EP 4 : Six pack លោកក៏ធំៗល្អម្លេះ!

996 91 3
                                    


" ខ-ខ-ខ " រាងក្រាស់ថាបែរមុខចេញ តែបែរទៅចំជញ្ជាំងបុកក្បាលសន្លប់បាត់ទៅ ។

" ហុីយ! ប្រុសឆ្កួត! ខ្ទិចខ្ទីអស់ហើយអស់ហើយលោកអើយ! " ជីមីនគិតតែស្រែកមិនព្រមជួយលើករាងក្រាស់អីតិច ។

_____ប៉ុន្មានម៉ោងក្រោយមក_____

" អ-អូយ......ក្បាលខ្ញុំ....ឈឺណាស់ " រាងក្រាស់យកដៃទៅទុបក្បាលខ្លួន ហើយក្បាលគេវិលដូចកង់ឡានចឹង។

" មិចហើយកូនឈឺត្រង់ណាទៀតទេ? "លោកស្រីរហ័សសួរកូនប្រុសខ្លួន ។

" ម៉ាក់ខ្ញុំកើតអី? " រាងក្រាស់ឆ្លើយដោយសម្លេងងលៗ ។

" គឺឯងដើរបុកជញ្ជាំងរួចក៏សន្លប់បាត់ " លោកស្រីមីនប្រាប់កូនដោយខំប្រឹងញញឹមមិនចង់ចេញ ។

______មុននេះបន្ទិច_______

" ហុីយៗ! ប្រុសឆ្កួត! អាយៗខ្ទិចខ្ទីអស់ហើយ អស់ហើយលោកអើយ! " ជីមីន

" ក្មួយមីនកើតអីហា " លោកស្រីរត់មកជាមួយនិងម៉ែដោះយ៉ាងលឿនពេលឮជីមីនស្រែក ។

" មានរឿងអីនា- " ម៉ែដោះគាំងពាក់ណ្ដារប្រយោគតែម្ដង ។

" ម៉ាក់អ៊ំុអើយខ្ទិចអស់ហើយ ហុឹក! ហឺក! " រាងតូចជីមីនក៏រត់មកអោបលោកស្រី ។

" អ្នកស្រី! អ្នកប្រុសតូចសម្លប់បាត់ហើយ " ម៉ែដោះដើរទៅមើលអ្នកជាអ្នកប្រុសតូចដែលកំពុងដេកលើឥដ្ឋ ។

" ប្រហែលភ័យពេកសន្លប់បាត់ ឬក៏...អរពេក...ហ៊ុយ! ក្មួយមីនខ្ទិចខ្ទីអស់ហើយកន្លែងណាប្រាប់មីងទៅមើល " លោកស្រីមីនសួរខ្លួនឯងតែក៏នឹកដល់នាងល្អិតក៏បែមកសួរគេវិញ ហើយរកមើលពេញខ្លួនគេចង់ដឹងខ្ទិចត្រង់ណាខ្លះ ។

ផាំង! សំឡេងរន្ទះបាញ់បានបន្លឺចេញមកម្ដងទៀត រួមនិងភ្លៀងផងដែរ ។

" អួយ! ល្បល់យ៌! " លោកស្រីមីនភ្ញាក់ព្រើតពេលឮសម្លេងរន្ទះ ។

" អ្នកមីង! បងយុនឃើញខ្លួនខ្ញុំខ្ទិចខ្ទីហើយ ហ៊ឹក! " នាងតូចអង្រួនដៃលោកស្រីមីនទាំងមិនសុខចិត្តនិងមុខស្អុយទៀតផង ។

" ម៉ែដោះទៅទេរហៅពេទ្យមក " លោកស្រីមីន
" ចាស! " ម៉ែដោះ

_____បច្ចុប្បន្ន_____

☁⚡ស្នេហារន្ទះបាញ់⚡☁Where stories live. Discover now