ក្រោយពីបាត់ដំណឹងជាង១ខែ ជុងហ្គុកបានមកក្រុមហ៊ុនវិញជាមួយសភាពជិះរទេះរុញ ដោយមានមនុស្សស្រីម្នាក់មកជាមួយ ធ្វើឲ្យបុគ្គលិកទាំងអស់បង្វែរមកមើលក៏ព្រោះតែពួកនាងមិនដែលឃើញម្នាក់ស្រីនោះឡើយ
" លោកនាយក គ្រប់គ្នាកំពុងចាំ " ហាន់ ចេញមកទទួល នាយបានរៀបចំគ្រប់យ៉ាងរួចរាល់អស់ហើយតាមសម្ដីជុងហ្គុកបានប្រាប់
" អូនប្រាកដហើយ " ជុងហ្គុក ងាកសួរនាយតូចដែលបានតុបតែងខ្លួនជាស្រីនោះ ទាំងបារម្ភព្រោះតែនាយមិនចង់យកថេហ៍មកពាក់ព័ន្ធនោះទេ
" អូនត្រៀមរួចហើយ " ថេយ៉ុង
" តោះទៅ " ជុងហ្គុក អ្នកទាំងបីក៏ឡើងជណ្ដើរយន្តនៅបន្ទប់ប្រជុំ#បន្ទប់ប្រជុំ
លោកហ្វាងអង្គុយរងចាំជុងហ្គុកមកជាមួយភាគហ៊ុនផ្សេងទៀត ទឹកមុខរបស់គាត់ញញឹមញញែមមិនបាត់ក៏ព្រោះតែបន្តិចទៀតក្រុមហ៊ុននេះនឹងធ្លាក់មកលើដៃគាត់។ កំពុងគិត ទ្វារបន្ទប់ក៏បើកបង្ហាញនាយសង្ហារជាអគ្គនាយកក្រុមហ៊ុនចូលមក មិនត្រឹមតែប៉ុណ្ណោះក៏មានមនុស្សស្រីចូលមក អោយលោកហ្វាងស្ទុះងើបពីកៅអី អង្គុយលែងជាប់ ភ្ញាក់ផ្អើលមិនចេះតិច
( គឺនាង គីម ថេហ៍វ៉ា ) លោកហ្វាង និយាយក្នុងចិត្ត នឹកស្មានមិនដល់ថានាងនឹងមានវត្តមាននៅទីនេះ ក្រែងនាងស្លាប់ហើយមិនអញ្ជឹង
" សួរស្តីនាយកចន " គ្រប់គ្នាងើបគោរពនាយជាប្រធានធំ
" រំខានពួកលោកហើយថ្ងៃនេះ នាំគ្នាអង្គុយទៅ " ជុងហ្គុក រុញរទេះទៅកន្លែងរបស់នាយ ដោយមានថេយ៉ុងរុញ គ្រប់គ្នាក៏អង្គុយចុះ" លោកពូអង្គុយចុះទៅ " ជុងហ្គុក និយាយទៅកាន់ពូខ្លួន គាត់មិនព្រមអង្គុយទេ ភ្លឹកទៅណាមិនដឹង
" ......... " លោកហ្វាង អង្គុយទាំងសម្លឹងទៅថេហ៍មិនឈប់ ចំណែកថេហ៍ក៏មិនខ្លាចនឹងមើលមុខគាត់វិញដែល" ខ្ញុំហៅគ្រប់គ្នាមកថ្ងៃនេះ មានរឿងសំខាន់ដែលត្រូវនិយាយ មួយរយៈនេះខ្ញុំមិនអាចគ្រប់គ្រងក្រុមហ៊ុនបានដោយសារសុខភាពរបស់ខ្ញុំ ហើយខ្ញុំនឹងលើកមនុស្សម្នាក់មកគ្រប់គ្រងជំនួសខ្ញុំរយះពេលខ្ញុំកំពុងព្យាបាល សង្ឃឹមថាគ្រប់គ្នានឹងយល់ស្រប " ជុងហ្គុក
YOU ARE READING
ពន្លកស្នេហ៍
Romanceស្នេហាដែលនាងផ្ដើម វាក៏បានបញ្ចប់នៅថ្ងៃរៀបការ ពេលនេះនាងត្រលប់មកធ្វើអី? គីម ថេហ៍វ៉ា