ចំណងស្នេហ៍ផ្តាច់ការ

462 26 2
                                    

ភាគទី 4
[ ភ្លើងសាតានកំពុងក្តៅរោលរាល ]

នៅក្នុងបន្ទប់យ៉ុនហ្គីស្រាតចាំហ្វាយ៉ារួចជាស្រាច់ដើម្បីងួតទឹកជាមួយគ្នា នាងចូលមកដល់ក៏ស្រែកឡើងខ្លាំងៗថែមទាំងយកដៃបិទភ្នែក ប្រុសម្នាក់នេះរោគចិត្តដល់កំពូលហើយ

" អៀនស្អី ? ប្តីខ្លួនឯងសោះ "
" ស្រាតអោយលឿនទៅងួតទឹកជាមួយគ្នា "
យ៉ុនហ្គីបញ្ជារបែបសោះកក្រោះគ្មានអារម្មណ៍ តែចំណែកហ្វាយ៉ាវិញបេះដូងស្ទើរតែធ្លាក់ដល់ដី តែមួយយប់សម្រាប់នាងផងក៏ខ្មាស់រអើមខ្លួនឯងស្ទើរតែជ្រែកចូលដីអោយបាត់ ឥឡូវគេមកបញ្ជារអោយនាងស្រាតងួតទឹកជាមួយគេទៀត លឺហើយចង់ខ្យល់ចាប់

" អត់ទេ ! ឡប់សតិទេដឹង " ហ្វាយ៉ាបដិសេធមិនព្រមជាដាច់ខាត
" អោយប្រើកម្លាំងអត់ ? " យ៉ុនហ្គីចេញបញ្ជារដាក់នាងទៀតហើយ ហ្វាយ៉ាខាំមាត់បើត្រូវរស់នៅទីនេះនាងក៏មិនធុញថប់ប៉ុន្មានតែរស់នៅចាំតែអោយគេគម្រាមបញ្ជារមិនអោយមានជម្រើសបែបនេះនាងពិបាកក្នុងការរស់នៅខ្លាំងណាស់ ! នាងក្តាប់ដៃយ៉ាងណែននាងខឹងនាងស្អប់យ៉ុនហ្គីដែលផ្តាច់ការលើនាង

" ខ្ញុំស្អប់លោក " ហ្វាយ៉ាស្រែកទាំងទឹកភ្នែក
" មួយ ... ពីរ ... " យ៉ុនហ្គីធ្វើព្រងើយមិនខ្វាយខ្វល់ជាមួយនឹងពាក្យសម្តីរបស់នាងថែមទាំងរាប់លេខដាស់តឿននាងទៀតផង ហ្វាយ៉ាមិនមានជម្រើសនោះទេខណះពេលនោះក៏ត្រូវបង្ខំចិត្តស្រាតនៅចំពោះមុខរបស់គេ

រាងរូវសម្បុលកាយល្អឥតខ្ចោះសាកសម្យជាមួយផ្ទៃមុខស្រស់ស្អាតស្បែកទន់រលោងគួរអោយចង់ស្ទាបអង្អែលគួរជាទីអោយចាប់អារម្មណ៍ជាទីបំផុត ។ យ៉ុនហ្គីញញឹមភ្លឹកជាមួយដងខ្លួនដ៎ស្រស់ស្អាតរបស់នាង នាងច្រម៉ក់ល្អយ៉ាងនេះទើបបានជាគេហួងហែងប្រើគ្រប់ស្នៀតមិនថាបោកបំភ័ន្តធ្វើយ៉ាងណាក៏អោយនាងមកនៅក្នុងដៃគេតែម្នាក់គត់ ! មិនធ្លាប់ស្គាល់មិនធ្លាប់ឆ្លងកាត់ស្នេហាជាមួយនាងតែក៏មាននិស្ស័យមានចិត្តស្នេហាត្រេកត្រកាលខ្វះមិនបាន

" ជួតទឹកភ្នែកអោយស្អាត ! ក្នុងកណ្តាប់ដៃមីនយ៉ុនហ្គីមិនអនុញ្ញាតអោយនាងស្រក់ទឹកភ្នែកឡើយ "
យ៉ុនហ្គីលើកដៃជួតទឹកភ្នែកអោយស្អាតជួននាង ហើយបន្ទាប់មកគេក៏បីនាងចូលទៅក្នុងបន្ទប់ទឹកហើយក៏ទម្លាក់ចូលអាងទឹកក្តៅថ្នមៗបន្ទាប់មកក៏ចូលទៅត្រាំជាមួយនាង ចន្លោះពេលរ៉ូមេនទឹចជាខ្លាំងសាកសមជាមួយគូស្នេហ៍ផ្អែមល្ហែមតែគួរអោយស្តាយដែលចិត្តរបស់នាងមិនរង្គោះរង្គើរសោះឡើយចំពោះយ៉ុនហ្គី

ចំណងស្នេហ៍ផ្តាច់ការWhere stories live. Discover now