Episode 9

3K 190 0
                                    


ព្រឹកព្រលឹមស្រាងៗពន្លឺព្រះអាទិត្យក៏ចាប់ផ្តេីមបញ្ចេញរស្មីមកលេីផ្ទៃផែនដីដាស់ដល់មនុស្សក្នុងលោកាឲ្យងេីបរូតរះប្រកបកិច្ចការផ្សេងៗ។ ងាកមកមេីលកម្លោះតូចដែលកំពុងគេងលេីតឥដ្ធការ៉ូឯណេះវិញក៏ចាប់ផ្តេីមបេីកភ្នែកឡេីងដេីម្បីទទួលយកថ្ងៃថ្មីដ៏អាប់អួរមួយនេះ។

"ហឹម...." រាងតូចងេីបឡេីងពត់ខ្លួនហេីយក៏យកដៃស្រឡូនទៅច្របាច់ស្មារខ្លួនតិចៗព្រោះតែគេកំពុងចុករោយពេញខ្លួនដោយសារតែត្រូវគេងលេីឥដ្ឋពេញមួយយប់។ក្រោយពីមានអារម្មណ៏ថាធូរស្រាលជាងមុនអ្នកកម្លោះក៏ងេីបឈរទាំងធីងធោងហេីយក៏ក្រឡេកទៅមេីលលេីគ្រែតែបែរជាមិនឃេីញស្វាមីរបស់ខ្លួនសោះហេីយលេីពូកក៏នៅធម្មតាដែលបញ្ជាក់ថានាយក្រាស់មិនបានត្រឡប់មកវិញទេកាលពីយប់មិញ។

"នេះគេមិនបានមកផ្ទះពិតមែន" ទឹកមុខស្រងោះស្រងោចក៏លេចឡេីងទាំងព្រឹកព្រលឹម បន្តិចក្រោយមករាងតូចក៏ដេីរសម្តៅទៅបន្ទប់ទឹកដេីម្បីសម្អាតខ្លួន ក្រោយមកក៏យកខោអាវមួយកំផ្លេសម្រាប់ដេីម្បីផ្លាស់ វាមិនមានច្រេីនទេព្រោះតែគេមិនទាន់បានទៅយកពីផ្ទះខ្លួនមកទេ។ ក្រោយពីរៀបចំរួចរាងតូចក៏ដេីរចុះទៅខាងក្រោមបម្រុងនឹងទៅធ្វេីម្ហូមតែបែរជាឃេីញមានស្រ្តីចំណាស់ម្នាក់និងមនុស្សស្រីវ័យប្រហាក់ប្រហែលនឹងខ្លួនកំពុងរៀបចំអាហារ បន្ទាប់ពីឃេីញរាងតូចចុះមកអ្នកទាំង3ក៏ងាកមកញញឹមហេីយអោនគោរពគេភ្លាម។

"អរុណសួស្ដីអ្នកប្រុសតូច"

"អរ..បាទអរុណសួស្តី" រាងតូចឆ្លេីយតាំងញញឹមតិចៗ តែក៏ឆ្ងល់ថាអ្នកទាំង3នេះមកពីណាដែរ។

"ខ្ញុំឈ្មោះHan គឺជាម៉ែដោះនៅទីនេះកឺលោកស្រីបានបញ្ចូនមកដេីម្បីបម្រេីអ្នកប្រុសតូច ហេីយនាង2នាក់គឺជាអ្នកបម្រើដូចគ្នាចា៎៎" ដោយសារតែឃេីញទឹកមុខឆ្ងល់របស់រាងតូចស្រ្តីចំនាស់នោះក៏ចាប់ផ្តេីមនិយាយនែនាំខ្លួនមុនគេ។

"សួស្តីអ្នកប្រុសតូច ខ្ញុំឈ្មោះMara"

"សួស្តីអ្នកប្រុសតូចខ្ញុំឈ្មោះMaria មានការអ្វីអាចហៅពួកខ្ញុំប្រេីបានចា៎៎"

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now