Son-in-law

2.2K 77 4
                                    

+Warning ⚠️
សុំអធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យលើសលួសត្រង់កន្លែងណាមួយ

*តុក តុក*

« ប៉ាក្មេកនៅខាងក្នុងដែរទេ? ខ្ញុំយកកាហ្វេមកឲ្យ » សម្លេងស្រាលស្រទន់របស់ថេហ្យុងបន្លឺឡើងសួរក្រោយពេលដែលគោះទ្វារបន្ទប់រួច

« ប៉ាកំពុងនៅក្នុងបន្ទប់ទឹកថេយ៍យកដាក់លើតុធ្វើការប៉ាចុះ »

« បាទ!! » ថេហ្យុងក៏បើកទ្វារបន្ទប់ដើរចូលមកដោយកាន់កែវកាហ្វេជាប់និងដៃ ក្រោយដាក់រួចហើយរាងតូចបម្រុងនិងដើរចេញវិញហើយ ក៏ពើបប្រទះនិងជុងហ្គុកកំពុងដើរចេញពីក្នុងបន្ទប់ទឹកដូចគ្នា។ រាងកាយហាប់ណែនពោពេញដោយសាច់ដុំដូចកម្លោះអាយុ18ឆ្នាំ បូកផ្សំនិងសក់សើមៗ នៅមានតំណក់ទឹកហូរស្រក់ចុះកាត់តាមរាងកាយទៀត អូហូរ Hot អស់ទាស់តែម្តងហើយពោះម៉ាយម្នាក់នេះ។

« ភ្លឹកអីហឹុម!? ធ្វើដូចមិនដែលធ្លាប់ឃើញ » ជុងហ្គុកដើរមកជិតចាប់ផ្ងើយចង្ការរាងតូចហើយទើបសួរ

« អ..អត់មានភ្លឹកទេ ខ្ញុំសុំទៅវិញសិនហើយ »

« ប្រញាប់ទៅណា មិននៅនិយាយលេងជាមួយប៉ាសិនទេហេស៎ » ជុងហ្គុកនិយាយហើយក៏ចាប់ទាញថេហ្យុងឲ្យអង្គុយលើពូក

« តែនេះយប់ហើយ ប៉ាក្មេកគួរតែសម្រាក » ថេហ្យុងក៏ក្រោកឈរងើបនិងដើរចេញ ប៉ុន្តែជុងហ្គុកក៏ចាប់គេផ្តួលទៅលើពូករួចឡើងទ្រោបពីលើ

« តែប៉ាចង់និយាយលេងជាមួយថេយ៍នៅកំដរបានសិនមិនបានទេឬ? » ផ្ទៃមុខទាំងពីរនៅកៀកកិតគ្នាខ្លាំងមែនទែន អាចស្តាប់បានចង្វាក់ដកដង្ហើមរបស់គ្នាយ៉ាងច្បាស់ កែវភ្នែកទាំងគូរសម្លឹងគ្នាទៅវិញទៅមកបញ្ជាក់យ៉ាងច្បាស់ថាទំនាក់ទំនងរវាងពួកគេទាំងពីរមិនមែនត្រឹមតែប៉ាក្មេកនិងកូនប្រសារនោះទេ។

ថេហ្យុងក្លាហានហ៊ានលើកដៃចាប់ក្រសោបមុខអ្នកដែលមាននាមជាប៉ាក្មេក ចាប់ទាញយកមកថើប បបូរមាត់ទាំងពីរកាលបើបានប៉ះគ្នាហើយក៏ចាប់ផ្តើមធ្វើចលនាពពាក់ពពូនជាមួយគ្នាយ៉ាងរហ័ស។ បបូរមាត់តូចចាប់ផ្តើមបើកក្រអូមមាត់រងចាំស្វាគមន៍ អណ្តាតដ៏ប៉ិនប្រសប់របស់ប៉ាក្មេកចូលមកលេងជាមួយអណ្តាតរបស់ខ្លួន។ កាលបើដឹងថារាងតូចបើកក្រអូមមាត់ចាំស្វាគមន៍ខ្លួនរួចហើយ មិនចាំយូររាងក្រាស់ក៏ចាប់ផ្តើមស៊កអណ្តាតចូលទៅក្នុងមាត់រាងតូចភ្លាមៗ ថើបថែលបឺតជញ្ជក់រហូតដល់អស់ចិត្តរាងខ្លួនទើបឈប់។

SHORT NOVEL TAEKOOK Where stories live. Discover now