រឿង 🔥ភ្លើងគំនុំ នាងដាវី🔥 (ភាគ2)

350 7 1
                                    


(ភាគ2)

ក្រោយពីត្រូវគេចាប់ខ្លួនមក ដាវី ត្រូវបានគេយកនាងមកទុកនៅក្នុងបន្ទប់មួយ ក្នុងនោះមិនមែនមានតែ ដាវី ទេ ដែលត្រូវគេចាប់យកមក នៅមានមនុស្សស្រីជាច្រើនទៀត ដែលត្រូវគេចាប់យកមកលក់ដូចគ្នា។

" ហាស..ទីនេះជាកន្លែងណានឹង? " ដាវីបំភ្លឺឡើងតិចៗ នឹងសន្សឹមក្រោកអង្គុយឡើងទាំងរាងនៅវិលមុខតិចៗនៅឡើយ។

" ហិ លែងខ្ញុំទៅ ហិ ខ្ញុំចង់ទៅផ្ទះវិញ ហិ " នារីម្នាក់ខំប្រឹងត្រហូរយំ តែក៏គ្មានអ្នកណាអាចជួយឬដោះលែងនាងនោះទេ ដាវី ចាប់ផ្តើមភ័យនឹងស្វាងចែសតែម្តង នៅពេលដែលបានឃើញទិដ្ឋភាពនៅក្នុងបន្ទាប់នេះ។

" នេះខ្ញុំត្រូវគេ ចាប់យកមកលក់មែនទេ ? " សំនួរសួរទៅកាន់ខ្លួនឯង ដាវី ចាប់ផ្តើមភ័យបុកពោះ វាពិតជាភ័យខ្លាំងណាស់ តើមានមនុស្សប៉ុន្មាននាក់ដែលយល់ទៅ។

មកមើលគ្រួសារលោកស៊ូវិញម្តង ពេលនេះប្តីប្រពន្ធទាំងពីកំពុងតែហូបចុកយ៉ាងឆ្ងាញ់នឹងសប្បាយចិត្តជាខ្លាំង។

" នែ នេះឯងទើបតែមកពីណា ថ្មើរនេះទើបតែត្រឡប់មកវិញ ហើយឯណានាងដាវីនោះ? " អ្នកជាម្តាយក៏សួរបែបហីៗ អារបៀបចង់អ្នកណាទៅងាប់អីណាក៏ងាប់ទៅអីនេះឯង។

" នេះបងវីនៅមិនទាន់ត្រឡប់មកវិញទេហេស៎? " ស៊ូជឺ ក៏សួរទៅម្តាយវិញ ព្រោះគិតថានាងនឹងត្រឡប់មកវិញហើយ។

" អែ..នេះយើងកំពុងតែសួរឯងណា បើនាងត្រឡប់មកវិញ យើងសួរឯងធ្វើអីហា! " គាត់និយាយដោយសម្លេងខ្លាំងៗ ទៅតាមទំលាប់របស់គាត់។

" ពួកគេត្រូវជាស្អីនឹងបងទៅ បានជាបងបារម្ភពីគេខ្លាំងម៉្លេះ មិនមែនលួចស្រលាញ់ នាងដាវីនោះទេដឹង? " អ្នកជាប្អូនស្រីក៏និយាយទាំងពេបមាត់ពេបករ។

" ស៊ូជីន ឯងកុំនិយាយតែផ្តាស បងទុកគាត់បានត្រឹមតែជាបងតែប៉ុណ្ណោះ "

" ហើយប្អូននិយាយខុសត្រង់ណា ឯងដូចជាបារម្ភពីនាងនេះខ្លាំងណាស់ បើឯងមិនស្រលាញ់នាង ឯងទៅខ្វល់ពីនាងធ្វើអី? " អ្នកជាម្តាយក៏និយាយបន្ត។

" ខ្ញុំ" នាយបំរុងនឹងនិយាយ តែក៏ត្រូវលោកស៊ូនិយាយកាត់។

រឿង 🔥 ភ្លើងគំនុំ នាងដាវី 🔥Where stories live. Discover now