ភាគទី១១

1.2K 85 0
                                    

" ឈ្មោះរបស់គេ តើឈ្មោះអី? " ស៊ូហ្គា
" ជីមីនជាឈ្មោះរបស់គេ " នាង និយាយរួចក៏លើកស្រាមកផឹកបន្តិច
" ត្រកូលរបស់គេគឺផាក ត្រូវទេ " ស៊ូហ្គា
" អ្អឹម!! តាមដែលមេការនិយាយ ប្រហែលជាមែនហើយ  "
" ......... " ស៊ូហ្គា ស្ងាត់ បែរទៅមើលជីមីនបន្ត

" បើតាមខ្ញុំស្មានគេត្រូវការលុយណាស់ លោកឃើញទេអ្នកណាអោយធ្វើអ្វីក៏គេព្រមធ្វើដែល មិនប្រកែកសោះ ថាមិនត្រូវដើម្បីលុយគេអាចឡើងគ្រែជាមួយប្រុសម្នាក់នោះក៏ថាបាន " នាងញញឹមចុងមាត់ និយាយបញ្ចុះបញ្ចូល ញុះញង់អោយនាយក្បែរខ្លួនស្លុងតាម ទាំងស៊ូហ្គាទាំងនាងសុទ្ធតែកំពុងមើលសកម្មភាពរបស់ជីមីននឹងប្រុសម្នាក់នោះ កៀកកើយ បញ្ចុកស្រាគ្នាថែមទៀតផង

" មិនគួរអោយជឿថាខ្ញុំគិតលើគេខុស " ស៊ូហ្គា
" អេ៎ នេះខ្ញុំគិតត្រូវហើយ លោកពិតជាចាប់អារម្មណ៍ក្មេងម្នាក់នោះមែន គេល្អត្រង់ណាទៅ បើប្រៀបជាមួយខ្ញុំគេមានកន្លែងណាល្អខ្លះ " ស្រីស្រស់ ចូលទៅកាន់តែជិតខ្លួននាយ បញ្ចេញភាពទាក់ទាញតាមរយៈដងខ្លួនរបស់នាង Sexy ទាក់ទាញបែបនេះមិនជឿថាទាក់គេមិនបានទេ

" នាងមិនដល់គេទេ! " ស៊ូហ្គា តបតែប៉ុណ្ណឹងក៏ងើបចេញទៅបាត់ ទុកអោយនាងក្ដាប់ដៃក្ដៅក្រហាយមិនសុខចិត្តដែលទាក់ទាញគេមិនបានសម្រេច

ស៊ូហ្គាមិនបានចេញពីClubទេ តែបែរដើរតម្រង់ទៅរកអ្នកកំពុងអង្គុយផឹកជាមួយប្រុសប៉ុន្មាននាក់ មុននឹងចាប់កញ្ឆក់កដៃអ្នកខាងនោះអូសចេញទៅដោយមិនមាត់មួយម៉ាត់ ធ្វើដូចអ្នកស្គាល់គ្នាស្និទ្ធស្នាលយ៉ាងចឹង ចំណែកជីមីនដើរញាប់ជើងតាមកម្លាំងអូសរបស់អ្នកម្ខាងទៀត មាឌតូចប្រឹងមើលទៅប្រុសម្នាក់នេះទាំងស្រពិចស្រពិលព្រោះតែស្រវឹងស្រាដែលប្រុសមុននេះបញ្រ្ចក

" បើកបន្ទប់អោយខ្ញុំមួយ " ស៊ូហ្គា ប្រាប់ទៅមេការមើលការខុសត្រូវទីនេះ
" នេះលោកសោបន្ទប់ដែលលោកត្រូវការ " មេការ ហុចសោបន្ទប់អោយនាយ ទទួលហើយក៏អូសដៃជីមីនទៅបន្ត
" លោកជាអ្នកណា? លែងដៃខ្ញុំទៅ ខ្ញុំទៅធ្វើការបន្ត " ជីមីន ដើរញាប់ជើងតាមដំណើរលឿនៗរបស់គេទាំងនិយាយងុលៗ នៅសុខៗប្រុសម្នាក់នេះក៏មកអូសដៃខ្លួនមកទីនេះទាំងគ្មានហេតុផលបែបនេះ

ពន្លកស្នេហ៍Where stories live. Discover now