ចំណងស្នេហ៍ផ្តាច់ការ

505 39 4
                                    

ភាគទី 2                   [ ហួងហែង ?]

ហ្វាយ៉ាអស់អ្វីក្បែរដៃហើយក៏បញ្ឈប់សកម្មភាពរបស់នាងដោយពួនយំក្រោមភួយជិត យ៉ុនហ្គីឃើញថាស្ងាត់ទើបបែរមករកនាង គេសើចបន្តិចហើយប្រញាប់ស្លៀកខោអាវអោយត្រឹមត្រូវមុននឹងដើរទៅក្បែរនាង

“ ទៅងួតទឹកទេបីទៅ ”
“ ... ” មិនមានសម្លេងឆ្លើយតបនោះទេ រាងកាយនាងញ័រណាស់មើលក៏ដឹងថាកំពុងតែយំខ្លាំងដែល ! តើអោយនាងសប្បាយចិត្តបានយ៉ាងមិចបើត្រូវខូចខ្លួនជាមួយនឹងគេទៅហើយ ? អនាគតបន្តអោយនាងគឹតយ៉ាងណា ? គេសប្បាយហើយចោលផងក៏មិនដឹង មនុស្សប្រុសស្មានចិត្តមិនត្រឹមហើយប្រុសម្នាក់នេះក៏រឹតតែពិបាកស្មានទៅទៀត

“ យំអីក៏យំសម្បើមម្លេះ ដេករួចហើយយំរួចអាចវិលមកក្រមុំវិញរឺ ” គេនិយាយហើយក៏ទាញបើកភួយរបស់នាងតែក៏ត្រូវនាងទាញមកវិញហើយក៏ខ្ញាំជាប់បិទបាំងត្រឹមទ្រូង ហ្វាយ៉ាទឹកភ្នែករហាម

“ ឈ្មោះអីប្រាប់មក ” យ៉ុនហ្គី
“ មនុស្សថោកទាបឯងមិនទាំងស្គាល់ឈ្មោះខ្ញុំផងហ៊ានបំពានខ្ញុំ ហឹកកហឹកក មនុស្សអាក្រក់ថោកទាបស្មោគគ្រោក ខ្ញុំខ្ពើមមុខលោកណាស់ ” នាងស្រែកជេរគេទាំងមិនខ្លាច យ៉ុនហ្គីមានអារម្មណ៍ថាស្ពឹកមុខណាស់ដែលពេលមានមនុស្សជេរបែបនេះ គ្មានអ្នកណាហ៊ានជាមួយគេនោះទេត្រឹមសម្លឹងចំផងល្មមៗនៅរាគនោម ចុះនាងច្រម៉ក់នេះស្អីសំអាងស្អីមកជេរគេកោកៗបែបនេះ ? ដល់ដំណាក់ការនេះក៏មិនយល់ដូចគ្នាបើជាទូទៅក៏ត្រូវបែកមាត់រឺចូលពេទ្យបាត់ទៅហើយ តែសម្រាប់នាងគេបែរជាអង្គុយសម្លឹងស្ងៀមសឹងតែសើចទៀតផង

“ សងខ្ញុំវិញមក អ្ហឹកកអ្ហឹកក សងមក ” ហ្វាយ៉ា
“ អោយសងយ៉ាងមិច ? អោយខ្ញុំរំលោភសងវិញខ្ញុំសង ” យ៉ុនហ្គីកាន់តែនិយាយនាងកាន់តែយំខ្លាំង យំដល់ថ្នាក់សម្លេងយំរបស់នាងវារំខានសរសៃប្រសាទរបស់គេស្ទើរតែឆ្កួតទៅហើយ

“ ថ្លង់ណាស់ឆាប់បិទមាត់ មិនអញ្ចឹងខ្ញុំកាត់អណ្តាតនាងចោលមិនខានទេ ” គេគម្រាមដោយទឹកមុខកំណាច ហ្វាយ៉ាភឹតភ័យខ្លាំងណាស់ដល់ថ្នាក់គេចទៅម្ខាងទៀត ជីវិតនាងកំពុងប្រឈមមុខជាមួយសាតានជីវិតពិតរឺ ធ្លាប់តែក្នុងកុនក៏ឃោឃៅគួរអោយខ្លាចទៅហើយ ជីវិតពិតគ្រាន់តែសម្លឹងមុខចំក៏ភ័យស្ទើរតែសន្លប់

ចំណងស្នេហ៍ផ្តាច់ការWhere stories live. Discover now