Episode 13

3.2K 204 6
                                    

"លោកដល់ផ្ទះខ្ញុំហេីយ" ជីមីន

"នេះផ្ទះឯងហេស៎៎" រាងក្រាស់សួរទាំងកំពុងមេីលទៅភូមិគ្រឹះយ៉ាងធំស្គឹមស្កៃមេីលទៅក្មេងម្នាក់នេះក៏មិនមែនអ្នកក្រទេ តែគ្រាន់តែភូមិគ្រឹះគេតូចជារបស់នាយបន្តិចប៉ុណ្ណោះ។

"បាទ"

"អីយ៉ា....ឯងចេះឆ្លេីយគួរសមដែរតេី"

"ខ្ជិលនិយាយជាមួយលោកទៀតណាស់ អគុណហេីយដែលបានជូនមក" រាងតូចនិយាយរួចបម្រុងនឹងបេីកទ្វារចុះហេីយតែស្រាប់តែដៃមាំមកចាប់ដៃខ្លួនជាប់។

"លោកធ្វេីស្អី លែងដៃខ្ញុំ"

"អគុណ1ម៉ាត់មិនគ្រាន់ទេ"

"លោកចង់បានស្អី"

"លេខទូរស័ព្ទឯង"

"លោក...."

"មិនឲ្យយេីងនឹងបឺតមាត់ឯងដល់ស្លេកមិនខាន"

"ហេីុយ.....ឲ្យទូរស័ព្ទមក"

"នេះ"

"បានហេីយ ខ្ញុំទៅហេីយអាតាស្លេក" និយាយចប់រាង
តូចក៏ប្រញ៉ាប់បេីកទ្វាឡានហេីយរត់ចុះទៅខ្លាចរាងក្រាស់ចាប់បឺតមាត់មែន។

"ហឹស...ក្មេងនេះ"

___Morning__

ពន្លឺនៃព្រះអាទិត្យកំពុងជ្រៀតចូលតាមចង្អួចបណ្តាលឲ្យពន្លឺនោះបាញ់ចំមុខអ្នកដែលកំពុងលង់លក់នឹងដំណេកត្រូវបេីកភ្នែកភ្លាមៗ។

"ហឹម" រាងតូចបេីកភ្នែកហេីយយកដៃញីភ្នែកតិចៗ ទេីបងេីបឡេីងអង្គុយទេីបបន្តច្របាច់ស្មានិងដៃខ្លួនតិចៗព្រោះយែកំពុងចុករោយ តាំងពីតូចមកគេត្រូវបានមេីលថែយ៉ាងដិតដល់មិនដែលលំបាក គេងតែលេីពូកទន់ៗតែពេលនេះបែរជាត្រូវមកគេងលេីឥដ្ឋការ៉ូទៅវិញ។

ក្រោយពីធូស្រាលរាងតូចក៏ដេីរទៅបិទវាំងននកុំឲ្យពន្លឺនោះរំខានដល់ដំណេករាងក្រាស់ ក្រោយមកខ្លួនក៏ទៅយកកន្សែងនិងសម្លៀកបំពាក់ចូលទៅបន្ទប់ទឹកដេីម្បីសម្អាតខ្លួន។

20នាទីក្រោយមកថេហ្យុងក៏ចេញមកវិញជាមួយអាវhoodie ពណ៍ក្រហមនិងខោជេីងវែងរឹបពណ៍ខ្មៅ ថ្ងៃនេះគេត្រូវចេញទៅក្រេបទឹកឃ្មុំជាមួយស្វាមីទេីបរៀបចំខ្លួនឲ្យរួចរាល់ហេីយក៏ចុះទៅក្រោមដេីម្បីជួយអុំមេផ្ទះចម្អិនអាហារ។

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Where stories live. Discover now