<<សម់ហើយដែលគេស្លាប់ចោលបង!>>ថេវី ញាក់ចញ្ចើមឌឺដងធ្វើឲ្យជុងគុកអតើមិនបាននិងចាប់នាងថើបសឺតៗស្ទើរសឹកថ្ពាល់
<<អូនពូកែរឌឺម្លេះហាស!>>ជុងគុក
<<អូនមិនដឹងទេ!>>ថេវី សើចកក្អឹកឡើងលឹបភ្នែកអស់
<<អូនអាយុប៉ុន្មានហើយមើលទៅដូចចាស់ម្លេះ!>>ជុងគុក ចាប់ទាញថ្ពាល់ប៉ោងៗរបស់ស្រីល្អិតទៅវិញទៅមក
<<យីចាស់!?អូនខំតប់ម្សៅប៉ិណ្ណឹងហើយនៅចាស់ទៀត?!អាយុអូនទើប17ឆ្នាំទេមិនមែនអាយុ40ដូចបងទេ!ប្រុសមុខក្មេងអាយុច្រើនហុឹស!>>ថេវី សើចហុឹសៗពេលនឹកឃើញថាអាយុរបស់ជុងគុកស្ទើរតែអាចធ្វើជាឪពុកគេទៅហើយ
<<បងអាយុបងអូនដល់ទៅ23ឆ្នាំ!>>ជុងគុក រាប់ដៃរាប់ជើងរួចបើកភ្នែកធំៗហាក់ភ្ញាក់ផ្អើល
<<ចឹងមានន័យថាជាតិមុនអូនស្លាប់ពេលបងមានអាយុ23ឆ្នាំមែនទេ?>>ថេវី ខាំក្រចកដៃចង្អុលរួចត្រិះរិះគិត
<<ត្រូវហើយទៅចោលបងដល់ទៅ17ឆ្នាំ!>>ជុងគុក សើចមិនទាន់ពេលនឹកដល់កាលដែលខ្លូនឯងដេកនឹកដេកចាំត្រាំទឹកភ្នែកស្ទើររាល់ថ្ងៃ
<<អូនធំមិនទាន់!>>ថេវី ចាប់ទាញថ្ពាល់ជុងគុកយកមកថើបទាំងចិត្តស្រលាញ់ ក្ដីស្រលាញ់មួយនេះនិងទៅជាយ៉ាងណា?!តើវានិងបន្តរទៅដោយរលូនជារាងរហូតដែលទេ?
<<តោះស្លៀកពាក់ទៅបងជូនអូនទៅភូមិគ្រឹស្ដធំរបស់បង!>>ជុងគុក ញញឹមស្រស់ដាក់នាងល្អិតដូចធ្វើមុខមីងមាំងហាក់ដូចជាមិនយល់ន័យនាងមិនចង់ទៅណាទាំងអសើចង់នៅតែទីនេះជាមួយបុរសម្នាក់នេះនាងគិតដល់ពេលដែលនាងទៅភូមិគ្រឹស្ដរបស់ជុងគុកតើប៉ាម៉ាក់គេនិងទទួលស្គាល់ស្នេហាបែបខុសវ័យដូចពួកគេដែលទេមើលទៅប្រៀបដូចជាអ៊ំមិនក្មួយចឹង ចុះបើពេលទៅជួបប៉ាធំប៉ាតូចរបស់នាងតើគាត់និងធ្វើមុខបែបណាទៅគ្រួសានាងនិងគ្រួសាគេក៏ជាគ្រួសាដែលមានមុខមាត់ធំក្នុងសង្គមបើសិនជាគេដឹងអំពីរឿងស្នេហារបស់ពួកគេទាំង2ប្រាកដណាស់មានតែគេសើចចម្អក។
រថយន្តពណ៌ខ្មៅរលោងស្រិលស្លាកលេខត្រកូលចនបោលចូលទៅឈប់យ៉ាងសង្ហារក្នុងទីធ្លាចតឡានរបស់ភូមិគ្រឹស្ដត្រកូលចន ជុងគុក ដោះខ្សែរក្រវាត់រួចបើកទ្វាចុះពីលើឡាននាយដើរទៅបាំងម្ខាងទៀតបើកទកវាឲ្យសំនប់ចិត្តរបស់នាយចេញមកខាងក្រៅដូចគ្នា អ្នកបម្រើរដូវខ្សែរបន្ទាត់នាំគ្នាភ្លឹកភ្លាំងនិងដេវីជាខ្លាំង
YOU ARE READING
រឿង ប្រុសចាស់របស់អូន
Aksiទោះត្រឡប់មកជាតិថ្មីក៏ដោយក៏បងតាមយកអូនមកជាកម្មសិទ្ធរបស់បងម្ដងទៀតទាល់តែបាន! #សរសេរដោយសុវណ្ណមេត្រី #BG jk Top