Ep 1: នេះហើយដែលគេហៅថាស្នេហារន្ទះបាញ់មែនទេ?

2.4K 163 6
                                    


ថ្ងៃនេះជីមីនត្រូវទៅនៅផ្ទះត្រកូលមីនមួយរយៈព្រោះប៉ាម៉ាក់របស់់ជីមីនត្រូវប្រទេសកៅ គាត់ខាចមានគ្រោះថ្នាក់ទើបភ្ញើរជីមីន កូនស្រីពៅគេទៅភ្ញើរនិងមិត្តភក្ដិចិតស្និតរបស់គេ ។

" ម៉ាក់ទៅយូរទេ? " ជីមីនសួរទៅម៉ាក់របស់គេ ។

"  មិនយូរទេ " លោកស្រីផាកនិយាយទាំងញញឹម ។

" ដល់ហើយកូន!! ឆាប់ចុះទៅ " លោកផាកនិយាយទៅជីមមីន ។

" អូ! ក្មួយជីមីនមកហើយអី! " លោកស្រីមីន និយាយទាំងកំពុងរត់ទៅរកជីមមីន ។

" ជួយមើលគេផងណា! " លោកស្រីផាកប្រាប់ទៅកាន់លោកស្រីមីន ។

" អើ " លោកស្រីមីននិយាយខ្លីៗតបទៅវិញ ។

" ប៉ាម៉ាក់ទៅហើយណា " ពួកគាត់និយាយដោយឡើងឡានបណ្ដើរ ។

" ចា៎ " គេតបហើយលើកដៃបាយៗ ។

" តោះឆាប់ចូលក្នុងផ្ទះទៅក្មួយ " គាត់និយាយដោយដាក់ដៃលើស្មាររបស់ជីមីន ។

_ក្នុងផ្ទះដល់ធំ_

" យុនហ្គី! អើកូនហ្គា!! " លោកស្រីមីនខំស្រែកហៅយុនហ្គីចង់បែកបំពង់ក ។

" បាទ! បាទ! បាទម៉ាក់! " នាយក៏ឆ្លើយតបទៅកាន់អ្នកជាម្ដាយវិញ ។

"  នេះកូនរបស់មិត្តភក្ដិម៉ាក់...ឈ្មោះអីប្រាប់គេទៅក្មួយ " គាត់អោយជីមីមនិយាយខ្លួនឯងតែម្ដងទៅ ។

" ខ្ញុំឈ្មោះ ផាក ជីមីន អាយុ 18 ជិត 19 ហើយចា៎ " នាងនិយាយដោយអោនគោរពអ្នកដែលមានអាយុច្រើនជាងខ្លួន ។

" អឹម " ពាក្យមួយនេះធ្វើឪ្យជីមីនរាងខឹង ព្រោះគេនិយាយយ៉ាងគួរសំតែស៊ូកានិយាយមោដូចអត់បាយ ។

" នែ៎! ខ្ញុំខំនិយាយយ៉ាងស្រួលបួល លោកតបមកតែប៉ុណ្ណឹងទេអី? តែមើលមុខទៅដូចតាចាស់ ចឹងបានឆ្លើយតបមកដូចអស់កម្លាំង " ជីមីននិយាយឌឺដាក់យុនហ្គី ។

" នែ៎! ថាអ្នកណាតាចាស់? យើងទើមតែ 24 ឆ្នាំទេ!! " យុនហ្គីតបដោយខឹងនាងតូច ។

" អា~ចុះប៉ុណ្ណឹងមិនចាស់ទៀត? " គេតប់ដោយញញឹមឌឺដង ។

" នាងមកណេស៎ " គេចាប់កដៃរបស់ជីមមីនថានិងទាញ តែលោកស្រីមីនក៏ចាប់ដៃគេចេញ ។

" បានហើយយុនហ្គីកុំរករឿងពេក " គាត់ប្រាប់ទៅយុនហ្គី ។

" តែគេជាអ្នកផ្ដើមមុន " យុនហ្គីស្រែកដោយមើលមុខជីមីន ។

" លោកនិង! " គេតបវិញដោយធ្វើមុខច្បួញ មើលទៅវង់តែចាប់ច្របាច់ថ្ពាល់ ។

" នាងនិង! "

ផាំង!! សម្លេងរបស់រន្ទះបាញ់បានពន្លឺអាស្រាយពេលគេកំពុងឈ្លួសគ្នា ។

" អា!! " អ្នកនៅក្នុងផ្ទះបានស្រែក ព្រោះកំពុងឈរមើលមនុស្សពីរអ្នកកំពុងឈ្លួសគ្នាស្រាបតែសម្លងរន្ទះបាញ់បានបន្លឺឡើង ។

" បានហើយធុញនិងនាង/លោកណាស់ " អ្នកទាំងពីរនិយាយពាក្យដូចគ្នាប្រាប់ទៅគ្នាហើយក៏ឡើងទៅបន្ទប់បាត់ទៅ ។

" នេះហើយដែលគេហៅថាស្នេហារន្ទះបាញ់មែនទេ? តែគេមិនបានមានចិត្តលើគ្នាផង " លោកស្រីមីននិយាយសួរខ្លួនឯង ។

" លោកស្រីហូបថ្នាំខ្សោយបេះដូងសិនទៅ " អ្នកបម្រើនិយាយហើយហុចថ្នាំអោយគាត់
" អ-អគុណ " គាត់និយាយដោយនៅភ័យនៅឡើយ ។

" ចាំមើលណាអាបុិកមុខចាស់! ខ្ញុំនិងសងសឹក " គេនិយាយតែម្នាក់ឯងហើយក៏ដើរទៅងតទឹកបាត់ទៅ ។

_កាត់មកយុនហ្គីកំពុងដេកនិយាយម្នាក់ឯង_

" ចាំមើលណានាងកាតុញ! យើងនិងធ្វើបាបនាងម្ដងហាសហាសហា " គេនិយាយដោយញញឹមចុងមាត់ ។

នោះចាំមើលមើលថារឿងអ្វីនឹងកើតឡើង
មិនស្រួលទេមើលទៅ

វគ្គនេះរាងខ្លីតិចហើយ ព្រោះទើបនិងចាប់ផ្ដើមដំបូងៗ ។

( រឿងនេះនិងមានការកែសម្រួលលបន្តិចបន្ទួច សូមយោគយល់កន្លែងដែលមានខុស )
To be continue

☁⚡ស្នេហារន្ទះបាញ់⚡☁Where stories live. Discover now