រឿង 🔥ភ្លើងគំនុំ នាងដាវី🔥 (ភាគបញ្ចប់)

110 3 2
                                    

(ភាគបញ្ចប់)

ស្នេហាគឺជារបស់ដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន ។ មិនថាក្នុងស្ថានភាពបែបណាក៏ដោយ អោយតែបានជួបនឹងមនុស្សដែលយើងស្រលាញ់ហើយនោះ ។ នោះអ្វីៗ ក៏លែងសម្ខាន់ទៀតដែរ
គេនឹងធ្វើគ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រលាញ់នឹងមិនខ្វល់សូម្បីតែជីវិតរបស់ខ្លួនឯង។

" ម៉ុងថាងប្រយ័ត្ន! " សម្លេងរបស់ស៊ូជឺ ក៏បានបំភ្លឺឡើង ម៉ុងថាងក៏បានបែរមករកម្ចាស់សម្លេង ស្របពេលដែលនារីម្នាក់នោះ កំពុងតែលើកដែកដ៏ស្រួចសំដៅទៅរកនាយទៅហើយ។

តែរឿងដែលនឹកស្មានមិនដល់នោះ នាងប្រែជានៅធ្មឹងទៅវិញ តើហេតុអីទៅ?

ព្រួស!

នាងក៏ស្រាប់តែដួល នឹងសន្លប់ស្តូកតែម្តង។

" តើឯងយ៉ាងម៉េចហើយ! " ស៊ូជឺក៏ស្ទុះមកមើល ម៉ុងថាងយ៉ាងលឿន នឹងសួរដោយក្តីបារម្ភ។

" យើងមិនអីទេ " នាយក៏ឆ្លើយបែបធម្មតា។

" ម៉ុងថាង.." សម្លេងមនុស្សស្រីម្នាក់ ក៏បានហៅនាយពីចំងាយ នឹងហាក់នឹករលឹកយ៉ាងខ្លាំង។

"......." ម៉ុងថាង ក៏បែរមើលទៅម្ចាស់សម្លេងនោះ ដែលធ្វើអោយនាយ ភ្លឹកនៅវត្តមានរបស់នាងយ៉ាងខ្លាំង។

" បងស្រី..." នាយបំភ្លឺឡើងខ្សាវៗ មុននឹងរត់ទៅអោបអ្នកដែលជាបង។

" បងស្រី..បងបាត់ទៅណា ដឹងទេខ្ញុំតាមរកបងគ្រប់កន្លែង? " នាយនិយាយទាំងនៅអោបនៅឡើយ។

" បងក៏តាមរកប្អូនដូចគ្នា..ហិ " ដាវីនិយាយទាំងទឹកភ្នែក នឹងហាក់មានភាពកក់ក្តៅជាខ្លាំង ។

ដាវីជួបនឹងរឿងដែលឈឺចាប់បំផុត វាពិតជារងាខ្លាំងណាស់ នៅលើផ្លូវជីវិតតែម្នាក់ឯង ។ នៅពេលដែលបានជួបនឹងប្អូនប្រុសរបស់នាងវិញ នោះនាងប្រាកដជាមានភាពកក់ក្តៅនៅក្នុងចិត្តចឹងហើយ។
(គ្មានអ្វីដែលកក់ក្តៅជាង នៅជាមួយសាច់ញាតិរបស់យើងនោះទេ)

" ច្រើនឆ្នាំមកនេះ បងវេទនាណាស់ ហិ " ដាវីនិយាយទាំងក្នុងទ្រូងតឹងណែនយ៉ាងខ្លាំង។

" ខ្ញុំដឹង ចាប់ពីថ្ងៃនេះទៅ ខ្ញុំនឹងមិនអោយអ្នកណាមកធ្វើបាបបងទៀតទេ " នាយក៏ជូតទឹកភ្នែកអ្នកដែលជាបងចេញពីថ្ពាល់ មុននឹងញញឹម។

You've reached the end of published parts.

⏰ Last updated: Jul 15, 2021 ⏰

Add this story to your Library to get notified about new parts!

រឿង 🔥 ភ្លើងគំនុំ នាងដាវី 🔥Where stories live. Discover now