ភាគទី ០៦ : លោកយ៉ុន ហុឺៗៗ...អោយខ្ញុំសំទោស

669 48 14
                                    

ព្រោះតែយប់មិញបានធ្វើនូវរឿងជ្រុលហួសកម្លាំងខ្លាំងពេកទើបធ្វើអោយនាងក្រមុំហ្វាយ៉ាដាគេងលង់លក់ជ្រុលហួសម៉ោងព្រឹកព្រលឹមទៅហើយមិនទាន់ភ្ញាក់ ! ក៏ព្រោះតែនាងមិនដែលប្រទះនូវរឿងអស់ទាំងនេះ ណាមួយមិនទម្លាប់ជាមួយភាពឈឺចាប់នៅពេលដែលធ្វើវា ទើបធ្វើអោយរាងកាយរបស់នាងទទួលយកមិនទាន់បាន ខ្សោះអស់កម្លាំងខ្សោយទៅតាមនោះដែល ...។

" មើលទៅប្រហែលនៅឈឺហើយ ! មិនអីទេ គេងអោយយូចុះព្រះនាងរបស់បង " យ៉ុនហ្គីបើកភ្នែកក្រោកមកក៏ចាប់អារម្មណ៍ជាមួយនឹងនាងច្រម៉ក់សំណព្វបណ្តូលចិត្តមុនគេ បានខ្លួនបានប្រាណរបស់នាងហើយ ក្នុងនាមជាកូនប្រុសម្នាក់ត្រូវតែទទួលខុសត្រូវលើនាង ទើបបានជាតម្លើងងារអោយនាងថាជាព្រះនាងរបស់គេ ...។ យ៉ុនហ្គីស្រវាទាញទូរស័ព្ទមកកាន់ហើយក៏ចុចខលទៅលេខកូនចៅជំនិត

« ចៅហ្វាយ ! អរុណសួស្តីទាន » ស្ទេយ៍វិន
" ប្រាប់អោយអ្នកបម្រើចំអិនបបរ រៀបចំទឹកដោះគោ នឹងវីតាមីនជំនួយកម្លាំងអោយយើងផង លើកមកអោយដល់បន្ទប់ " យ៉ុនហ្គីកំពុងតែត្រៀមប៉ូវបណ្តូលចិត្ត កាលពីយប់មិញធ្វើបាបនាងអោយភ័យខ្លាចទាល់តែសន្លប់យ៉ាងនេះទើបត្រូវប៉ះប៉ូវអោយនាងវិញខ្លះ ។ គេក៏ជាបុរសដែលពូកែគិតគូល្អិតល្អន់ មានភាពកក់ក្តៅដូចបុរសទូទៅដែលណាគ្រាន់តែថាគេសោះកក្រោះ សម្តីមិនពិរោះស្តាប់ ផ្តាច់ការពេកនិយាយស្តីខ្លីៗដាច់ៗតែប៉ុណ្ណោះឯង បើនៅក្បែរគេព្យាយាមស្វែងយល់ពីគេអោយខ្លាំងទើបដឹងថាគេគួរអោយចង់នៅក្បែរយ៉ាងណា ។

« អេ៎ៗ ! ចៅហ្វាយដូចជាមិនដែលញាំទឹកដោះគោះទេណា » មិនមេនថាចាប់កំហុសទេតែគ្នាវាចង់ដឹង អាកូនចៅរឿងច្រើនម្នាក់នេះធ្វើអោយយ៉ុនហ្គីក្តៅស្លឹកត្រចៀកដាក់ទូរស័ព្ទទាំងព្រឹក

" បើអញចុះទៅអញបាញ់ឯងអោយធ្លុះលលាដ៍ក្បាល "
« ទទួលបញ្ជារទារ អ្វីដែលចៅហ្វាយមានប្រសាសន៍នឹងទៅដល់ឥឡូវនេះទាន » នាយជាកូនចៅក៏ប្រញាប់ដាក់ទូរស័ព្ទចុះ ហើយក៏រត់ទៅធ្វើតាមពាក្យសម្តីរបស់ចៅហ្វាយភ្លាមៗ
" យ៉ាប់ណាស់អាយ៉ាប់ " យ៉ុនហ្គីរអ៊ូង៉ូវៗ នេះសូម្បីតែកូនចៅជំនិតផងនៅត្រង់កន្ទុយស្តូកខ្លាចឡើងញ័រ ចុះទម្រាំតែនាងល្អិតវិញនោះ អញ្ចឹងហើយទើបនាងចេះតែចង់ចាកចេញមិនចង់នៅជិតក៏ព្រោះតែយ៉ុនហ្គីកាចសម្តីអាក្រក់ផ្តាច់ការធ្វើអោយនាងរន្ធត់ញ័របេះដូងស្ទើរគ្រប់នាទី

មួយសន្ទុះក្រោយ...
អាហារក៏បានលើកយកមកដល់បន្ទប់តាមពាក្យសម្តីរបស់យ៉ុនហ្គី រីឯអ្នកលើកមកក៏ជាស្ទេយ៍វិននោះឯង ។ នាយលើកថាស់អាហារយកមកដាក់លើតុក្បែរគ្រែគេងរបស់ចៅហ្វាយ ហេតុតែចង់ដឹងរឿងក៏ចេះតែជំទិតជំទើតមើលមនុស្សស្រីដែលដេកមិនទាន់ភ្ញាក់នៅឯលើគ្រែឯណោះ ហ្វាយ៉ាដាមានស្នាមជាំក្រហមឡើងពេញខ្លួន ធ្វើអោយស្ទេយ៍វិនសើចព្រោះដឹងតែយប់មិញចៅហ្វាយបានមួយហើយ ><

ចំណងស្នេហ៍ផ្តាច់ការWhere stories live. Discover now