Episode 4

186 11 0
                                    

PSYÇHŒ MÆSTER   :   យ៉ុងហូ

      Morning

កាយតូចចុះពីលេីចុះពីលេីផ្ទះជាមួយវែតតាខ្មៅ អាវស្វេកពណ៍ខ្មៅសំយេះស្មាម្ខាងចេញសាច់ស្មាវែងត្រឹមភ្លៅជាមួយខោស្បែករឹបពណ៍ខ្មៅឃេីញជេីងតូចស្រឡូនស្អាតទាំងគូរបស់ខ្លួនក្នុងស្បែកជេីងប៉ាតាកែងបន្តិចពណ៍ខ្មៅដូចគ្នាដេីរកាត់បន្ទប់ទទួលភ្ញៀវដែលមានជីមីនអង្គុយអានកាសែតនៅទីនោះ។

«កូទៅណា»ជីមីននិយាយដោយមិនងាកមេីលមុខ ព្រោះខ្លួនអង្គុយបែរខ្នងមកជណ្ដេីរទេីបមិនដឹងថាជានរណា តែក៏អាចស្មានដឹងព្រោះគ្មាននរណាក្រៅពីជុងហ្គុក ដោយសារតែផ្ទះធំឲអ្នកបម្រេីចេញចូលតែធ្វេីម្ហូបព្រឹកល្ងាច និងសម្អាតតែប៉ុណ្ណោះប្រសិនបេីគ្មានការអ្វីទេមិនអាចចេញចូលផ្ទះធំដាច់ខាត អ្នកបម្រេីទាំងអស់ត្រូវស្នាក់នៅផ្ទះតូច។

«ថ្ងៃនេះខ្ញុំទៅក្រៅជាមួយលោកពូថេយ៍ អូ៎ប្រហែលជាដល់យប់ទៀតចឹងខ្ញុំទៅសិនហេីយ»ជុងហ្គុងដេីរទៅបេីកកាបូបដៃជីមីនហូតយកកាតខ្មៅមួយសន្លឹករួចវាសសក់ចេញទៅបន្ទាប់ពីឮសម្លេងឡានបេីកចូលមកច្បាស់ណាស់ថាជា ថេយ៉ុង តែក៏ត្រូវឈប់ដោយសារជីមីនចាប់កដៃខ្លួនមុននេះជាន់ ឃាត់ដំណេីរ។

«នរណាអនុញ្ញាតឲកូស្លៀកពាក់បែបនេះ?»មុននេះជីមីនពេលកំពុងអង្គុយអានសុខៗសម្រឹបជេីងក៏ដេីរចូលមករួចក៏ឮសម្លេងហូតយកកាបូបគេពីលេីតុ ខ្លួនក៏បត់កាសែតបោះទៅលេីតុ សម្លឹងកាយតូចពីក្រោមឡេីងលេីធ្វេីឲគេភ្ញាក់ផ្អេីល ក៏ស្ទុះទៅចាប់កដៃឲឈប់សិន និយាយគ្នាមិនទាន់ចប់ផងក៏ទៅហេីយ នេះនៅខឹងនឹងគេរឿងយប់មុិញឬ ??   ។

«រឿងរបស់ខ្ញុំលោកកុំខ្វល់អី លាសិនហេីយ»ជុងហ្គុករលាញ់ដៃចេញពីដៃជីមីន ឪនគោរពជីមីនបន្តិចរួចដេីរចេញទៅដោយមិនឆ្លេីយសំណួរជីមីន តែចូលឡានជាមួយថេយ៉ុងបេីកចេញទៅបាត់។ចំណែកឯជីមីនបានត្រឹមតែ
ខាំសង្កត់ថ្គាមពេលឃេីញជុងហ្គុកអេីពេីមិនខ្វល់នឹងខ្លួនបែបនេះ ។

«លោកពូថេយ៍ ពួកយេីងទៅណាទៅ»ជុងហ្គុកសួរបន្លប់បរិយាកាសដែលស្ងប់ស្ងាត់នៅក្នុងឡាន ថេយ៉ុងសម្លឹងមេីលមកគេដោយក្រសែរភ្នែកផ្លែកៗដាក់ដាក់លេីភ្លៅរបស់គេទៀតផង។

PSYÇHŒ MÆSTERWhere stories live. Discover now