ចំណងស្នេហ៍ផ្តាច់ការ

454 29 0
                                    

ភាគទី 3                [ មនុស្សផ្តាច់ការ ]

ញាំអាហារពេលព្រឹករួចភ្លាមរាងស្តើងក៏សុំអង្វរលន់តួចគេចង់ត្រឡប់ទៅវិញ តែយ៉ុនហ្គីនៅតែរក្សាមុខក្រញ៉ូវមិនខ្វាយខ្វល់មិនតបជាមួយនាងរហូតគេងើបចេញពីកៅអីដើរចេញ

“ លោកទៅណា ឆ្លើយនឹងខ្ញុំសិនមក ” ហ្វាយ៉ាតោងដៃយ៉ុនហ្គីជាប់ គេមិនដឹងថាបានចរិកបែបនេះពីពេលណាមកទេដឹងត្រឹមតែថាគេមិនព្រមអោយនាងច្រម៉ក់ម្នាក់នេះធ្លាក់ក្នុងដៃរបស់អ្នកណាទៀត

“ ហ្វាយ៉ាដាបើមិនចង់អោយខ្ញុំកាចដាក់នាងទេ នៅកន្លែងរបស់នាងអោយស្ងៀមៗទៅ ខ្ញុំត្រឡប់មកវិញបើនាងហ៊ានបង្ករឿងខ្ញុំបោះនាងអោយឆ្កែចចកខាំសុីហើយ ” ទឹកមុខគេឃោឃៅស្មានមិនត្រូវ ហ្វាយ៉ាត្រូវគេទុកចោលអោយនៅក្នុងភូមិគ្រិះតែម្នាក់ឯងជាមួយបរិវាផ្សេងៗមិនដឹងថាពួកមនុស្សទាំងនោះចិត្តល្អដាក់នាងរឺក៏អត់ទេ យ៉ុនហ្គីមានការងារត្រូវទទួលខុសត្រូវជាច្រើនគេមិនអាចជះពេលវេលាអោយនាងទាំងស្រុងបាននោះទេ

“ ចៅហ្វាយពេញចិត្តនារីម្នាក់នោះដល់ហើយ ” អេតវីនមាត់នៅមិនស្ងៀមទេ យ៉ុនហ្គីក៏សើចពេលបានលឺកូនចៅនិយាយបែបនេះ វាក៏ពិតប្រាកដគេមិនបានលាក់ឯណាទទួលស្គាល់ថាក្បែរនាងតែមួយយប់សោះគេបែរជាចាប់អារម្មណ៍លើនាងដល់ថ្នាក់មិនព្រលែងអោយចេញពីដៃរបស់គេ

“ នាងជាស្រីរបស់យើងហើយ ”
“ យើងអោយឯងទៅសុើបរឿងមួយ ទៅរកអាប្រុសម្នាក់ឈ្មោះលូកាស៍ដែលពាក់ព័ន្ធនឹងហ្វាយ៉ាដាមកអោយយើង ក្នុងថ្ងៃនេះ ” យ៉ុនហ្គីសង្កត់ធ្ងន់នៅចុងពាក្យគេទារហើយត្រូវតែបាន អេរីកនឹងសេ្ទយ៍វិនសម្លឹងមុខគ្នាហើយក៏ញាក់ស្មារធ្វើដូចរឿងធម្មតា ងាយណាស់សម្រាប់គេទាំងពីរអ្នកនេះ

ក្រោយពីបើកឡាននាំចៅហ្វាយមកដល់ក្រុមហ៊ុនហើយស្ទេយ៍វិនក៏ជាអ្នកទៅរកប្រុសម្នាក់នោះដោយទុកអោយអេតវីននៅជាមួយចៅហ្វាយ ប្រសិនបើមានមនុស្សចង់ចូលមកអុកឡុកចៅហ្វាយគេនឹងបានជួយទាន់ពេលវេលា ! ចៅហ្វាយមានឥទ្ធិពលធំក្នុងប្រទេស មានអ្នកស្រលាញ់ក៏ប្រាកដជាមានអ្នកស្អប់ហើយ

ចំណងស្នេហ៍ផ្តាច់ការWhere stories live. Discover now