#ជីវិត សាច់រឿងខ្នាតខ្លីនៅក្នុងសង្គមនាពេលបច្ចុប្បន្នខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងពេញចិត្ត💜
ខ្ញុំធ្លាប់ធ្វើអោយមិត្តភក្ដិមានអារម្មណ៍ភ័យខ្លាចពេលរៀនថ្នាក់ទី9ដោយសារភាពស្ងៀមស្ងាត់នឹងចូលចិត្តនៅតែម្នាក់ឯងរបស់ខ្ញុំកន្លងមកចរិករបស់ខ្ញុំមិនប្រែប្រួលទេទោះបីជាខ្ញុំរងសម្ពាធនឹងបញ្ហាក្រុមគ្រួសារតាំងពីតូចក៏ដោយចាប់ផ្ដើមពីខ្ញុំមានអាយុ6ឆ្នាំពេលរៀនថ្នាក់ទី1ខ្ញុំមានប៉ាដែលចាំជូនទៅរៀនមានម៉ាក់ដែលរងចាំនៅផ្ទះជីវិតពេលនឹងគឺមានក្ដីសុខណាស់!!!គ្រប់គ្នាតែងនិយាយថាខ្ញុំសំណាងណាស់ដែលមានប៉ាជាអ្នកធ្វើការមានអំណាចមានម៉ាក់ជាមនុស្សស្រីដែលឆ្លាតស្អាតនឹងពូកែរកស៉ីមានផ្ទះធំទ្រនំខ្ពស់មានអ្នកបម្រើឆ្វេងស្ដាំ។គិតទៅវាដូចប្រលោមលោកអញ្ចឹង។ប៉ុន្តែគេមិនដែលដឹងទេថាក្ដីសុខក្នុងក្រុមគ្រួសាររបស់ខ្ញុំដែលគេបានឃើញវាមិនបានអស្ចារ្យនឹងគួរអោយចង់បានទេ។ព្រោះពេលខ្ញុំមានអាយុប្រហែល8ឆ្នាំប៉ារបស់ខ្ញុំបានចាប់ផ្ដើមមានស្រីវាជារឿងធម្មតាទេមែនទេសម្រាប់មនុស្សប្រុស?តែខ្ញុំមិនគិតដូច្នឹងទេ!!!ម៉ាក់របស់ខ្ញុំតែងអត់ទ្រាំរហូតព្រោះអីដឹងទេ?ព្រោះគាត់ក៏ជាប្រពន្ធទីពីររបស់ប៉ាដែរប៉ុន្តែគាត់រៀបការតាមប្រពៃណីមានក្រុមគ្រួុសារទាំងសងខាងទទួលស្គាល់។រាល់យប់ប៉ាមិនសូវត្រលប់មកផ្ទះវិញទេពេលខ្លះគាត់ថាជាប់រវល់ប្រជុំចុះចាប់ចោរឬក៏អ្នកដឹកឈើខុសច្បាប់ហើយយប់ខ្លះដែលមិនមកហេតុផលនោះគឺគាត់ទៅនៅជាមួយស្រីគាត់វាមិនមែនជាលើទីមួយទេវាជាលើកទីបីហើយតែលើកនេះគឺជាពេលដែលខ្ញុំទទួលដឹងរឿងគ្រប់យ៉ាងដែលកើតក្នុងជីវិត។ខ្ញុំចាំថាគ្រប់ពេលប្រកែកទាស់ទែងគ្នានឹងម៉ាក់ប៉ាក៏កញ្ឆក់សោរឡានហើយបើកចេញពីផ្ទះបាត់។ខ្ញុំឃើញម៉ាក់យំម៉ាក់យំខ្លាំងណាស់គាត់មិនគេងទេគាត់អង្គុយសម្លឹងនាឡិកាចាំផ្លូវប៉ាមកផ្ទះវិញតែប៉ាមិនមកទេ។ថ្ងៃនោះខ្ញុំមកពីផ្ទះមីងហើយឮសម្លេងឈ្លោះគ្នាលាន់ទ្រហឹងខ្ញុំមិនដឹងថានានរឿងអីកើតឡើងទេពេលខ្ញុំចូលទៅក៏ឃើញម៉ាក់កាន់ថ្នាំនឹងកែវទឹកអោយប៉ាវាជាថ្នាំលើសឈាមប៉ាខ្ញុំគាត់កើតជំងឺលើសឈាមតែប៉ាមិនព្រមលេបទេគាត់គ្រវាសកែទឹកម៉ាក់ហុចអោយចោលអំបែងកែវធ្លាក់ខ្ទាតមុតកដៃខាងឆ្វេងម៉ាក់ចេញឈាមខ្ញុំគាំងខ្ញុំយំឡើងសសិតប៉ាបោចសក់ម៉ាក់អូសចូលវាយក្នុងបន្ទប់ហើយមីងខ្ញុំមកដល់ក៏រត់ទៅចាប់ដៃប៉ាអោយប្រលែងសក់ម៉ាក់តែប៉ាក៏កំភ្លៀងមីងខ្ញុំពូខ្ញុំគាត់រត់ចូលតាមទ្វារក្រោយផ្ទះមកក្រសោបពរខ្ញុំចេញ។អារម្មណ៍ខ្ញុំពេលនឹងគឺភ័យខ្លាចណាស់ខ្ញុំភ័យខ្ញុំមិនចង់អោយប៉ាយកច្បាប់យោធាមកប្រើក្នុងគ្រួសារទេខ្ញុំរ៉ើយ៉ាងម៉េចក៏ពូមិនព្រមលែងខ្ញុំដែរ។គ្មានម្ដងណាដែលផ្ទះនៅស្ងប់សុខទេមិនយូរប៉ានឹងម៉ាក់ក៏លេងលះគ្នា។ខ្ញុំកើតកូនកំព្រាហើយ!?ខ្ញុំស៉ាំនឹងការនៅម្នាក់ឯងរបស់របរលែងគ្រប់យ៉ាងមានច្រើនណាស់តែខ្ញុំលែងតែម្នាក់ឯង។ខ្ញុំគ្មានសិទ្ធដើរចេញទៅលេងក្រៅរបងផ្ទះទេព្រោះត្រូវបង្គាប់អោយនិយាយស្ដីនឹងរបៀបរស់នៅដូចមនុស្សធំ។ម៉ាក់មិនអោយទៅលែងខាងក្រៅទេគាត់ថាក្មេងជិតខាងនិយាយអញង៉ែងជេរពាក្យអសុរោះមិនល្អស្ដាប់។ខ្ញុំរៀនទៅសាលាលើកដំបូងនៅពេលថ្នាក់ទី4កន្លងមកខ្ញុំរៀននៅផ្ទះម្នាក់ឯងចាប់តាំងពីអាយុ7ឆ្នាំពេលប្ដូរមករៀននៅសាលាមានក្មេងច្រើនវាធ្វើអោយខ្ញុំភ័យអរមិនដឹងត្រូវនិយាយជាមួយគេយ៉ាងមិចពេលនោះខ្ញុំលេងច្រើនណាស់រាល់ថ្ងៃបន់អោយតែដល់សាលាទេព្រោះនឹងមានមិត្តភក្ដិ។មួយឆ្នាំក្រោយប៉ាម៉ាក់ខ្ញុំត្រូវគ្នាហើយក៏ត្រលប់មកនៅជាមួយគ្នាដូចដើម។ចង់ដឹងអារម្មណ៍ខ្ញុំនៅពេលនោះយ៉ាងម៉េចដែរទេ?ប្រាកដជាសប្បាយរីករាយណាស់!!!វាដូចដែលខ្ញុំប្រាថ្នាក្នុងក្រឡផ្កាយដែលខ្ញុំបានសរសេេអញ្ចឹងគឹខ្ញុំសសេរសុំអោយប៉ាម៉ាក់ត្រលប់មកនៅជួបជុំគ្នាវិញតែក្ដីសុខវាសម្រាប់ខ្ញុំវាដូចផ្សែងបារីអញ្ចឹងមិនយូរទេវាក៏រលាយបាត់។ម្ដងនេះប៉ាខ្ញុំឈ្លក់វង្វេងងប់ងល់នឹងស្រីខូចម្នាក់។ខ្ញុំស្អប់ស្រីខូចណាស់នៅពេលនោះព្រោះវាមកបំបែកបំបាក់គ្រួសារខ្ញុំនោះជាគំនិតកាលពីក្មេងប៉ុន្តែពេលនេះខ្ញុំយល់ហើយថាបើប៉ាមិនស្រលាញ់វាក៏វាមិនតោងទាមប៉ាជាប់ដែរ។ឈើម៉ាក់ទិញសន្សំមកធ្វើផ្ទះប៉ាប្រើអោយកូនចៅមកដឹកយកទៅធ្វើការាអូខេអោយវាប៉ាទិញដីទិញឡានផ្គត់ផ្គង់អោយវាគ្រប់បែបសព្វយ៉ាង។ម៉ាក់ខ្ញុំរវល់រកស៉ីចុះឡើងចិនវៀតណាមមិនសូវមានពេលនៅផ្ទះទេ។អោយតែពេលប៉ាម៉ាក់នៅផ្ទះជាមួយគ្នាពេលណាដឹងតែមិនសុខក្ដៅដូចគេរោលភ្លើង។មិនដឹងថាវាជាអបិយជំនឿគួរអោយជឿដែរឬអត់ព្រោះថ្ងៃមួុយខ្ញុំមកពីរៀនវិញខ្ញុំឃើញម៉ាក់ដោះខោអាវទាំងអស់ហើយឈរលើស្លឹកចេកក្នុងបន្ទប់ចាក់សោរជិតពេលនោះម៉ាក់ដូចជាយកក្រណាត់សក៏មិនដឹងស្អីក៏មិនដឹងមកហូតលើស្បែកគាត់ខ្ញុំអង្គុយមើលខ្ញុំឆ្ងល់ខ្លាំងណាស់ថាម៉ាក់ធ្វើស្អីម្យ៉ាងទៀតមួយរយៈនឹងម៉ាក់ឡើងកន្តួលក្រហមពេញខ្លួនជាពិសេសអោយតែពេលញ៉ាំត្រពាំងនឹងសាច់គោគឺមិនបានតែម្ដងហើយអ្វីដែលមិនគួរអោយជឿគឺពេលម៉ាក់ហូតមកដង្កូវសៗដូចដង្កូវប្រហុកជ្រុះពេញស្លឹកចេកទាំងដុំៗហើយប្រាកដណាស់វាជាអំពើ!!!ម៉ាក់រកគ្រូមកមើលគ្រូក៏ប្រាប់ថាគេដាក់អំពើម៉ាក់ក៏ប្រើអោយក្មេងប្រុសៗជីកដីមុខផ្ទះតាមគ្រូប្រាប់ហើយក៏ឃើញក្រណាត់សគេកប់មួយដុំក្នុងនឹងមានស្បែកសាច់គោត្រពាំងហើយនឹងដែកគោល។វាគួរអោយខ្លាចណាស់ដែលខ្ញុំជួបរឿងបែបនឹងនៅនឹងមុខស្រស់ៗ។គ្រួសារស្អីក៏មិនដែលស្គាល់ពាក្យថាក្ដីសុខអញ្ចឹង?ខ្ញុំស្អប់ជីវិតមួយនេះណាស់ប៉ុន្តែខ្ញុំមានម៉ាក់ខ្ញុំមានមនុស្សស្រីរឹងមាំម្នាក់ដែលជាគំរូ។ខ្ញុំត្រូវប៉ាយកទៅផ្ញើរនឹងមិត្តរបស់គាត់នៅខេត្តសៀមរាបរាប់ខែព្រោះម៉ាក់ទៅវៀតណាមបាត់។ខ្ញុំមានម៉ែដោះម្នាក់នៅមើលថែហើយវាក៏ជាសំណាងបំផុតដែលក្រុមគ្រួសារប៉ាម៉ាក់ធម៌ជាមនុស្សចិត្តល្អស្រលាញ់មើលថែនឹងហៅខ្ញុំកូនពេញៗមាត់។ប៉ុន្មានខែក្រោយម៉ាក៏ទៅយកខ្ញុំមកផ្ទះវិញពេលម៉ាក់មកផ្ទះ។គួរអោយស្ងើចទេពេលគេនិយាយថាឃើញប៉ាយកស្រីគាត់មកដេកនៅផ្ទះ?គួរអោយស្ងើចទេដេលខ្ញុំរើសរោមភ្នែកពាក់មីស្រីនឹងវាទុកលើអាងលាងមុខក្នុងបន្ទប់ទឹកម៉ាក់?គួរអោយស្ងើចទេពេលខោអាវថ្លៃៗក្នុងទូម៉ាក់ត្រូវរើកកាយខ្ទេចហើយយកទៅខ្លះ?បំណងវាគឺធ្វើអោយម៉ាក់ដឹងថាប៉ាយកវាមកដេកនៅលើផ្ទះ។បាយម្ហូបធ្វើហើយម៉ាក់លើទាំងថាសមកជូនប្ដីសម្លៀកបំពាក់បោកអ៊ុតភ្លីត្រង់ៗភ្លឹងស្បែកជើងធ្វើការម៉ាក់វ៉ៃសារ៉ាទុកដាក់មានរបៀបរបបអោយប្ដីលុយកាក់ចំណាយមិនដែលរអ៊ូហេតុអីគ្រាន់តែស្រលាញ់នឹងស្មោះត្រង់ប្រពន្ធកូនម្នាក់គាត់ធ្វើមិនបាន។ម៉ាក់ខ្ញុំមិនមែនជាមនុស្សស្រីស្លូតទេគាត់កាចណាស់តែព្រោះគោរពស្រលាញ់ប្ដីទើបចុះញ៉មរហូត។ប៉ាខ្ញុំមានស្នាមផ្លែម្ខាងនៅទ្រូងខាងឆ្វេងគាត់ប្រាប់ថាម៉ាក់យកកាំបិតចាក់គាត់។ខ្ញុំមិនដឹងថារឿងនឹងកើតឡើងពីពេលណាទេអាចប្រហែលពេលដែលខ្ញុំមិននៅ។ប៉ាចេញទៅម្ដងទៀត។ហើយក៏ជាលើកចុងក្រោយដែរក្រោយពេលជិវិតគូគាត់ហើយនឹងម៉ាក់ទៅមុខលែងរួច។រឿងឈ្លោះគ្មានលោះមួយថ្ងៃ។ម៉ាក់ខ្ញុំគាត់យកលុយសន្សំទាំងអស់មកចាយសប្បាយក្នុងទូទឹកកបើកមកមានតែស្រាថ្ងៃណាដែលម៉ាក់មិនផឹក?ថ្ងៃណាដែលម៉ាក់មិនយំ?ពេលភ្លៀងខ្លាំងក្បឿងលើផ្ទះធ្លុះលិចទឹកចុះមកក្រោមខ្ញុំនៅតែពីនាក់ម៉ាក់។សម្លេងរន្ទះសម្លេងផ្គរលាន់ខ្ញុំកើយទ្រូងម៉ាក់។ព្រោះខ្ញុំមានតែម៉ាក់។ម៉ាក់លេបថ្នាំងងុយគេងម្ដងបីគ្រាប់ទម្រាំគេងបាន។ពេលនោះម៉ាក់ខ្ញុំគាត់ស្ទើរតែប្រសៃប្រសាទ។ព្រោះតែប្ដីម្នាក់!?ព្រោះម៉ាក់ស្រលាញ់ប៉ាណាស់ជីវីតមនុស្សស្រីគឺមានតែប្ដីនឹងហើយជាទីពឹងពាក់តែសម្រាប់ម៉ាក់ខ្ញុំវិញគាត់មិនធ្លាប់មានភាពកក់ក្ដៅពីប្ដីទេ។ខ្ញុំចាំថាម៉ាក់ខ្ញុំជាមនុស្សស្រីដែលស្អាតខ្លាំងណាស់តែគាត់មិនស្អាតទេពេលមានទឹកភ្នែកដក់ពេញភ្នែករាក់ថ្ងៃបែបនឹង។ខ្ញុំចាំថាម៉ាក់ក្ដោបក្បាលជង្គង់យំនៅក្បាលគ្រែខ្ញុំលើកដៃជូតទឹកភ្នែកអោយម៉ាក់ហើយប្រាប់ម៉ាក់ថា"បើគេស្រលាញ់យើងគេនៅជាមួយយើងហើយគេមិនទៅចោលយើងទេ"ម៉ាក់ស្រវាអោបខ្ញុំហើយយំខ្លាំងៗខ្ញុំចង់រំលែកបន្ទុកម៉ាក់ខ្ញុំណាស់។ស្ថានភាពផ្ទះខ្ញុំធ្លាក់ដុនដាបពេលម៉ាក់រកស៉ីចាញ់បោកគេលុយក្នុងធនាគារក៏អស់ម៉ាក់ក៏ចាប់ផ្ដើមរកស៉ីម្ដងទៀតដោយដឹកផ្សិតប៉ក់នឹងផ្សិតចំបើង។ខ្ញុំមកនៅផ្ទះកូនធម៌ម៉ាក់ពេលប៉ាម៉ាក់លេងគ្នាគាត់ក៏បែកផ្លូវគ្នាអស់ទុកខ្ញុំចោលអោយនៅតែម្នាក់ឯង។ទៅសាលាសិស្សមួុយថ្នាក់គេមិននិយាយរកគេដៀលថាមីកូនអត់ឪខ្ញុំឈឺទេ?អត់ទេខ្ញុំឮឡើងស៉ាំហើយម៉្យាងទៀតខ្ញុំកូនកំព្រាមែនមានអីត្រូវខឹងគេគេនិយាយត្រូវហើយ។លុយទៅរៀនក៏មិនសូវជាមានឃើញគេញ៉ាំអីបានតែលេបទឹកមាត់ហើយញញឹមអោនមុខគេច។វាគ្មានអីពិបាកទេព្រោះខ្ញុំឆ្លងអស់ហើយ។បើអ្នកសួរខ្ញុំថាតើជារាល់ថ្ងៃអ្វីដែលខ្ញុំតែងតែបន់ស្រន់នោះគឺខ្ញុំសុំឲ្យថ្ងៃស្អែកមិនមានស្នាមដែកសនឹងទឹកចាក់នៅលើតុរបស់ខ្ញុំខ្ញុំបន់កុំឲ្យមានសម្រាមដែលអ្នកគ្រប់គ្នានៅក្នុងថ្នាក់យកមកញាត់នៅក្នុងថតតុរបស់ខ្ញុំនឹងរឹតតែសង្ឃឹមថាគេនឹងមិនធ្វើបាបខ្ញុំដោយវិធីផ្សេងៗទៀត។2ឆ្នាំក្រោយពេលខ្ញុំរៀនថ្នាក់ទី6ម៉ាក់ក៏ត្រលប់មកផ្ទះវិញគាត់មានគ្រួសារក្រោយជាជនជាតិថៃ។គាត់រវល់លក់ដូរមិនសូវមានពេលស្និតស្នាលនឹងខ្ញុំដូចមុនទេ។ថ្ងៃទទួលប័ណ្ណសសើរពេលចប់ថ្នាក់។គួរអោយរីករាយបើអ្នកបានប័ណ្ណសសើរដល់ទៅ3ហើយមានក្រុមគ្រួសារទៅទះដៃ។តែខ្ញុំអត់ទេវាជាថ្ងៃដែលខ្ញុំចងចាំបំផុតក្នុងជីវិតព្រោះខ្ញុំដើរទៅយកតែម្នាក់ឯងឡើងទទួលម្នាក់ឯងហើយក៏ថតរូបម្នាក់ឯង។កាន់មកផ្ទះវិញទាំងញញឹមលាយទឹកភ្នែកពេលគេសួរថាប៉ាមិនមកទេហី?គាត់មិចនឹងមកបានទៅខ្ញុំមិនសំខាន់ដល់ថ្នាក់គាត់ចំណាយពេលមកទេ។ខ្ញុំខ្លាចងងឹតតែក៏ត្រូវរៀនគេងពេលម៉ាក់បែកបន្ទប់នឹងស្វាមីក្រោយ។ខ្ញុំគ្រាន់តែចង់គេងឱបម៉ាក់តែប៉ុន្នឹងឯងតែមិនអាចទេគាត់មានកូនម្នាក់ទៀតហើយ។គាត់ត្រូវមើលថែប្អូន។អាយុ10ឆ្នាំខ្ញុំបិសនឹងត្រូវពូបង្កើតខ្លួនឯងរំលោភ។ខ្ញុំលេងច្រើនតែក៏ប្ដូរមកស្ងប់ស្ងាត់នៅម្នាក់ឯង។ហេតុផលវាគ្មានស្អីច្រើនទេព្រោះមិត្តភក្ដិដែលគេរាប់អានគឺខ្ញុំមានតម្លៃតែពេលគេត្រូវការតែប៉ុន្នឹងឯង។ខ្ញុំធូរស្បើយវិញពេលក្លាយជាarmyខ្ញុំមានមិត្តភក្ដិតាមonlineខ្ញុំមានមនុស្សនិយាយជាមួយនឹងអាចលេងសើចនិយាយរឿងក្នុងចិត្តប្រាប់បានតែខ្ញុំមិនចូលចិត្តប្រាប់បញ្ហាទៅនរណាម្នាក់ទេព្រោះវាធ្វើអោយខ្ញុំគិតថាខ្លួនឯងជាមនុស្សទន់ជ្រាយ។ពេលខ្ញុំឡើងមកដល់ថ្នាក់ទី11ខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ឯកាម្ដងទៀតថ្ងៃមួយក្នុងខែតុលាឆ្នាំនេះនៅសុខៗខ្ញុំចង់យំហើយចង់មានអ្នកនៅក្បែរតែមិត្តភក្តិនៅខាងក្រៅមិនសូវមានទំនាក់ទំនងនឹងខ្ញុំប៉ុន្មានទេទើបខ្ញុំជ្រើសរើសខលទៅinternet fri របស់ខ្ញុំសង្ឃឹមថាពួកគេនឹងមិនទុកខ្ញុំចោលតេអត់ទេ គេមិនចាប់អារម្មណ៍ខ្ញុំទេ!!!គេនៅអោយខ្ញុំស្ងាត់មាត់ទៀតផង!!!ខ្ញុំគួរអោយធុញពេកមែនទេ?ខ្ញុំគ្រាន់តែចង់មានអ្នកនៅកំដរនិយាយលេងអោយខ្ញុំមានអារម្មណ៍ថាមិនបាននៅតែម្នាក់ឯងតែប៉ុន្នឹងឯង។ខ្ញុំហត់ដែលត្រូវលាក់អាការៈច្រណែនហើយនឹងអន់ចិត្តណាស់។ខ្ញុំគ្រាន់តែមិនចង់អោយគេទុកខ្ញុំចោលខ្ញុំគ្រាន់តែចង់អោយគេប្រាប់ថាស្រលាញ់ខ្ញុំហើយក៏កុំមករកខ្ញុំតែពេលត្រូវការតែប៉ុន្នឹងឯង។ខ្ញុំគិតថាបើត្រលប់មកដូចពីមុនគ្រប់យ៉ាងនឹងល្អ។ខ្ញុំមិនចង់បានទេមិត្តភាពមួយឆាវ។ខ្ញុំមិនចង់អោយថ្ងៃនេះជាមនុស្សសំខាន់ហើយថ្ងៃក្រោយជាមនុស្សដែលគ្មានតម្លៃសម្រាប់នរណាម្នាក់។តែខ្ញុំគិតមានសំណាងបំផុតដែលមានមនុស្សស្រីម្នាក់ដែលឈរជាបង្គោលរឹងមាំជាដំបូលបាំងខ្យល់បាំងភ្លៀងជាព្រះអាទិត្យជាព្រះច័ន្ទហើយក៏ជាមនុស្សតែម្នាក់គត់ដែលមិនស្រលាញ់ខ្ញុំតែមួយថ្ងៃដែលមិននឹកឃើញខ្ញុំតែពេលត្រូវការផលប្រយោជ៍ហើយក៏ជាមនុស្សតែម្នាក់គត់ដែលតែងតែនិយាយថាខ្ញុំស្អាតនឹងនៅលើកទឹកចិត្តខ្ញុំកន្លងមក។ម៉ាក់ជាមនុស្សស្រីដែលអស្ចារ្យនឹងស្អាតជាងគេបំផុតសម្រាប់ខ្ញុំ។វាជាការពិតកើតឡើងក្នុងជីវិតខ្ញុំ។ហើយក៏ជាចំណុចមួយដែលអ្នកគ្រប់គ្នាអាចលើកយកទៅពិចារណាបាន។មិនពិបាកទេត្រឹមស្រលាញ់ប្រពន្ធកូន។មិនពិបាកទេបើអ្នកអត់ធ្មត់នឹងបញ្ហាដែលបានជួបប្រទះ។មិនពិបាកទេត្រឹមបង្កើតមិត្តភាពមួយអោយគង់វង្សបើអ្នកមានភាពស្មោះត្រង់។ការកុហកតែងតែមានហេតុផលដែលជ្រើសរើសមិនបានដូចគ្នា។បើអ្នកសួរថាពេលនេះខ្ញុំកំពុងជ្រើសរើសអ្វី?ចម្លើយគឺខ្ញុំកំពុងចាប់ផ្ដើមសារជាថ្មីខ្ញុំជ្រើសរើសស្រលាញ់ខ្លួនឯងអោយបានច្រើនបំផុតដូចចម្រៀងមួយដែលខ្ញុំចូលចិត្តចិត្តស្ដាប់ជាមួយប្រយោគមួយដែលខ្ញុំតែងតែចាំគឺLove your self love my self ។
YOU ARE READING
EVERY TIME I WISH IT WAS A DREAM (KH)
Fantasyខ្ញុំមិនដឹងទេថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងប៉ុន្តែខ្ញុំគ្រាន់តែចង់ធ្វើឲ្យថ្ងៃនេះជាថ្ងៃរីករាយបំផុតស្រមាប់ខ្ញុំតែប៉ុន្នោះ 💜 អាហារគ្រួសារចុងក្រោយដែលខ្ញុំចងចាំគឺជារូបភាពដែលលោកប៉ាគ្រវាសចានពីលើតុនឹងសម្លេងយំរបស់អ្នកម៉ាក់ ថ្នាក់បឋមដែលខ្ញុំចងចាំចុងក្រោយគឺកា...