PSYÇHŒ MÆSTER : បែកច្រមុះ🥰
«លោកណាំជុន សួស្ដី»ជុងហ្គុកហៅអ្នកខាងណោះដែលជាប់ភ្នែកនឹងសៀវភៅ មុននឹងដាក់ខ្លួនអង្គុយទាល់មុខរាងក្រាស់។ជុងហ្គុកឥឡូវនេះកំពុងស្ថិតនៅក្នុងហាងកាហ្វេមួយកន្លែង ដែលមានបរិយាកាសស្ងប់ស្ងាត់ ការតុបតែងលម្អទៅដោយពណ៍ប្រផេះស្រាលៗមេីលទៅស្រស់ស្អាតប្លែកថែមទាំងទាក់ភ្នែកទៀតផង។
«អូ!ជុងហ្គុក សួស្ដី»ណាំជុនញញឹមចេញថ្ពាល់ខួចទាំងសងខាងរបស់ខ្លួនបង្ហាញច្បាស់ៗ មុននឹងដាក់សៀវភៅទុកទៅក្នុងទូរវិញរួចងេីបឈរអោបជុងហ្គុកបន្តិច។
«ល-លោកណាំជុនមានកម្មង់អីហេីយឬនៅ??នេះមកចាំខ្ញុំយូរទេ សុំទោសផងណាដែលឲចាំបែបនេះ»ជុងហ្គុកសួរទៅណាំជុនដែលគិតតែពីញញឹមសម្លឹងមេីលមុខគេ ។
«មិនយូរទេសម្រាប់ជុងហ្គុក ហេីយបងបាន
កម្មង់strawberry chocolate cakeនិងmilk teaរបស់ដែលជុងហ្គុកចូលចិត្តឲជុងហ្គុករួចហេីយ»ណាំជុននៅតែបន្តរក្សាស្មានញញឹមរបស់ខ្លួនដដែរ មួយសន្ទុះក្រោយមកអ្នករត់តុក៏នាំយកcakeនិងmile teaព្រមទាំងកាហ្វេខ្មៅមួយកែវមករៀបដាក់នៅលេីតុរួចក៏ចេញទៅវិញបាត់។«ឆាប់ញុាំទៅ រួចចាំទៅកន្លែងដែលបងសន្យាថានិងនាំជុងហ្គុកទៅ»គ្រាន់តែណាំជុននិយាយចប់ជុងហ្គុកក៏យកសមមកដួសcakeញុាំភ្លាម ដោយមិនប្រយ័ត្នធ្វេីឲប្រលាក់មាត់ ណាំជុនឃេីញបែបនេះក៏ហូតក្រដាសរួចចាប់ចង្កាជុងហ្គុកធ្វេីឲកាយតូចភ្ញាក់ព្រឺត ។ជុងហ្គុកធ្វេីខ្លួនមិនត្រូវបន្ទាប់ពីគេជូតមាត់ឲរួចមានអារម្មណ៍ថាខ្លួនឯងដូចកូនក្មេងអីបែបនេះ ។
«បរិយាសកាសនៅទីនេះល្អណាស់លោកណាំជុនគិតបែបនេះដែរទេ»ជុងហ្គុកសម្លឹងមេីលជុំវិញខ្លួន ចោតសួរទៅអ្នកកម្លោះដែលគិតតែញញឹមញញែមមិនលោះមួយនាទី ។
«បាទ តោះចឹងជុងហ្គុកយេីងទៅៗ»
___________________________________
មួយសន្ទុះក្រោយមកពួកគេទាំងពីរបានមកដល់ហាងលក់សត្វចិញ្ចឹមមួកន្លែង។កម្លោះតូចជុងហ្គុកដេីររកមេីលសត្វដែលគេពេញចិត្ត ក៏ប្រទាក់ភ្នែកនិងកូនឆ្មាសម្បុរប្រផេះមួយក្បាល ភ្នែកធំៗពណ៍ខៀវកាយតូចចាប់លេីកកូនឆ្មានោះឡេីងមកបីជាប់និងទ្រូងដៃម្ខាងអង្អែលខ្នងវាតិចៗ កូនឆ្មានោះឈ្មុលៗនិងទ្រូងជុងហ្គុក ធ្វេីឲកាយតូចញញឹមឡេីង។
YOU ARE READING
PSYÇHŒ MÆSTER
Gizem / Gerilimបេីចង់មានដង្ហេីមដក គ្រាន់តែ ចេញឲឆ្ងាយពីគាត់ S|30-5-2021 MOON TangSokBottey