+បន្ទប់តែងខ្លួន
" យកទៅផ្លាស់ទៅ " មេការ ហុចខោអាវមួយសម្រាប់ទៅអោយមាឌតូច
" ការងាររបស់ឯងត្រូវលើកស្រាអោយភ្ញៀវតាមបន្ទប់ ស្ដាប់បានទេ " មេការ
" បាទ ខ្ញុំដឹងហើយ " ជីមីន ទទួលមកកាន់
" បើភ្ញៀវត្រូវការអ្វីឯងត្រូវតែធ្វើតាមគេទៅ កុំជំទាស់ចិត្តភ្ញៀវអោយសោះ ដឹងហើយឬនៅ " មេការ" យល់ហើយ " ជីមីន
" បើមិនយល់សួរពួកគេទៅ ពួកឯងជួយមើលគេផង! " មេការ និយាយរួចក៏ចេញទៅ
" ដឹងហើយមេការ " All" នេះជាការងារដំបូងរបស់ខ្ញុំ ខ្ញុំត្រូវតែធ្វើអោយល្អបំផុត " ជីមីន ញញឹមលើកទឹកចិត្តខ្លួនឯង ទើបចូលទៅផ្លាស់សម្លៀកបំពាក់ ពេលផ្លាស់រួចគេក៏ទៅធ្វើការងារលើកស្រាអោយភ្ញៀវតាមបន្ទប់តាមមេការបញ្ជា... ពេញមួយយប់ជីមីនខិតខំធ្វើការខ្លាំងណាស់ ថែមទាំងមិនបានសម្រាកទៀត ព្រោះហេតុតែចង់បានលុយទៅជួយបងប្រុសចេញមកវិញ ពេលផុតម៉ោងជីមីនក៏រៀបចំខ្លួនទៅផ្ទះវិញជាមួយលុយដែលខ្លួនរកបាននៅយប់នេះ....។
ប៉ុន្តែការងារបែបនេះមិនមែនជាការងារល្អឡើយ ការបំពានរាងកាយតែងតែមាន អ្នកខ្លះមកធ្វើបាន២ ៣ថ្ងៃក៏សុំឈប់វិញ ចុះទម្រាំជីមីនតើគេស៊ូទ្រាំនឹងការងារនេះបានប៉ុន្មានដែលទៅ....?
__New day__
ជុងហ្គុក ងើបទៅរៀបចំខ្លួនដើម្បីទៅក្រុមហ៊ុន ព្រោះគេខានទៅក្រុមហ៊ុនច្រើនថ្ងៃហើយ មេការបានចូលមកក្នុងបន្ទប់យកសម្លៀកបំពាក់មកអោយគេ ពេលស្លៀកពាក់រួចទើបចុះទៅក្រោម ញាំអាហារពេលព្រឹក
" ម្ចាស់ប្រុស " គ្រប់អ្នកបម្រើ នាំគ្នាអោនមុខដាក់ជុងហ្គុក ពេលរាងសង្ហារចុះមក មេការក៏ទាញកៅអីអោយនាយអង្គុយចុះ
" រៀបចំទៅ " ជុងហ្គុក ប្រាប់ មេការក៏ចាប់បាយដាក់ចាននាយជុងហ្គុក ចាប់ផ្ដើមញាំដោយស្ងៀមស្ងាត់នៅតុអាហារម្នាក់ឯង រហូតរួចរាល់
" ពេលខ្ញុំទៅ កុំភ្លេចអោយមនុស្សទៅសម្អាតបន្ទប់របស់ខ្ញុំផង " ជុងហ្គុក
" ចា៎ម្ចាស់ប្រុស " មេការ
" នៅមានទៀត យកសម្លៀកបំពាក់របស់ខ្ញុំទាំងអស់អោយអ្នកបម្រើថ្មីបោកគក់ផង ចំណែកនៅសួនច្បារក៏ត្រូវអោយនាងធ្វើដែល ស្មៅនៅទីនោះក្រាស់ណាស់អោយនាងកាត់ចេញទៅ បើនាងមិនធ្វើហើយជំទាស់បញ្ជា មិនបាច់អោយបាយនាងសុីទេ កុំសូម្បីមានអ្នកជួយ " ជុងហ្គុក និយាយលឺៗអាចល្មមអោយរាងតូចកំពុងរៀបចំនៅផ្ទះបាយបានលឺច្បាស់
YOU ARE READING
ពន្លកស្នេហ៍
Romanceស្នេហាដែលនាងផ្ដើម វាក៏បានបញ្ចប់នៅថ្ងៃរៀបការ ពេលនេះនាងត្រលប់មកធ្វើអី? គីម ថេហ៍វ៉ា