Episode 2

235 17 1
                                    

PSYÇHŒ MÆSTER  :   ល្បែងថ្មី

Next Day

រាងសង្ហាជីមីនចេញពីជណ្ដេីរយន្តនៅក្នុងផ្ទះដេីរសម្ដៅទៅផ្ទះបាយ ជាមួយអាវក្រៅនៅនឹងដៃមុននឹងដាក់ទៅលេីកៅអីរួចចូលទៅអង្គុយក្នុងតុអាហារ ដែលមានមេការឈរនៅខាងឆ្វេងដៃ អោនមុខចុះ ។

«ថ្ងៃនេះកូមកវិញ រៀបចំម្ហូបល្ងាចនេះឲពិសេសយល់ទេ?រួចចុះបន្ទប់កូមានពិនិត្យមេីលម្ដងទៀតហេីយឬនៅ?ខ្ញុំមិនចូលចិត្តឲមាន
ភាពរញ៉េរញ៉ៃ»ជីមីន ដួសបបរថេីៗរពីខាងលេីមកដាក់ចូលក្នុងមាត់មួយម៉ាត់មុននឹងទម្លាក់ស្លាបព្រាចុះ លេីកពែងកាហ្វេខ្មៅក្រឹបមកផឹក ។

«រួចរាល់អស់ហេីយmaster»

«ល្អ»ជីមីនដាក់ពែងកាហ្វេចុះ ងេីបឈរលេីកអាវក្រៅមកស៊កពាក់មុននឹងកិបលេវមានជាន់ ដេីរចេញទៅខាងក្រៅវិមាន ដោយមានមនុស្សជំនិតពីរនាក់អមពីក្រោយ រួចចូលឡានបេីកចេញទៅបាត់ទៅ ។

  កម្លោះសង្ហាជីមីនឈានជេីងចូលក្រុមហ៊ុនកម្ពស់40ជាន់របស់ត្រកូលមីន យ៉ាងអង់អាចលូកដៃចូលហោប៉ៅដេីរកាត់បុគ្គលិកជាច្រេីនដែលអោនគោរពមិនហ៊ានងេីបមុខឡេីងទាល់តែរាងសង្ហាដេីរផុតចូលក្នុងជណ្ដេីរយន្តឯកជនបាត់ទេីបម្នាក់ៗងេីបមុខឡេីងវិញ ។

«ឯងអេីយ!ឯងគិតថាលោកមីនសង្ហាទេ បេីគ្នាវិញគាត់ដូចជាsugar daddyចឹង»បុគ្គលិកស្រីសួរទៅមិត្តក្បែរខ្លួន ខណៈមុននេះបានលួចមេីលជីមីន។

«បានហេីយឯងភ្ញាក់ពីស្រម៉ៃទៅ គាត់មិនយកភ្នែកមេីលឯងទេនាងលី»បុគ្គលិកស្រីម្នាក់ទៀតយកដៃរុញក្បាលមិត្តខ្លួន ឲភ្ញាក់ពីការសុបិនទាំងព្រឹក។

«ចាំមេីលយេីងធ្វេីឲឯងភ្លឺភ្នែកម្ដងចុះ»ស្រីស្រស់លីនិយាយទាំងញញឹមចុងមាត់ទៅកាន់មិត្ត មេីលទៅប្រហែលជាមានមហិច្ឆតាធំណាស់ហេីយ។

«អេីគ្នាចាំមេីល តែឮថាថ្ងៃនេះលោកមីនគាត់យកក្មេងមកពីអាមេរិកណាឯងមានដឹងទេ»បុគ្គលិកស្រីស្រឹមភ្នែកមេីលទៅមិត្តដែលគិតតែពីញញឹមញញែមសប្បាយចិត្ត ។

«យេីងមិនខ្វល់ទេឯងគ្រាន់តែចាំថាលោកមីនជារបស់គ្នា»កញ្ញាលីញាក់ចិញ្ចេីមដាក់មិត្ត ។

PSYÇHŒ MÆSTERWhere stories live. Discover now