PSYÇHŒ MÆSTER : សារ/ប្រចណ្ឌ
«អ្នកជំងឺឈ្មោះ ផាក ជីមីន ស្នាក់នៅបន្ទប់ណា»ថេយ៉ុងចាប់កដៃជុងហ្គុកជាប់ ចំណែកឯជុងហ្គុកវិញបានត្រឹមតែធ្វេីមុខស្អុយ ត្រូវគេចាប់អូសមកមន្ទីរពេទ្យទាំងចិត្តមិនចង់ អាចថាមិនចង់ឃេីញជីមីនក៏ថាបានដែរគេមិនទាន់ជះលុយជីមីនអស់ចិត្តនោះទេ ហេតុអ្វីក៏អូសគេមកទៅនេះ ហេតុអី???? ។
«បន្ទប់VIP 072ចាស៎លោកគីម»ពេទ្យស្រីនិយាយទាំងសម្លឹងមេីលថេយ៉ុង ជាមួយទឹកមុខគួរឲចង់ចាប់ហែកខ្លាំងណាស់ ជុងហ្គុកទេីបនិងចាប់អារម្មណ៍។ថេយ៉ុងនិងជីមីនត្រូវជុងហ្គុកតាមtake careរហូត ទាស់តែជីមីនអាចនឹងរាងខ្លាំងជាថេយ៉ុង។[សំណព្វចិត្តគេហាស៎ មិចនិយាយចឹង]
«អរគុណ»ថេយ៉ុងងក់ ងាកមកមេីលមុខជុងហ្គុកដែលមេីលមិនយល់ តាំងពីចេញពីផ្សារមក មុននឹងចាប់ទាញចង្កេះតូចមកកៀកខ្លួនឲស្និតស្នាលបណ្ដេីរគ្នាចូលក្នុងជណ្ដីរយន្តសម្ដៅទៅបន្ទប់ជីមីន ។
«ហេឡូអាមីន!នៅរស់ទេមែនទេ គួរឲស្ដាយណាស់..អូយ៎»ថេយ៉ុងបេីកទ្វារមកស្របពេលដែលជីមីនត្រូវពេទ្យបង្ខំឲលេបថ្នាំ តែក៏ត្រូចជុងហ្គុកចាប់មួលដេីមដៃព្រោះនិយាយពាក្យអពមង្គល។
«ពូថេយ៍និយាយអីបែបនេះ តិចគាត់មិនរស់មែនបាននរណាចិញ្ចឹមកូទៅ»ជុងហ្គុកខាំមាត់ ប្រលេះដៃថេយ៉ុងចេញពីចង្កេះខ្លួន ព្រោះវ៣នឃេីញជីមីនមេីលមកគេជាមួយក្រសែរភ្នែកខ្មៅងងឹត អាចនឹងហក់មកត្របាក់ខាំសុីគេឥឡូវនេះក៏ថាបាន😔។
«ចាំពូថេយ៍យកទៅនៅជាមួយ ទៅនៅឥឡូវនេះក៏បានដែរ ព្រះនាងតូច»ថេយ៉ុងធ្វេីជាដេីរមកលុតជង្គុងពីមុនជុងហ្គុកចាប់ដៃស្រឡូនមកថេីប ធ្វេីឲថ្ពាល់ជុងហ្គុករៀងក្រហមតិចៗដែរ ។
«មិនបានទេ យេីងមិនព្រមទេវេីយ មុននេះមកដាក់ទំនាយយេីង ឥឡូវនេះចង់លួចយកក្មេងចិញ្ចឹមយេីងផង អាថេឯងចង់សុីគ្រាប់សំណរមែនទេ»ជីមីននិយាយតែដៃរុញថ្នាំពេទកយចេញ គេស្អប់ថ្នាំព្រោះវាល្វីង គេមិនចង់ក្អួតបន្ទាប់ពីញុាំអាហារដ៏ឆ្ងាញ់របស់គេទេ ។
«លោកប្រុសparkពិសារថ្នាំតែមួយគ្រាប់ក៏បានដែរ»ពេទ្យព្យាយាមលួងលោមឲជីមីនលេបថ្នាំ ប៉ុន្តែលទ្ធផលបានមកវិញត្រឹមតែពាក្យគំហកឲតែប៉ុណ្ណោះ ជុងហ្គុកដែលអង្គុយប្រឡែងគ្នាជាមួយថេយ៉ុងឃេីញទេីសភ្នែកពេកក៏ងេីបដេីរទៅជិតនោះមុននឹងទាញយកថ្នាំពីពេទ្យស្រីម្នាក់នោះ ។
YOU ARE READING
PSYÇHŒ MÆSTER
Mystery / Thrillerបេីចង់មានដង្ហេីមដក គ្រាន់តែ ចេញឲឆ្ងាយពីគាត់ S|30-5-2021 MOON TangSokBottey