រឿង 🔥ភ្លើងគំនុំ នាងដាវី🔥 (ភាគ6)

84 3 6
                                    


(ភាគ6)

[ ក្តីស្រលាញ់របស់ខ្ញុំចំពោះគេ គឺមិនប្រែប្រួល បើទោះបីជាគេ មិនស្រលាញ់ខ្ញុំក៏ដោយ ក៏ខ្ញុំអាចទទួលយកបានដែរ បាននៅជាមួយគេត្រឹមតែមួយនាទី ខ្ញុំក៏ព្រម ]

" ហេតុអីមិនទៅ? " ម៉ុងថាងសួរទាំងចងចិញ្ចើមបន្តិច។

" ទី1 ខ្ញុំមិនទំនេរ ទី2 ពួកយើងទើបតែជួបគ្នាមិនបានប៉ុន្មាន សូម្បីតែឈ្មោះក៏ខ្ញុំមិនស្គាល់ផង រឿងអីខ្ញុំត្រូវទៅជាមួយនឹងលោកនោះ" ស៊ូជឺ ក៏ដើរមកជិតម៉ុងថាងបន្តិច នឹងនិយាយទាល់មុខចំៗ។

" ខ្ញុំឈ្មោះម៉ុងថាង.." ម៉ុងថាងឆ្លើយទាំងញញឹម ដែលធ្វើឲ្យកូនជ្រូកខ្វៃរបស់យើងគាំងស្ញេញ់តែម្តង។

"........" ស៊ូជឺ សម្លឹងមើលទៅកែវភ្នែកទាំងគូរ ដែលនៅចំពោះមុខ ទាំងមិនមាត់មិនករ ។

" យ៉ាងម៉េចនឹង.." ដោយឃើញស៊ូជឺស្ងាត់ទៅបែបនេះ នាយក៏អោនទៅសួរបន្តិច។

" ខ្ញុំ...ខ្ញុំមិនទំនេរទេ" និយាយហើយគេក៏យកកាបូបហើយក៏ដើរចេញទៅ។

" ហេតុអីក៏ប្រញាប់ទៅម្ល៉េះ? " ម៉ុងថាងនិយាយទាំងមិនបានបែមុខមកនោះទេ នឹងនៅតែរក្សារស្នាមញញឹមដូចដើម។

"....." ស៊ូជឺក៏ឈប់បន្តិច ហើយក៏ដើរទៅមុខបន្តទៀត។

" ខានជួបគ្នាយូរយ៉ាងនេះ មិននឹកខ្ញុំខ្លះទេហេស៎? " មួយប្រយោគនេះ ធ្វើអោយស៊ូជឺឈប់ដំណើរសាជាថ្មី តែលើកនេះ គេក៏បែបមកមើលម៉ុងថាងវិញម្តង ។

" ហឺស! ឆ្ងល់មែនទេ..?" នាយក៏បែបមុខមក នឹងដើរមកជិតស៊ូជឺទាំងញញឹម។

"យប់នេះឯងត្រូវតែទៅជុបលាងខួបរបស់ខ្ញុំ មិនចឹង ឯងស៊យមិនខានទេ " នាយក៏អោនទៅនិយាយដាក់ត្រចៀកស៊ូជឺបន្តិច មុននឹងដើរចេញទៅ។

"....." ស៊ូជឺបានត្រឹមតែឈរស្ងៀមតែប៉ុណ្ណោះ
ភ្លាមៗបែបនេះ អ្នកណាទៅរកនឹកឃើញទៅ
ថាគួរតែត្រូវនិយាយបែបណានោះ។

" ឆាប់ឡើង ប្រយ័ត្នមិនទាន់ពិធី " នាយក៏ឆ្លៀតនិយាយបន្ថែម ទាំងមិនបានបែមុខមកនោះទេ នឹងនៅតែដើរទៅមុខបន្ត។ ស៊ូជឺក៏ដើរទៅតាមនាយពីក្រោយ ទាំងមុខស្អុយ នេះតើម៉ុងថាង
នាយស្គាល់ស៊ូជឺតាំងពីពេលណា? តើម៉ុងថាង
នាយចង់ធ្វើអីទៅ ? ។

រឿង 🔥 ភ្លើងគំនុំ នាងដាវី 🔥Where stories live. Discover now