រឿង ប្រុសចាស់របស់អូន(ភាគទី9)

1.6K 106 1
                                    

~ដឹប~

ដៃនាងក្រមុំអុកទៅលើតុមួយទំហឹងទាំងខឹងសាច់ដែលសរដូចព្រិលបែរជាក្រហមដោយសារនាងវៃទៅលើតុមួយទំហឹង នាងក្រមុំស្ទុះងើបដើរចេញពីនាយរំខានម្នាក់នោះទាញកាតាបដើរចេញទៅវិញធ្វើមិនដឹងទាំងនាយកម្លោះអម្បាញ់មិញភ័យស្ទើរស្លេកមុខងាំង។ ថេយ៉ុង ដើរតាមផ្លូវរអ៊ូម្នាក់ឯងនាងនៅនឹកខឹងដល់ស្វាមីមិនទាន់បាត់ផងនៅមកជួបអាម្សៀនោះទៀតនាងក្រមុំដើរទៅមុខជារើយៗរហូតដើរកាត់ម៉ាតមួយកន្លែងនាងគិតបន្តិចមុននិងដើរចូលទៅខាងក្នុងនាងដើរទៅរកកន្លែងដែលលក់បារីមានតាំងបារីគ្រប់ប្រភេទនាងក្រមុំទាញយកបារីមួយកញ្ចប់ដែលមានរស់ជាតិស្ពប័រី មុននិងកាន់បារីនោះទៅកន្លែងគិតលុយរួចដកកាតខ្មៅដែលនាយជាស្វាមីចេញមកដើរម្បីឲ្យអ្នកលក់ឆូត ក្រោយពីឆូតកាតរួចរាល់ហើយនាងក៏ចេញពីម៉ាតនិងវិញយកកាតាបមកស្ពាយនិងចំហៀងខ្លួនទាញបារីមកជក់បណ្ដើរដើរបណ្ដើរ កែវភ្នែកល្ហល្ហេវពេលសម្លឹងទៅចំជ្រុងម្ខាងទៀតដែលមានអ្នកជាស្វាមីកំពុងឈរនិយាយជាមួយស្រីម្នាក់យ៉ាងសប្បាយចិត្ត នាងក្រមុំមិនខ្វល់ក៏បែរខ្លួនដើរទៅផ្លូវវផងគេចពីសកម្មភាពផ្អែមល្ហែមដែលនៅនិងមុខ នាងក្រមុំជក់បារីអស់ពីមួយដើមទៅមួយដើមទៀររហូតដើរទៅដល់ភូមិគ្រឹស្ដនាងបោះបារីដែលជក់រួចមុននេះចោលនិងជាន់កន្ទីចឲ្យខ្ទេចមុននិងបកក្រោយវិញក្រោយឃើញឡានអ្នកជាស្វាមីនៅខាងមុខភូមិគ្រឹស្ដបញ្ជាក់យ៉ាងច្បាស់ថាគេមកដល់ផ្ទះវិញហើយ នាងក្រមុំដើរតាមផ្លូវលំម្នាក់ឯងនេះក៏ម៉ោង7យប់ទៅហើយនាងដាក់បង្គុយទៅលើបង់សាធារណៈមួយមុននិងទាញហែកកញ្ចប់បារីថ្មីទាញមកជក់ធ្វើប្រងើយនាងមិនមែនជាមនុស្សមានរស់និយមជាមួយបារីទេតែនាងសាកល្បងលេងរហូតដល់ជក់ងប់បែបនេះ ទូរសព្ទ័រោទិ៍មិនចេះឈប់បញ្ចាក់យ៉ាងច្បាស់ថាអ្នកដែលកំពុងខលមកនោះមានការបន្ទាន់ នាងក្រមុំចុចបិទគ្រឿងទូរសព្ទចោលមុននិងទម្លាក់វាចូលក្នុងហោប៉ៅវិញ។ចំនែកជុងគុកវិញភ័យឡើងស្លេកមុខនាងតែងត្រឡប់មកផ្ទះវិញនៅម៉ោង5ល្ងាចតែនេះម៉ោង7ទៅហើយនៅមិនឃើញមកទៀតខលទៅគ្រួសាមីនក៏គ្នានអ្នកឃើញខលទៅនាយកសាលាគេថានាងចេញពីសាលាតាំងពីម៉ោង1ថ្ងៃត្រង់ម្លេះ ជុងគុក រហ័សទាញសោឡានបើកចេញពីបរិវេនភូមិគ្រឹស្ដសម្ដៅទៅតាមផ្លូវកែវភ្នែកងាកមើលឆ្វេងស្ដាំមិនឈប់ក្រែងបានឃើញនាងល្អិតតែនេះមិនបានឃើញអ្វីសោះឡើយម៉ោងចេះតែរំកិលទៅមុខរហូតដល់ម៉ោង11យប់ជុងគុកបើកឡានត្រឡប់មកវិញទាំងពិបាកចិត្តនាយចង់តែទះខ្លួនឯងឲ្យស្លាប់ទេដែលមិនព្រមទៅលួងនាងល្អិត ជុងគុក ក្រឡេកទៅឃើញនាងល្អិតម្នាក់អង្គុយលើបង់សាធារណៈនាងមានរូបរាងដូចថេយ៉ុងណាស់តែនាយបែរជាគ្រវីក្បាលវិញព្រោះថេយ៉ុងសក់ខ្លីមិនមែនវែងបែបនេះទេហើយនាងក៏មិនចេះជក់បារីដែល ជុងគុកក៏បើកហួសទៅមុខបន្តរទៀតទាំងមិនខ្វល់ពីនាងល្អិតសម្រាប់នាងវិញសម្លឹងមើលទៅឡានជុងគុកទាំងជូរចត់ស្មានតែមករកនាងតែគេគ្រាន់តែបើកកាត់ប៉ុណ្ណោះមិនប្រាប់ក៏ដឹងថាគេជូននាងម្នាក់ដែលឈរនិយាយមុននេះទៅដើរលេង នាងក្រមុំញញឹមជូរចត់ទាញកាតាបស្ពាយនិងចំហៀងខ្លួនដើរទៅណាមិនដឹងទាំងមិនបញ្ឈប់ការជក់បារីនាងជក់អស់ច្រើនកញ្ចប់ហើយនៅតែមិនឈប់។នាងក្រមុំដើរទៅ Office របស់នាងទាំងថ្មើរជើង នាងលួចទិញ Office មួយនេះយ៉ាងស្ងៀមស្ងាត់គ្មានអ្នកណាដឹងទេ នាងក្រមុំចាក់សោចូលទៅក្នុង Office រួចឈោងដៃទៅបើកភ្នែកបន្ទប់ ថេយ៉ុងដកដង្ហើមធំបិទទ្វាវិញរួចដើរចូលទៅក្នុងបន្ទប់របស់ខ្លួនរួចទម្លាក់ខ្លួនមួយទំហឹងទៅលើពូក

<<ខ្ញុំឆ្កួតណាស់ដែលស្រលាញ់លោកពូ!>>នាងក្រមុំសើចហុឹសៗអស់សំណើចនិងខ្លួនឯងដែលលង់ស្រលាញ់មនុស្សប្រុសដែលមិនបានស្រលាញ់ខ្លួនគេគ្រាន់តែលួងនាងតែបន្តិចនាងក៏ទន់ចិត្តទៅតាមគេពេលនេះទើបដឹងខ្លួន។

#ភូមិគ្រឹស្ដត្រកូលចន

ជុងគុកអង្គុយឆ្ងក់លើសាឡុងទាញទូរសព្ទខលទៅភរិយាបណ្ដូលចិត្តមិនឈប់ចិត្តមួយបារម្ភថានាងទៅគេងឯណាយប់ហើយ ដោយចាំចេះតែយប់ៗនាយកម្លោះក៏ឡើងទៅបន្ទប់ខ្លួនវិញតែក៏ប្រទាក់ជាមួយសក់ពាក់របស់ថេយ៉ុងទើបគេដឹងថាក្មេងស្រីម្នាក់នោះជាថេយ៉ុង នាយកម្លោះស្ទុះទាញសោឡានបើកទៅកន្លែងដងផ្លូវសាធារណៈវិញតែអ្វីៗគឺស្ងាត់ឆឹងនាយចេញមកដាក់បង្គុយអង្គុយលើបង់ដែលថេយ៉ុងអង្គុយមុននេះរួចលើកដៃមកក្រសោបក្បាលទាំងតឹងចិត្ត

<<អូននៅឯណា!?>>ជុងគុក ឧទានតិចៗម្នាក់ឯងកែវភ្នែកក៏បែរសម្លឹងជុំវិញខ្លួនតែក៏ប្រទាក់និងជញ្ចៀងដែលថេយ៉ុងទម្លាក់ចោលនៅលើដីជុងគុកបន្ទម់ជង្គុងរើសជញ្ចៀននោះមកមើលទាំងទឹកភ្នែក

~ក្រឺង~ក្រឺង

ទូរសព្ទរបស់នាយបែរជារោទិ៍ឡើងទាំងយប់ទៅវិញនាងកម្លោះលើកមកមើលទើបដឹងថាជាលេបថេយ៉ុងនាយអរខេបរខុបចុចទទួលទាំងញ័រដៃ

<<ថេហ៍អូននៅឯណាបងខំតាមរកអូនស្ទើរស្លាប់ហើយ!>>ជុងគុក ប្រឹងនិយាយទាំងទប់ទេកភ្នែកដែលហូរមកដោយរំភើបតែសម្ដីអ្នកម្ខាងទៀតបែរជាចាក់សម្លាប់បេះដូងរបស់គេឲ្យស្ពឹកស្រពន់វិញ

<(ស្មានតែរវល់អោបស្រីមុននឹកខ្ញុំតាស៎ មិនបាច់តាមរកទេខ្ញុំមិនអីទេបានហើយយើងបែកគ្នាត្រឹមនិងបានហើយ...)>>ថេយ៉ុង និយាយដោយសម្លេងរឹងកំព្រិសតបទៅអ្នកជាស្វាមីនាងដាច់ចិត្តខលទៅតែនៅនឹកគិតរឿងថ្ងៃមិញក៏ក្ដៅក្រហាយបន្ថែម

<<អូននៅឯណាថេហ៍ស្ដាប់បងសិនណាចាំបងបកស្រាយ!>>ជុងគុកនៅតែមានះ

<(បានហើយខ្ញុំគ្នានខាតពេលឥតប្រយោជន៍ជាមួយលោកទេរវល់សង់ទីម៉ង់ជាមួយប្ដីថ្មីបាយបិទ)>ថេយ៉ុង ចុចបិទទូរសព្ទរួចទុកវានៅលើតុវិញចាំមើលគេខលមកលួងទៀតអត់តែនាងកម្លោះបែរជាគប់ទូរសព្ទចោលទាំងមិនស្ដាយស្រណោះអីបន្តិច

<<អូនចង់បានបែបនេះមែនទេបានតើមីនថេយ៉ុងចាំទុកចុះថាបងនិងធ្វើឲ្យអូនស្ដាតក្រោយ!>>ជុងគុក
ងើបឈរអស់កម្ពស់បោះចំហានសម្ដៅទៅរករថយន្តរបស់ខ្លួនបើកចេញពីទីនោះលឿនដូចហោះ
____

រឿង ប្រុសចាស់របស់អូនWhere stories live. Discover now