដោយវិធីនេះអី>

រាងក្រាស់នៅបន្តអង្គុយយំយែកការឈឺចាប់រៀប រាប់ដាក់រាងកាយគ្មានវិញ្ញាណរបស់រាងតូចមិនព្រម
ឈប់សោះ រាងតូចនៅគេងស្ងៀមដដែលប៉ុន្តែទឹក
ភ្នែករាងតូចហូរចេញពីកែវភ្នែកដែលកំពុងតែបិទកាត់មកកន្ទុយភ្នែកបញ្ជាក់ថាគ្រប់សម្តីគ្រប់ពាក្យ
គ្រប់ម៉ាត់របស់រាងក្រាស់បាននិយាយ រាងតូចបាន
ឮទាំងអស់តែគ្រាន់តែកម្រើកមិនបាន។មិនបានយូរ
ប៉ុន្មាននោះទេរាងក្រាស់ក៏ទន់ត្របកភ្នែកគេងលង់ លក់ដោយដាក់ក្បាលគេងនៅលើគ្រែក្បែរប្រអប់ដៃរបស់រាងតូច។

Tae:<ហ៊ឹមៗ>ត្របកភ្នែកដែលបិទយ៉ាងយូរថ្ងៃក៏
ចាប់រង្កើបើកឡើងបន្តិចម្តងៗអោយស៊ាំនឹងពន្លឺថ្ងៃ
បំពង់កក៏ថ្ងូរតិចៗព្រមជាមួយនឹងប្រអប់ដៃកម្រើក
តិចៗរហូតស៊ាំនឹងពន្លឺថ្ងៃ

Tae:<បងkookie!!>បបូរមាត់ស្លេកស្លាំងហើបហៅឈ្មោះរាងក្រាស់ខ្សាវៗស្ទើរតែមិនឮសំឡេងប្រអប់ដៃស្រឡូនដែលកំពុងព្យួរសារ៉ូមលើកទៅ
អង្អែលក្បាលរាងក្រាស់ដែលកំពុងគេងក្បែរខ្លួនគេ
ថ្នមៗដោយក្តីនឹករលឹក

ក្រាក!(សំឡេងបើកទ្វារបន្ទប់បន្លឺឡើង)

Ton:<អូ!ta......>tonបម្រុងនឹងហារមាត់ហៅរាងតូចតែរាងតូចកាត់ចង្វាក់របស់គេមុន គេទើបតែមកពីទិញអាហារអោយរាងក្រាស់ដូចរាល់ដង

Tae:<ស៊ូត!>រាងតូចលើកដៃស្រឡូនបង្ហាញម្រាម
ដៃចង្អុលដាក់លើបបូរមាត់បំណងហាមឃាត់tan
កុំអោយនិយាយបន្តទៀតព្រោះរាងក្រាស់កំពុងតែ
គេង​ខ្លាចគេអាចនឹងភ្ញាក់រួចរាងតូចធ្វើសញ្ញាកាយ
វិការអោយនាំខ្លួនគេទៅវ៉េរ៉ង់ដាខាងក្រៅដើម្បីស្រូប
យកខ្យល់អាកាស

Tonយល់ពីសញ្ញាកាយវិការរបស់រាងតូចទើប
គេយកកញ្ចប់អាហារដាក់លើតុរួចស្ទុះស្ទាលជួយគ្រារាងតូចអោយចុះពីលើគ្រែថ្នមៗខ្លាចរាងក្រាស់អាចនឹងភ្ញាក់ហើយក៏មិនភ្លេចទាញដែកដែលព្យួរសារ៉ូមយកមកជាមួយដែរ។ក្រោយពីចុះពីគ្រែបាន សម្រេចពួកគេក៏ដើរទៅឈរនៅវ៉េរ៉ង់ដាខាងក្រៅដោយមិនភ្លេចទាញទ្វារវ៉េរ៉ង់ដាបិទអោយជិតនោះទេដើម្បីងាយស្រួលនិយាយនឹងមិនធ្វើឲ្យរាងក្រាស់ភ្ញាក់ពីគេងផងដែរ។

គំនុំសាងស្នេហ៍(កែសម្រួលឡើងវិញ)Hikayelerin yaşadığı yer. Şimdi keşfedin