+Warning ⚠️
សុំអធ្យាស្រ័យចំពោះពាក្យសម្ដីមិនសមរម្យ❤️ថេយ៍ថេយ៍ មិនបានរត់ទៅណាឆ្ងាយនោះទេរត់មកអង្គុយយំនៅលើសាឡុងជិតផ្ទះបាយនេះឯង ចង់រត់ចេញពីនិងក៏មិនកើត ព្រោះខ្លួនគេពេលនេះគ្មានសម្លៀកបំពាក់ទេ បើសិនស្ថិតនៅរូបរាងជាកូនឆ្មាគេរត់ចេញទៅអោយឆ្ងាយបាត់ហើយ។
" ហឹកៗ!! អាលោកម្ចាស់ចិត្តអាក្រក់ ចាំមើលទៅគេឈប់នៅជាមួយទៀតហើយ ហឹក!! ឃ្លានទៀតហើយរកអីសុីតិចសិន " ថេយ៍ថេយ៍ ដើរឆ្លេឆ្លារកផ្ទះបាយ ពេលនេះឃ្លានហើយរកអីញាំទ្រាប់ពោះសិន ចាំញាំឆ្អែតចាំយំតទៀតក៏មិនទាន់ហួសពេលដែរ🌚🤡
ថេយ៍ ដើរចូលមកក្នុងផ្ទះបាយមិនឃើញមានរបស់ញាំ គេក៏ងាកចុះឡើងរួចក៏ឃើញទូរមួយនោះជាទឹកកករួចគេក៏ដើរមកបើកមើលឃើញថានៅក្នុងនោះមានរបស់ញាំច្រើនគួរសម្យដែល គេក៏បានយកនំមួយកញ្ចប់ហើយដើរចេញមកអង្គុយលើសាឡុងវិញ។
" ហឹក!! ចាំមើលណាពេលយើងកើតជាឆ្មាវិញ យើងនិងខាំអាលោកម្ចាស់ចិត្តអាក្រក់ឯងអោយងាប់ អានំនេះឆ្ងាញ់របស់គេ អស់ឬនៅនៀក៎ " ថេយ៍ យំបណ្តើរញាំនំបណ្តើរចុកឡើងពេញៗមាត់ ចង្រៃអីយកមកប៉ះអានំឆ្ងាញ់ទៀតមិនដឹងថាអស់ហើយនៅទេ រួច ថេយ៍ថេយ៍ ក៏ងើបពីសាឡុងដើរចូលទៅក្នុងផ្ទះបាយរកនំញាំម្តងទៀត។
" អានេះស្អីគេចេះ? ទំនងឆ្ងាញ់ណាស់សីុតិចសិន " ថេយ៍ បើកទូទឹកកកមកឃើញប្រអប់មួយមានរបស់ញាំនៅក្នុងនោះ ក្លិនរបស់វាឈ្ងុយណាស់ ថែមទាំងគួរអោយចង់ញាំទៀតផង វាជាមីឆាដែល ជុងហ្គុក ទុកក្នុងនោះ ថេយ៍ អង្គុយញាំមីឆានិងមុខទូរទឹកកកតែម្តង ខ្ចិលដើរទៅដើរមកណាស់ញាំអោយឆ្អែតចាំងើបទៅវិញ។
" ហើុយ!! សុទ្ធតែរបស់ឆ្ងាញ់ៗទាំងអស់ " មាត់ក៏ទំពារមីឆាឯដៃក៏លូកទៅយកកញ្ចប់នំមកហែកញាំថែមទៀត ញាំនំផងមីឆាផងថ្ពាល់ទាំងសងខាងឡើងប៉ោងៗ គួរអោយស្រលាញ់ណាស់។
" អូយ៎!! អួលណាស់ទឹកៗនៅឯណាចេះ " ញាំបាយបន្តិចក៏ចាប់ផ្តើមអួល ដៃខំស្រវេស្រវាយកទឹកមកញាំ មិនអោយអួលយ៉ាងមិចលោកអើយបើញាត់ណែនៗមាត់អញ្ចឹង។
" ហ៊ឹម!! វិស៎ងាប់កុំរកទឹកឃើញទាន់ " ថេយ៍ថេយ៍ យកដៃរឹតទ្រូងបន្ធូរអារម្មណ៍ ដកដង្ហើមញាប់ៗ នេះហើយលទ្ធផលញាំមិនចេះគិត ចេះតែញាត់យកៗតាមអារម្មណ៍ដែលឃ្លាន។
YOU ARE READING
SHORT NOVEL TAEKOOK
Short Story•SHORT NOVEL TOP: JUNGKOOK BOTTOM: TAEHYUNG សរសេរដោយ: អាយរ៉ា ថេហ្សា