ចំណងស្មេហ៍ផ្តាច់ការ

1.3K 69 3
                                    

#ចំណងស្នេហ៍ផ្តាច់ការ
ភាកទី 1  [ នាងច្រម៉ក់ ! នាងជារបស់ខ្ញុំហើយ ]

“ សប្បាយណាស់ៗៗ អឹកក អ៊ួកកក ”
រាងកាយស្តើងដើរស្ទើរតែមិនត្រង់ផ្លូវដោយជាតិស្រវឹងជោគជាំទើបនាងលែងមានសតិ នាងដើរលើផ្លូវតែម្នាក់ឯងក្រោយពីចេញពីក្លិបជប់លាងសប្បាយជាមួយនឹងមិត្តភក្តិរួច

“ មិនដែលឃើញសោះដើម្បីលុយសុខចិត្តសម្លាប់គ្នាឯង ” កម្លោះសង្ហារស្ទេយ៍វិននិយាយទាំងនៅហួសចិត្តនៅឡើយ រូបភាពបាញ់សម្លាប់គ្នានៅពេញៗភ្នែករបស់គេ
“ ធ្វើដូចមិនដែលឃើញ ហាហាហា ” ដៃគូដែលមានឈ្មោះថាអេតវីនក៏សើចនៅពេលដែលឃើញទឹកមុខសម្លាញ់ហាក់ប្លែកៗ ទាំងដែលការពិតទាំងពីរអ្នកក៏ធ្លាប់ជួបរឿងកាប់សម្លាប់គ្នាដោយផ្ទាល់ដៃមិនដឹងថាប៉ុន្មានដងរួចមកហើយនោះទេ

“ លុយគឺសាហាវណាស់ បើគ្មានលុយក្នុងដៃហាក់ដូចគ្មានអ្វីៗគ្រប់យ៉ាង ទើបមនុស្សខ្លះល្ងង់សម្លាប់គ្នាព្រោះលុយ ” ទឹកមុខសាហាវគួរអោយកោតក្រែង ក្រោយពីជួបមនុស្សមកអុកឡុកកន្លែងព្រោះផលប្រយោជន៍ផ្ទាល់ខ្លួនហើយលទ្ធផលក៏ស្លាប់ទាំងពីរដោយដៃគេផ្ទាល់

មីនយ៉ុនហ្គី មហាសេដ្ឋីជួរមុខទាំងឆ្លាតទាំងសង្ហារ អាយុទើប20ឆ្នាំជាងក៏កាន់លុយវាលលានចាយមិនអស់ ! កេរ្តិ៍ឈ្មោះល្បីអ្នកណាៗក៏គោរព ក្រោមរូបភាពសង្ហារក៏លាក់ភាពកំណាចមិនតឹចនោះដែល គេគឺឈាមត្រជាក់ណាស់

“ អេ៎ ស្រីណានឹងមកដើរកណ្តាលយប់តែម្នាក់ឯង ? មើលចុះស្អាតដែលសង្ស័យតែគេបោកអោយផឹកស្រវឹងទេ ” ស្ទេយ៍វិននិយាយក្រោយពីឃើញរាងកាយស្តើងកំពុងដើរទទ្រេតទទ្រោតរេពេញថ្នល់
“ លេងថ្នាំផងក៏មិនដឹង ” អេតវីនគ្រវីក្បាលស្រីៗសម័យជឿនលឿនពេកក៏កាន់តែផ្តេសផ្តាស់បណ្តោយខ្លួនតាមការសប្បាយ ងាយធ្លាក់ជាចំណីមនុស្សប្រុសយ៉ាងងាយស្រួល

“ ឈប់ឡាន ! អេតវីនឯងទៅអូសនាងមក ” យ៉ុនហ្គីបញ្ជារខ្លីៗកូនចៅក្រោមបង្គាប់បញ្ជាក៏សម្លឹងមុខគ្នា តាំងពីដើមមកចៅហ្វាយមិនដែលចាប់អារម្មណ៍ស្រីៗប្រភេទនេះចុះហេតុអ្វីពេលនេះអោយគេអូសស្រីឯណាមិនដឹងឡើងឡានអញ្ចឹង ?

ចំណងស្នេហ៍ផ្តាច់ការWhere stories live. Discover now