ក្រោយពីការដាក់ទោសរបស់នាយក្រាស់រួចរាល់ហើយវាចូលមកដល់ពេលយប់ជ្រៅទៅហើយថេយ៉ុងគេងលង់លក់ទៅហើយប៉ុន្តែជុងហ្គុកមិនបានគេងទេគឺនៅអង្គុយសម្លឹងមើលមកនាយតូចដោយក្រវីកែវឈាមរបស់នាយទាំងញញឹមស្រស់ ។ នាយលើកកែវក្រេមបន្តិចទើបដើរទៅរកនាយតូចយឺតៗនាយអោនទៅថើបថ្ងាសបន្តិចរឿងមិញនេះគឺធ្វើឲ្យនាយមានក្ដីសុខខ្លាំងណាស់ដែលមិនអាចបំភ្លេចឡើយបើអាចនាយមិនចង់ឈប់នោះទេចង់បន្តរហូតប៉ុន្តែអាណិតថេយ៉ុងខ្លាចបាក់កម្លាំង ។ បន្ទាប់មកទៀតជុងហ្គុកក៏ចេញពីបន្ទប់ទៅធ្វើការតាមធម្មតាដូចរាល់ដងដោយទុកឲ្យថេយ៉ុងនៅគេងក្នុងបន្ទប់ម្នាក់ឯងតែមិនភ្លេចចាក់សោនិងបិទបង្អួចទេខ្លាចថាថេយ៍នឹងរត់ម្ដងទៀតពេលគេមិននៅ ><
៚
ព្រឹកថ្ងៃបន្ទាប់បានមកដល់ថេយ៉ុងក៏បានងើបឡើងទាំងនៅងងុយនៅឡើយភ្នែកមិនចង់រួចទេតែត្រូវខំប្រឹងងើបដើម្បីទៅសម្អាតខ្លួនចេញ ។ បន្ទាប់ពីសម្អាតខ្លួនរួចរាល់ហើយថេយ៉ុងក៏ចុះទៅខាងក្រោម ងាកមើលចុះឡើងក៏មិនបានឃើញជុងហ្គុកនៅផ្ទះទេតើគេទៅណា? បាត់ទៅទាំងព្រឹកបែបនេះ" អ្នកប្រុសរកមើលអ្វីដែលបាទ " កូនចៅរបស់នាយចូលមកសួរនាំនាយតូចក៏ព្រោះថាឃើញអើតមើលចុះឡើងច្រើនដងពេកហើយពួកគេក៏បានប្ដូរការហៅទៀតធ្វើឲ្យថេយ៉ុងរៀងភាំងៗដែរតែក៏ធ្វើធម្មតាវិញ ។
" ចាហ្វាយឯងមិននៅទេ? តើគេទៅណា? "
" ចាហ្វាយទៅធ្វើការ..ប្រហែលបន្តិចទៀតនឹងមកវិញហើយបាទ " នាយម្នាក់នោះឆ្លើយតាមដែរជុងហ្គុកបានប្រាប់បើសិនជាថេយ៍សួរឲ្យឆ្លើយបែបនេះ ។ ថេយ៉ុងងក់ក្បាលតិចៗហើយចង់ចេញទៅក្រៅស្របខ្យល់អាកាសបន្តិចប៉ុន្តែ..
" អ្នកប្រុសចង់ទៅណាបាទ " ដោយសារតែខ្លាចថេយ៍គេចម្ដងទៀតបានចេះតែសួរនាំទៅបើគេរត់មែននោះពួកគេនឹងត្រូវមាត់ទៀតហើយ ។
" ចង់ទៅស្របខ្យល់អាកាសនៅខាងក្រៅមិនបានទេឬ? ហាមសូម្បីចេញក្រៅឬ? ចឹងយើងមិនទៅក៏បានដែរ " ថេយ៉ុងនិយាយហើយក៏បែរខ្នងឡើងទៅខាងលើវិញទាំងទឹកមុខក្រញូវគ្រាន់តែចេញក្រៅក៏សួរដែរឬ? គេម៉េចនឹងអាចរត់ទៀតនោះខ្លាចត្រូវរបស់នាយទៀតនោះអីយប់មិញឈឺខ្លួនម្ដងហើយបើរត់ទៀតមិនហ៊ានស្រមៃទេថានឹងមានរឿងអ្វីកើតឡើងមកលើគេទៀត >< កូនចៅរបស់នាយចង់ប្រាប់ថាមិនអីទេប៉ុន្តែនិយាយមិនទាន់ទេថេយ៉ុងរត់ឡើងទៅលើឡើងលឿន ។

YOU ARE READING
🧛♂️Vampire Vs The Killer🔪 ( Completed✔️ )
Vampirosស្នេហារវាងបីសាចនិងឃាតករ Jungkook Top - Taehyung Btt Write by PICH 28.01.21