<<ឯងទៅហើយមែនទេ!>>ថេយ៉ុង យកដៃស្ទាបទ្រូងខ្លួនឯងតែគ្មានសម្លេងឆ្លើយឆ្លងគេប្រាកដក្នុងចិត្តហើយថាដេវីចេញទៅបាត់ហើយ
<<ហុឹម!>>ថេយ៉ុង ដកដង្ហើមធំទាញបារីមកជក់ម្ដងទៀតកែវភ្នែកទទេរស្អាតសម្លឹងមើលទៅថ្ងៃដែលរៀបនិងលិចនៅខាងលិចនៃទន្លេរហាន
<<សួរស្ដីនាងក្រមុំ!>>បុរសចំណាស់ម្នាល់ពុកមាត់ស្រមូមស្លៀកពាក់ខោអាវចាស់មកអង្គុយជិតនាងតូច
<<ចាស៎សួរស្ដី !>>នាងតូចនោះបារីចោលទៅម្ខាងព្រោះខ្លាចមនុស្សចាស់ធំក្លិនបារីទៅនៅមិនកើតប៉ះពាល់ដល់សុខភាព
<<ពិបាកចិត្តរឿងអីមែនទេនាងក្រមុំ!?>>មនុស្ស ចាស់សម្លឹងមកទឹកមុខរបស់ថេយ៉ុងហាក់ដូចជាចង់មើលឲ្យធ្លុះដល់ជ្រៅ
<<ខ្ញុំមិនចេះពិបាកចិត្តទេអឺ...លោកអ៊ំខ្ញុំសុំលាសិនហើយណា!>>នាងក្រមុំងើបឈរអស់កម្ពស់មុននិងអោនស្ទើរតែ90°លាមនុស្សចាស់រួចទាញអាវមានមួកមកគ្របក្បាលហើយដើរចេញទាំងនៅជក់បារី
<<ថេហ៍អូនមកវិញហើយ!>>មនុស្សចាស់សម្លឹងមើលទៅដំណើរល្វត់ល្វន់របស់រាងតូចរហូតដល់ផុតកន្ទុយភ្នែកមុននិងទាញពុកមាត់ពាក់នោះចេះរួចងើបឈរអស់កម្ពស់ដោះខោអាវចាស់នោះចេញអស់នៅសល់តែអាវដែកជាអគ្គនាយកនៅខាងក្នុង នាយកម្លោះបន្តរដើរទៅមុខរហូតដល់ឃើញនាងតូចរួចក៏ដើរទៅតាមរហូតដល់ Office របស់នាង។នាងល្អិតទាញសោយកមកចាក់បើកទ្វាចូលទៅក្នុងបន្ទប់តែដៃមាំមួយលោមាត់បិទមាត់នាងជិតរួចទាញរាងកាយនាងមកអឹបជាប់និងល្វែងក្រោមយ៉ាងស្និទចំនែកខ្នងក៏អឹបទៅនិងទ្វារុញទ្វាបិទរួចរហ័សយកដៃម្ខាងទៀតមកចាក់គន្លឹះ
~ដឹប~
ថេយ៉ុងវាត់មួយកែវចំទៅលើពោះអ្នកកម្លោះធ្វើឲ្យគេរហ័សស្រែកភ្លៀមទើបដឹងថាប្រពន្ធខ្លួនឯងចេះក្បាច់គុន<<អ៊ូយ!>>ជុងគុក អង្អែលពោះដែលនាងល្អិតអុកមួយកែងអំម្បាញ់មិញទាំងមុខស្មូញ
<<លោកមករកស្អី!>>ថេយ៉ុង ស្រែកគំហក់ទាំងញ័រសាច់ពេលនឹកដល់រឿងដែលគេអោបថើបស្រីថ្នីនៅមុខព្រលានយន្តហោះ
YOU ARE READING
រឿង ប្រុសចាស់របស់អូន
Akcjaទោះត្រឡប់មកជាតិថ្មីក៏ដោយក៏បងតាមយកអូនមកជាកម្មសិទ្ធរបស់បងម្ដងទៀតទាល់តែបាន! #សរសេរដោយសុវណ្ណមេត្រី #BG jk Top