រឿង 🔥ភ្លើងគំនុំ នាងដាវី🔥 (ភាគ5)

60 2 0
                                    

(ភាគ5)

[20ឆ្នាំហើយ ដែលគេចាកចេញទៅ ខ្ញុំតែងតែសង្ឃឹមថា ខ្ញុំនឹងបានជួបគេមន្តងទៀត។
តែរឿងរាវនៅក្នុងលោកតែងតែផ្លាស់ប្តូរមិនទៀងទាត់ អ្នកណាទៅដឹងទៅថា នៅពេលដែលខ្ញុំបានជួបគេហើយ ខ្ញុំបែរជាមិនហ៊ាន សូម្បីតែមើលមុខរបស់គេទៅវិញ។ ]

ក្រោយពីរនាំគ្នាស្រែក ឡើងរំពងរួចមក ពួកគេក៏នាំគ្នាមកកន្លែងចតឡានវិញ។

" យប់ថ្មើលនេះទៅហើយ ហេតុអីក៏លោកឪ
និមន្តមកទីនេះចឹង? " ជាការពិតណាស់ ដែលនាំគ្នាស្រែកមិញនេះ ក៏ព្រោះតែភ្ញាក់ផ្អើលនឹង
លោកឪ ដែលគាត់មិនដឹងថាមកនៅទីនេះកន្លែងនេះធ្វើអីដែរទេ ដែលធ្វើអោយអ្នកកំលោះទាំងពី របស់យើង ភ័យស្ទើរតែរាកនោមដាក់ខោទៅហើយ។

" អាត្មាគ្រាន់តែឆ្លងកាត់ទីនេះតែប៉ុណ្ណោះ " លោកក៏និយាយតាមធម្មតា ។

" ហើយចុះ...លោកវិញនោះ ហេតុអីក៏មកទីនេះដែរ មិនមែនមកតាមខ្ញុំទេដឹង " នាយក៏សួរទៅកាន់ស៊ូជឺទាំងញញឹម អារបៀបដូចស្រមោចឃើញស្ករយ៉ាងចឹង។

" ចៃដន្យ ខ្ញុំក៏បានជួបនឹងលោកឪនៅទីនេះដូចគ្នាណា " ស៊ូជឺ ក៏និយាយបែបធម្មតា គេមានអារម្មណ៍ថាដូចប្រហែលៗមុខម៉ុងថាងដែរ តែក៏ចាំមិនបាន
អ្នកណាទៅចាំបានទៅ ពីក្មេងប្រុសដែលខ្មៅកខ្វក់ មិនស្អាតបាត មកស្រស់ស្អាតអីបែបនេះ បើចាំបានគឺចំលែកហើយ។

" ហើយពួកលោកមកទីនេះធ្វើអីទាំងយប់បែបនេះ
ឬលោកមិនដឹងទេហេស៎ ថាទីនេះគ្មានអ្នកណា
គេហ៊ានមកទីនេះទេ ជាពិសេសគឺនៅពេលយប់ " ស៊ូជឺក៏និយាយបន្ត ។

" ខ្ញុំបានប្រាប់គាត់ដែរ តែគាត់មិនស្តាប់ " វីឆៃ ក៏ឆ្លៀតបន្ថែម តែក៏ត្រូវខាំមាត់ទៅវិញព្រោះតែចៅហ្វាយនាយសម្លឹងមុខ។

" ទីនេះមិនមែនជាកន្លែងកំសាន្ត យកល្អពួកញោមត្រឡប់ទៅវិញទៅ ការចង់ដឹងចង់ឃើញ វានឹងនាំអោយញោម ទៅរកសាក្តីទុក ព្រោះតែអារម្មណ៍នៅមិនសុខនេះឯង "

" លោកឪដឹងថាខ្ញុំករុណា ចង់រកអីមែនទេ? " ម៉ុងថាង ក៏សួរទាំងចងចិញ្ចើមបន្តិច។

" កម្មរបស់អ្នកណាអ្នកនោះជាអ្នកទទួល ទោះជាញោមមិនតាមរកគេ ក៏គេមករកញោមដែរ " ឮលោកឪនិយាយបែបនេះ ស៊ូជឺ ក៏ស្ងាត់បន្តិចក្នុងចិត្តគិតដល់រឿងជាច្រើន ដែលឪពុកម្តាយរបស់ខ្លួនធ្លាប់ធ្វើដាក់បងប្អូនដាវី ។

រឿង 🔥 ភ្លើងគំនុំ នាងដាវី 🔥Where stories live. Discover now