EP 13 : ចាស់ពូកែថ្នម

269 36 6
                                    

បុ៉ន្មានម៉ោងក្រោយមកពួកគេក៏មកដល់សេអ៊ូលវិញ ។ ថេហ្គុកយើងវិញគ្រាន់តែមកដល់សេអ៊ូលភ្លាមពួកគេក៏ទៅភូមិគ្រឹះចនតែម្ដង ព្រោះប្រូហ្គុកយើងចង់នាំអនាគតប្រពន្ធគេទៅជួបឪក្មេកម៉ែក្មេក ។ ពេលចូលទៅដល់ភ្លាមអ្នកបម្រើទាំងអស់ក៏ស្វាគមន៍អ្នកទាំងពីរដោយភាពរីករាយ ។

" អីយ៉ាចៅហ្វាយ! នេះត្រូវគ្នាជាមួយអ្នកនាងថេវិញហើយហេស៎? " ខេវិនបានដើរមកជិតជុងហ្គុកហើយក៏បង្អាប់នាយធ្វើឪ្យសុីមួយក្រញររបស់ជុងហ្គុក ។

" អាចង្រៃយ៌នេះ! " និយាយហើយនាយក៏នាំអូនថេថេយើងចូលទៅក្នុងវិមានដល់ធំរបស់ត្រកូលចនបាត់ទៅ ។

" អរអ្នកប្រុស! ទៅដើរលេងសប្បាយដែរទេ? " ម៉ែដោះក៏សួរទៅកាន់អ្នកប្រុសរបស់ខ្លួនដោយស្នាកញញឹមដ៏ស្រោះ ។

" សប្បាយតើអ៊ុំ តែឥលូវជួយឆុងទឹកដោះគោក្ដៅឪ្យថេហ្យុងបន្តិចមកណា! " ជុងហ្គុកគេខ្លាចកូនគេឃ្លានទើបឪ្យម៉ែដោះទៅឆុងទឹកដោះគោឪ្យអូនគេញុាំហើយក៏ដើម្បីកូនក្នុងផ្ទៃនាងដែរ ។

្" ចាសអ្នកប្រុស! " គាត់ក៏ដើរទៅឆុងទឹកដោះគោឪ្យថេហ្យុង ហើយពូហ្គុកក៏ឪ្យអូនគេទៅអង្គុយលើសាឡុងឪ្យស្រួលបួល ។

" អង្គុយឪ្យស្រួលណាអូនសម្លាញ់ ជុប! " មើល៍លួចថើបកូនគេហ៎! ខូចណាស់អាពូនិង ។ ហើយលោកស្រីនិងលោកប្រុសចនក៏បានចុះមកដល់ចំពេលកូនពៅគាត់ថើបកូនស្រីគេទៀត ។

" យ៉ាអាកូនក្បាលខូច! " លោកចនបានដាក់នាយសង្ហារមួយដៃធ្វើឪ្យនាយចង់ផ្កាប់មុខ ។

" ប៉ា! នេះចង់សម្លាប់កូនខ្លួនឯងមែនទេ? " ដោយដៃអង្អែលក្បាលខ្លួនតិចៗឯមាត់ក៏ខំនិយាយជាមួយប៉ារបស់គេ ។

" ហើយយ៉ាងមិចថ្ងៃនេះនាំក្មួយថេយ៍មកលេងប៉ាម៉ាក់ ហឹម? " លោកចន

" ខ្ញុំមានរឿងមកប្រាប់ប៉ាម៉ាក់និងណា! " ជុងហ្គុក

" រឿងអីទៅប្រាប់ប៉ាឪ្យលឿនមក " លោកចនក៏អន្ទះស្សាចង់ដឹងភ្លាម ព្រោះយប់មិញយល់សបឃើញជុងហ្គុកពរកូនតូចមកឪ្យគាត់ ។

" ថេហ្យុងគេមានផ្ទៃពោះហើយ ហើយខ្ញុំគិតថានិងចង់រៀបការឆាប់ៗនេះណាប៉ាម៉ាក់! " លោកចនឮហើយក៏បើកភ្នែកធំៗតែម្ដង កាលមុនឈ្លោះគ្នាដូចឆ្កែឆ្មាតែឥលូវមកមានកូនមានចៅឪ្យគាត់វិញ ។

☁⚡ស្នេហារន្ទះបាញ់⚡☁Where stories live. Discover now