Episode 38

3.3K 269 44
                                    

កំពុងញាំុបាយយ៉ាងស្ងៀមស្ងាត់ស្របពេលនោះម៉ូរីក៏ដេីរមកដល់ ទាំងមានឥវ៉ាន់សំពីងសំពោង។

នាងទច់ដំណេីរពេលក្រឡេកទៅតុអាហារឃេីញអ្នកទាំង2នាក់ប្តីប្រពន្ធកំពុងស្រស់់ស្រូបអាហារពេលល្ងាច ចិត្តស្អប់ច្រណែនរបស់នាងក៏កេីនឡេីង នាងទុកឥវ៉ាន់រួចក៏ដេីរសម្តៅទៅតុអាហារ។

"បងសម្លាញ់" នាងដេីរកាច់រាងទៅខាងក្រោយជុងហ្គុករួចចំកោងខ្នងអោបនាយពីក្រោយដោយមិនខ្វល់ពីថេហ្យុងដែលកំពុងមានវត្តមាននោះឡេីយ។ ថេហ្យុងមិនហ៊ានលូកមាត់ឈ្ងោកមុខញាំុបាយយ៉ាងស្ងៀមស្ងាត់មិនហ៊ានសូម្បីសម្លឹងមេីលកាតវិការអ្នកទាំងពីរឡេីយ។

"ម៉ូរី!!!" នាយសង្ហារបន្លឺឡេីងរួចក៏បេះដៃនាងចេញរួចងាកមកមេីលនាងដោយកែវភ្នែកស្មេីរធេង។

"បងមិនពេញចិត្តហេស៎៎ដែលអូនធ្វេីបែបនេះ?" ម៉ូរីបង្ហាញទឹកមុខអន់ចិត្តសង្ឃឹមថាជុងហ្គុកនឹងលួងលោមនាង។

"អូនទេីបមកពីណា" នាយមិនលួងបែរជាចោទសំណួរទៅកាន់នាងវិញ ធ្វេីឲ្យនាងច្របូកច្របល់រកឆ្លេីយមិនត្រូវ។

"អឺ...គឺ..អូន..អូនទេីបមកពីលេងប៉ាម៉ាករួចក៏ទៅshopping ជាអ្នកម៉ាក់តែម្តងទៅ"

"ក្រែងប៉ាម៉ាក់អូននៅក្រៅប្រទេសហេស៎៎" នាយចោទសួរភ្លាមៗធ្វេីឲ្យនាងរកឆ្លេីយមិនត្រូវ បេះដូងលោតឌឹបៗសឹងតែចេញមកក្រៅទៅហេីយ។

"គឺ..គឺ..គាត់ទេីបតែមកបែបនេះហេីយអូនក៏ចង់ចំណាយពេលជាមួយពួកគាត់ បងសួរបែបនេះមិនទុកចិត្តអូនហេស៎៎?" ប្រយោគដំបូងរាងរអាក់រអួលតែនៅប្រយោគចុងក្រោយនាងក៏បង្ហាញទឹកមុខអន់ចិត្តសួរទៅនាយដោយសម្លេងចង់យំ។

"មិនមែនបែបហ្នឹងទេ បានហេីយអូនញាំុអីឬនៅ"

"អូនញាំុជាប៉ាម៉ាក់រួចហេីយ អូនសុំទៅលេីមុនហេីយ" និយាយចប់នាងក៏ដេីរចេញទៅដោយទឹកមុខស្រពោន បង្ហាញអាការៈអន់ចិត្តបំណងឲ្យជុងហ្គុកទៅលួង។

"មេីលទៅនាងកំពុងអន់ចិត្តនឹងបងហេីយ បងមិនទៅលួងនាងទេហេស៎៎?" ថេហ្យុងដែលស្ងាត់ជាយូរក៏បន្លឺឡេីង ដោយឃេីញនាងហាក់អន់ចិត្តទេីបគេអត់អាណិតមិនបាន។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now