Episode 6

3K 197 0
                                    

ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍រាងក្រាស់មិនបានទៅធ្វេីការនោះទេតែនាយបម្រុងនឹងចេញទៅក្រៅដេីម្បីទៅជួបសង្សារសំណព្វចិត្តតែត្រូវឈប់ក្រោយអ្នកម្តាយហៅ។

"ជុងថ្ងៃនេះកូនត្រូវនាំក្មួុយថេហ៍ទៅទិញចិញ្ចៀន"

"ចុះអ្នកម៉ាក់មិនរៀបចំខ្លួនឯងទៅ"

"កូននិងថេហ្យុងរេីសខ្លួនឯងទៅទេីបត្រូវចិត្តណាមួយកូនត្រូវចំណាយពេលជាមួយថេហ្យុងឲ្យច្រេីនទៅងាយនឹងយល់ចិត្តគ្នា ព្រោះពួកកូនជិតរៀបការហេីយ"

"តែ...." នាយប្រុងនឹងនិយាយតែម្តាយកាត់ទាន់

"គ្មានតែស្ករអីទេ ឆាប់ទៅម៉ាក់ប្រាប់ថេហ្យុងរួចហេីយ"

"ហេីុយ....ធុញណាស់" បញ្ចប់ប្រយោគនាយសម្តៅទៅឡានហេីយបេីកចេញទៅភូមិគ្រឹះKim បាត់។

ងឺត......
ឡានសេរីទំនេីបឈប់នៅពីមុខភូមិគ្រឹះKim បង្ហាញនូវអ្នកកម្លោះJungkookចុះមកពីឡានសម្តៅទៅខាងក្នុង។

"ជម្រាបសួរអ្នកមីង"

"ចា៎៎ ក្មួយជុងមករកកូនថេហ៍ហេស?"

"បាទ"

"មកអង្គុយសិនមកថេហ៍ចុះមកឥឡូវហេីយ"
មួយសន្ទុះក្រោយមករាងតូចក៏ចុះមកជាមួយអាវដៃវែង
ពណ៍ក្រហមសម្លុះមួយចំហៀងជាមួយខោខ្មៅរឹប និងស្បែកជេីងក្រហមឆ្នូតសរ ហេីយសក់ក៏ពុះកណ្ដាលសមឥតខ្ចោះ ធ្វេីឲ្យរាងក្រាស់ភ្លឹកនឹងសម្រស់នាយតូច តែក៏ប្រញ៉ាប់ប្រមូលស្មារតីមកវិញ។

"ម៉ាក់ បងជុង" សម្លេងតូចច្រមិចបន្លឺឡេីង ហេីយម្ចាស់សម្លេងក៏ដេីរសម្តៅទៅសាឡុងដែលមានអ្នកម្តាយនិងគូរដណ្តឹងអង្គុយចាំ។

"ក្មួយជុងមករកកូន"

"បាទកូនដឹងហេីយអុំស្រីcall មកប្រាប់រួចហេីយ"

"អញ្ចឹងយេីងទៅៗ" រាងក្រាស់ក្រោកឈរនិយាយឡេីង

"មែនហេីយឆាប់ទៅៗកូន"

"បាទម៉ាក់កូនទៅហេីយ"

"លាហេីយអ្នកមីង"

មនុស្សចំណាស់ញញឹមងក់ក្បាលបន្តិចក្រោយមកTaehyung និងJungkookក៏ដេីរចេញទៅសម្តៅទៅឡានដែលមានមនុស្សជំនិតចាំបេីកទ្វារស្រាប់។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now