រឿង 🔥ភ្លើងគំនុំ នាងដាវី🔥 (ភាគ3)

99 3 0
                                    

(ភាគ3.)

តើគេត្រឡប់មកវិញហើយមែនទេ? ខ្ញុំតែងតែសង្ឃឹមថាគេនឹងត្រឡប់មកវិញ តែបើគេពិតជាត្រឡប់មកវិញមែន វាប្រហែលជាមិនមែនជារឿងល្អនោះទេ ។

" មិនអាចទេ គេមិនមែនជា ម៉ុងថាងទេ អឺ..នែ..លោក! ខ្ញុំមិន " ស៊ូជឺ រៀបនឹងនិយាយតែឡានបានបើកចេញទៅហើយ ស៊ូជឺ ក៏ដើរមករកម៉ូតូរបស់ខ្លួនវិញ នឹងបើកចេញទៅដូចគ្នា។

*ភូមិគ្រឹះលោក ចន *

នៅក្នុងផ្ទះដ៏ធំនឹងមានអ្នកបំរើជាច្រើន រង់ចាំស្វាគមន៍ អ្នកប្រុសទីពីរនៃគ្រួសារ ចន ត្រឡប់មកពីបរទេសវិញ ។ ទ្វាភូមិគ្រឹះក៏ត្រូវបានបើកឡើង ឡានសេរីទំនើបមួយគ្រឿងក៏បានបើកចូលមក ឡានក៏ត្រូវបានឈប់ បង្ហាញអោយឃើញបុរសដ៏ស្រស់សង្ហារម្នាក់ រូបរាងខ្ពស់ស្រឡះ ដែលមើលទៅដូចជាតារាចិន។

" បងលីហួរ " នាយក៏ហៅឈ្មោះអ្នកជាបងទាំងញញឹម ក្រោយពីចុះពីលើឡានហើយនោះ។

" សូមស្វាគមន៍ដែលត្រឡប់មកផ្ទះវិញ " អ្នកជាបងក៏និយាយទាំងញញឹម នឹងអោបប្អូនបន្តិច តាមបែបអ្នកដែលបែកគ្នាយូរ។

" បងសុខសប្បាយទេ? "

" គឺធម្មតាទេ ឆាប់ចូលទៅក្នុងផ្ទះទៅ បងបានរៀបចំបន្ទប់អោយឯងរួចហើយ "

" បាទ.." ថាហើយក៏នាំគ្នាចូលទៅក្នុងផ្ទះ ចំណែកអ្នកបំរើក៏នាំគ្នាយកអីវ៉ាន់ របស់អ្នកប្រុសគេទៅទុកនៅក្នុងបន្ទប់ដូចគ្នា។

ម៉ុងថាង ត្រូវគ្រួសាររបស់លោក ចន យកគេធ្វើជាកូនចញ្ចឹម នឹងស្រលាញ់គេដូចជាកូនបង្កើត ក្រោយមក ពួកគេក៏អោយ ម៉ុងថាង ទៅរៀននៅ
ឯបរទេស នឹងធ្វើកិច្ចការ ក្រុមហ៊ុនជាច្រើន ទើបគេមានឈ្មោះជាអ្នកប្រុសទីពីរនៃគ្រួសារមួយនេះទៅ។

   បន្ទាប់ពីនិយាយគ្នានឹងហូបអាហារពេលយប់រួចរាល់ ម៉ុងថាង ក៏ទៅបន្ទប់សម្រាក នឹងចូលទៅបន្ទប់ទឹក មួយសន្ទុះទើបចេញមកវិញ ព្រមជាមួយនឹងកន្សែងជូតសក់ នាយក៏ទាញយកទូរស័ព្ទមកមើល។

" យ៉ាងម៉េចហើយ.." បន្ទាប់ពីចេញពីបន្ទប់ទឹក ម៉ុងថាងក៏និយាយទូរស័ពជាមួយនឹងនណាម្នាក់។

រឿង 🔥 ភ្លើងគំនុំ នាងដាវី 🔥Where stories live. Discover now