ភាគបញ្ចប់ : អូនជាភាពរីករាយរបស់បង!!

5.6K 511 20
                                    

ពេលយប់បានចូលមកដល់នាយតូចចេញពីក្នុងឡានដើរចូលទៅខាងក្នុងដោយទឹកមុខរាបស្មើតាម បែបចរឹកពីមុនរបស់គេ ។ ចូលមកដល់ក៏បានឃើញយុនហ្គីនៅអង្គុយចាំខ្លួនមុនបាត់ទៅហើយនាយតូចក៏ដើរចូលទៅរកនាយតាមការណាត់របស់ពួកគេ >< យុនហ្គីសម្លឹងមើលមកនាយតូចបន្តិចក៏ញញឹមឡើងថេយ៉ុងក៏ញញឹមតបវិញ ។

" ឯងធ្វើការងារមិនបានសម្រេចហើយនៅមកណាត់យើងជួបទៀតឬ? ចង់បានលុយមែនទេ? " យុនហ្គីមិនបានដឹងរឿងរបស់ថេយ៉ុងនោះទេដឹងត្រឹមថានាយតូចធ្វើការដែរនាយបញ្ជាមិនបានសម្រេចដូចដែលចង់បាន ។

" ខ្ញុំភ្លាត់ទម្រាំតែរត់គេចពីវាបានមិនងាយទេ..លោកក៏ដឹងថាម្នាក់នោះសាហាវហើយខ្លាំងទៀតឲ្យសុំទោសផងដែលធ្វើមិនបានសម្រេច " ថេយ៉ុងអោនមុខចុះដោយដឹងខ្លួនខុសយុនហ្គីមិននិយាយអ្វីនោះទេតែក៏សម្លឹងមើលនាយតូចពីក្បាលដល់ចុងម្ដងទៀតមានអារម្មណ៏ថាក្មេងនេះស្អាតប្លែកទាំងដែលជួបដំបូងមិនស្អាតបែបនេះទេ >< ទើបនាយលេចគំនិតមួយចេញរួចញញឹមចុងមាត់ ។

" បែបនេះឯងត្រូវសងនូវអ្វីដែលឯងធ្វើមិនបាន..យើងខកបំណងណាស់មានដឹងទេ!!! យើងទុកចិត្តឯងថាអាចយកឈ្នះវាបានតែចុងក្រោយក៏ដដែរ "

" លោកចង់អ្វីខ្ញុំព្រមគ្រប់យ៉ាង..ដើម្បីសងជម្ងឺចិត្តទៅលោកវិញ " ថេយ៉ុងមិនបានប្រកែកអ្វីទាំងអស់ហើយគេក៏គិតដូចគ្នាថាយុនហ្គីនឹងចង់អ្វីពីគេជាមិនខានទេ ។ ជុងហ្គុកដែលចូលមកតាមមើលក៏បានលឺដែរទើបនាយចាំស្ដាប់បន្តទៀតដោយមិនឲ្យមានអ្នកណាមើលស្គាល់ឡើយនាយបារម្ភពីថេយ៍ទើបមិនទុកចិត្តឲ្យចូលមកម្នាក់ឯង ><

" ហឹមម..បើចឹងយប់នេះដេកជាមួយយើងទៅ "

" ដេកជាមួយលោកហើយអ្វីៗនឹងចប់មែនទេ? ហើយលោកនឹងមិនមកសុំជំនួយទៀតទេត្រូវទេ? " ថេយ៉ុងសួរទៅបញ្ជាក់នាយថែមទៀតស្ដាប់ដូចគេនឹងព្រមឲ្យខ្លួនទៅយុនហ្គីចឹងសូម្បីតែជុងហ្គុកជឿថាបែបនោះដែរ ~,~ យុនហ្គីងក់ក្បាលបញ្ជាក់ហើយញញឹមចុងមាត់មកកាន់នាយតូច ។

" ងាយស្រួលទេ..ខ្ញុំយល់ព្រម " ថេយ៉ុងងក់ក្បាលយល់ព្រមទាំងស្នាមញញឹមមើលទៅពេញចិត្តនឹងរឿងនេះណាស់ ។ ជុងហ្គុកដែលនៅក្បែរនោះលឺហើយក៏ចង់ទៅហាមប៉ុន្តែមិនបានទេនាយគិតថានាយតូចធ្វើបែបនេះក៏អាចចាត់ការយុនហ្គីលក្ខណៈថាបោកឲ្យចូលក្នុងអន្ទាក់ >< យុនហ្គីបន្ទាប់ពីលឺការឆ្លើយហើយនាយក៏បាននាំនាយតូចចេញទៅបន្ទប់ក្នុងក្លឹបតែពីរនាក់កូនចៅរបស់នាយប្រុងទៅតាមតែនាយតូចសុំមិនឲ្យមកតាមទេ ។

🧛‍♂️Vampire Vs The Killer🔪 ( Completed✔️ )Where stories live. Discover now