TEACHER JEON

5.4K 198 8
                                    

+Warning ⚠️
សុំអធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យ

@Morning🌤️

" អរុណសួស្តី!! លោកប៉ាអ្នកម៉ាក់ " ជុងហ្គុក ដើរតម្រង់មកតុុអាហារ ដែលមានប៉ានិងម៉ាក់របស់គេកំពុងអង្គុយចាំញាំអាហារពេលព្រឹកជុំគ្នា

" អង្គុយចុះមក ថ្ងៃនេះសង្ហារម្លេះកូន? "

" ចុះរាល់ថ្ងៃមិនសង្ហារទេហេស៎ម៉ាក់? "

" សង្ហារតើ តែថ្ងៃនេះសង្ហារជាងរាល់ដង "

" កូនកាត់មករកបងសង្ហារចឹងហើយ បើកាត់ទៅរកអូនចប់ហើយ គ្មានស្រីណាស្រលាញ់ទេ "

" យ៉ាស់!! អាតាបិុកកញ្ចាស់បងចង់ថាអូនមិនស្អាតឬ? "

" បា..បានហើយម៉ាក់ ម៉ែដោះដួសបាយមក " ជុងហ្គុក ប្រញាប់ឃាត់បើមិនចឹងទេប្រហែលនៅប្រកែកគ្នាមិនឈប់ទេ

" កូនទៅបង្រៀនហើយ " ក្រោយពីញ៉ាំអាហារពេលព្រឹករួចហើយ ជុងហ្គុក ក៏កាន់កាបូបឡើងឡានហើយបើកចេញទៅ

បច្ចុប្បន្ន ចន ជុងហ្គុក ជាគ្រូបង្រៀននៅសាលារៀនមួយកន្លែងនៅសេអ៊ូល។ សង្ហារក៏សង្ហារ បង្រៀនក៏ល្អ អ្នកណាមិនប៉ងប្រាថ្នាចង់បាន!? តែគួរអោយស្តាយនាយមានសង្សាបាត់ហើយ ជាគ្រូបង្រៀនតែបែរជាមានទំនាក់ទំនងស្នេហាជាមួយសិស្សថ្នាក់ទី11ម្នាក់ដែលជាថ្នាក់ខ្លួនបង្រៀន ជាពិសេសសង្សាររបស់នាយជាមនុស្សប្រុសដូចគ្នាទៀតផង។

@ថ្នាក់រៀន

" ថ្ងៃនេះបាត់ គីម ថេហ្យុង ទៅណា? មិចមិនឃើញគេចូលរៀន? មានអ្នកណាឃើញគេដែរទេ? "

" មុននិងបន្តិចខ្ញុំឃើញគេតើលោកគ្រូ ប្រហែលជាគេទៅបន្ទប់ទឹកបាត់ហើយទេដឹង " សិស្សស្រីម្នាក់ឆ្លើយប្រាប់

" ហីយ៉ា!! លោកគ្រូ សិស្សបាត់មួយគំនរមិនសួររកផង សួររកតែ ថេហ្យុង ម្នាក់លំអៀងពេកហើយ មែនទេគ្នាយើង? "

" មែនហើយ មែនហើយ "

" បារម្ភតែពីសង្សាអន់ចិត្ដនិងលោកគ្រូហើយ "

" បានហើយៗ តោះយើងបន្តមេរៀនដែលយើងរៀនពីម្សិលមិញទៀត " ជុងហ្គុក ចាប់ផ្តើមបង្រៀនមេរៀនបន្តពីម្សិលមិញ រួចពន្យល់តាមចំណុចនីមួយៗយ៉ាងក្បោះក្បាយ

SHORT NOVEL TAEKOOK Where stories live. Discover now