" សុំទោសខ្ញុំប្រញាប់ខ្លាំងណាស់ បើចង់ប្រាប់ ចាំប្រាប់ថ្ងៃក្រោយទៅ " ជុងហ្គុក មិននៅចាំស្ដាប់ គេមានរឿងត្រូវដោះស្រាយច្រើន ទើបដើរចេញដោយមិនចាំជីមីននិយាយចប់ ធ្វើឲ្យរាងតូចហាក់ក្ដៅក្រហាយឡើងមក
" ចរឹកគេបែបនេះ ទើបលោកថេយ៉ុងមិននៅជាមួយ! " ជីមីន ខឹងមុខក្រហមព្រោះតែមិនបានប្រាប់ការពិត
" អូនកុំខ្វល់រឿងគេច្រើនពេក តោះយើងទៅវិញ " ស៊ូហ្គា ចាប់ដៃប្រពន្ធ បណ្ដើរគ្នាចេញទៅ ចំណែកថេហ៍វ៉ាក៏បើកភ្នែកម៉ក់ៗ អើតមើលក្រោយខ្នងស៊ូហ្គា ទាំងឆ្ងល់ថាខ្លួនដូចធ្លាប់ស្គាល់លោកពូមុននេះ+SKIP
ចេញមកខាងក្រៅ ជុងហ្គុកយកឡានរួចក៏បើកទៅក្រុមហ៊ុន ទាំងល្បឿនលឿន អារម្មណ៍ក៏មិននៅក្នុងខ្លួន មួយគិតពីក្រុមហ៊ុន មួយទៀតគិតពីក្មេងស្រីមុននេះ នាងពិតជាដូចថេហ៍វ៉ាណាស់ តើវាចៃដន្យដល់ម្លឹងឬ? គិតដល់ត្រឹមនេះក៏ភ្ញាក់ព្រឺតពេលមានឡានមួយបើកវ៉ាគេ គ្រឡែកមើលតាមកញ្ចក់ក៏មានឡានតាម ទើបគេរាងភ័យ បន្ថែមល្បឿនអោយហួសឆ្ងាយពីឡាននោះ តែឡាននោះបើកគៀកជាប់រហូត ឯជុងហ្គុកបើកបណ្ដើរ មើលឡានតាមពីក្រោយបណ្ដើរ ភ្លេចខ្លួនមិនមើលខាងមុខ ទាំងមិនដឹងថាមានឡានធំមួយពីមុន កំពុងបើកបញ្ជ្រាស់គេមកដែល ធ្វើឲ្យអ្នកងាកឃើញរេចង្កូតបុក
" ហុឺយ~~~បាំង!!! " ជុងហ្គុក ស្រែកមួយទំហឹងជាន់ហ្រ្វាំងឡាន តែដោយសារបើកលឿន ពេលជាន់វាមិនសុីទេ ទើបជ្រុលទៅបុកពេញទំហឹង
ប្រាវ~!!! ឡានត្រូវក្រឡាប់ទៅគៀនផ្លូវ អ្នកក្នុងឡានក៏របួសមិនតិច ដល់ថ្នាក់លែងដឹងខ្លួនទៅហើយ ជើងត្រូវគៀបជាប់ហូរឈាមប្រតាក ចំណែកសភាពឡានពិបាកមើល ព្រោះតែត្រូវបុកមួយទំហឹង ផ្សែងហុយពីម៉ាសុីន អ្នកឆ្លងកាត់នេះក៏មកចោមរោមមើលគ្រប់គ្នា អ្នកខ្លះក៏បានតេហៅឡានពេទ្យមក.....
@SKIP
" អាប៉ា~ " ថេហ៍វ៉ា ចុះពីដៃស៊ូហ្គាពេលឃើញរាងតូចពីចំងាយ រត់ទៅអោបកពេលរាងតូចបន្ទន់ខ្លួនចុះ
" អួយ! ធ្ងន់ខ្លាំងណាស់ប៉ាលើកមិនរួចទេ " ថេយ៉ុង និយាយទាំងសើច គេសប្បាយចិត្តដែលឃើញកូនស្រី បែកមិនបានមួយថ្ងៃផងនឹកប៉ុណ្ណឹង ចុះទម្រាំបែករាប់ខែគេមិនដាច់ខ្សល់ទេឬ
YOU ARE READING
ពន្លកស្នេហ៍
Romanceស្នេហាដែលនាងផ្ដើម វាក៏បានបញ្ចប់នៅថ្ងៃរៀបការ ពេលនេះនាងត្រលប់មកធ្វើអី? គីម ថេហ៍វ៉ា