EP 12 : បងមិនទៅណាចោលអូនទេ

395 45 8
                                    

កាយស្រីតូចដើរក្រោមទឹកភ្លៀងយ៉ាងយូរមកដល់បន្ទប់រីហ្សត់ខ្លួនវិញដោយខ្លួនសើមជោគ ។
" មីននី! ហេតុអីឯងទៅដើរហាលភ្លៀងចឹង? " ជេហ៊ូបដោយឃើញសារភាពនាងបែបនេះក៏រត់ទៅរកនាង ។
" រងារណាស់បងហ៊ូប..... " សម្លេងញ័រៗក៏ទោលទៅអ្នកម្ខាង ឯខ្លួនប្រាណក៏ប្រែជាស្វាយ ។
" ហួយ៎! មោះចូលក្នុងមក " ដៃស្រលូនក៏ចាប់ទាញដៃស្រលូនមួយទៀតចូលក្នុងបន្ទប់រីហ្សត់ ។
មកដល់ក្នុងបន្ទប់ ជេហ៊ូបក៏រកខោអាវឪ្យជីមីនផ្ដូរនិងដាក់ឪ្យនាងគេងមុននិងគេដើរទៅដាំទឹកដោះគោក្ដៅៗឪ្យនាង ។
" ជេហ៊ូប! " សម្លេងស្រែកហៅរបស់ថេមីនក៏បន្លឺឡើងធ្វើឪ្យជេហ៊ូបបែរមករកនាយ ។
" ថេមីន? នេះលោកចូលមកបានយ៉ាងមិច? " ជេហ៊ូប
" គឺថ្វារមិនបានបិតជិតនោះទេ " ថេមីនតបវិញដោយមុខបញ្ចេញស្នាមញញឹមមក ។
" ហឺយ! ខ្ញុំនេះយ៉ាប់មែនហើយ "
" ជួនកាលទៅក៏អាចភ្លិចបានដែរ ហើយអ្នកនាងដាំបបរឪ្យអ្នកណានិង? " នាយក៏លើកសំណួរឡើងពេលដែលឃើញបបរដែលកំពុងតែដាំ ។
" គឺឪ្យប្អូនខ្ញុំព្រោះនាងឈឺ "
" អរ~ មោះខ្ញុំជួយ ហាមប្រកែកឪ្យសោះ! " នាយគម្រាមនាងបែបមុខខ្ចូត ហើយក៏ចាប់ផ្ដើមជួយនាង អ្នកកំលោះក៏បានជួយមើលជីមីនផងដែរ ឯជេហូបបានទេរកនាយក្រាស់ ។

" អាឡូបងយ៉ុន! " ជេហ៊ូប
[ ជេហ៊ូប? មានការអីមែនទេ? ] យុនហី្គ
" បងនៅឯណា? " ជេហ៊ូប
[ បងនៅក្លិប យ៉ាងមិចមែនទេ? ] យុនហ្គី
" ហឺយ! នេះបងនិយាយឡូយបែបនេះហេស៎? " ជេហ៊ូប
[ បងឡូយរឿងអីទៅ? ] យុនហ្គី
" ជីមីនឈឺជិតស្លាប់ទៅហើយបងនៅអង្គុយផឹកសុីនៅក្លិបទៅវិញ!! " ជេហ៊ូប
[ ឈឺជិតស្លាប់!! បងទៅហើយ! ] យុនហ្គី

* ទឺត! ទឺត! *

" ហាស៎? នេះគាត់ពិតជាមិនដឹងជីមីនឈឺមែនហ៎?ឆើស! " នាងហួសចិត្តនិងនាយមិនតិចនោះទេ សង្សាស្អីមិនដឹងថាអ្នកម្ខាងទៀតឈឺ ។
" រងារៗ " មាត់បោ៉ងៗញ័រពោលពាក្យថារងារព្រោះតែខ្លួននាងដូចត្រូវបានក្របដណ្ដប់ដោយទឹកកកចឹង ។
" បងថាគេមិនស្រួលទេណា " នាយក្រោយពីឃើញជីមីនមិនស្រួលខ្លាំងគេក៏ប្រាប់ជេហ៊ូប ។
" យកគេទៅពេទ្យតែម្ដងទៅចឹង! " ថេមីនឮហើយគេក៏បីជីមីនទៅក្នុងឡាន ហើយជេហ៊ូបបានទេទៅប្រាប់យុនហ្គីរួចក៏ឡើងឡានជិះទៅពេទ្យបាត់ ។
ជីមីនត្រូវបានគ្រូពេទ្យដាក់ឪ្យគេងបន្ទប់ VIP ដោយភ្ជួរសារូមឪ្យនាង ។ មួយសន្ទុះក្រោយមកយុនហ្គីក៏បានមកដល់មន្ទីពេទ្យដោយរត់ត្រហេបត្រហបទៅរកបន្ទប់ជីមីន ។
" បងយុនមកហើយហ៎! " ពេលដែលឃើញយុនហ្គីមកដល់ជេហ៊ូបក៏ភ្លាត់មាត់ហៅនាយ ។
" គេកើតអីធ្ងន់ធ្ងរទេ? " យុនហ្គីក៏សួរឡើងដោយភាពបារម្មណ៍យ៉ាងខ្លាំង ។
" តិចតួចដែរនិងណា ហើយបងនិងជីមីនឈ្លួសគ្នារឿងអីទៀតហើយមែនទេ? "
" រឿងវាឆ្ងាយណាស់  មីនៗឆាប់ងើបឡើងមកណា!  " តបទៅជេហ៊ូបហើយគេក៏ងាក់ទៅនិយាយជាមួយអ្នកដែលបានគេងលក់ស្ដូកស្ដឹង ។ យុនហ្គីបានគេងអង្គុយអោបដៃជីមីនជាប់ ហើយជេហ៊ូបក៏បាននៅគេងចាំជីមីនងើបដែរតែនាងគេងលើភ្លៅថេមីន ( ស្វីតដល់ក ហិហិ! ) ។ ប៉ុន្មានជាងកន្លេះម៉ោងរាងកាយស្រីតូចក៏ចាប់ផ្ដើមកម្រើកតិចៗធ្វើឪ្យយុនហ្គីងើបគ្រេះ ។
" ជីមីន! អូនដឹងខ្លួនហើយហេស៎? "
" យុនហ្គី! ហុឹក! " គ្រាន់តែឃើញនាយភ្លាមនាងក៏ស្ទុះងើបអោបនាយក្រាស់ជាប់ដៃ ។
" យំធ្វើអីហឹម? " យុនហ្គីក៏សួរជីមីមព្រោះគ្រាន់តែងើបពីឈឺភ្លាមយំតែម្ដង ។
" ហុឹក...កុំទៅណាចោលអូនទៀតណាអូនសុំ " ដៃល្អិតអោបកាយមាំជាប់ដោយសុំអង្វរកុំឪ្យគេទៅណាចោលនាងទៀត ។
" បងមិនទៅណាចោលអូនទេ ជុប! " តបនិងស្រីតូចរួចនាយក៏អោនទៅថើបថ្ងាស់ជីមីនមួយខ្សឺត ។
" យុនអូនចង់ទៅវិញ " ជីមីនក៏រអ៊ូទារនាយក្រាស់ទៅរីហ្សត់វិញ ។
" អឹម...ចាំបងឪ្យពេទ្យផ្សំថ្នាំឪ្យអូនសិនចាំយើងទៅវិញណា "
" អឹម " នាងក្រហឹមដោយស្នាមញញឹមហើយក៏អង្គុយចាំមើលនាយក្រាស់មកវិញ ។ មួយសន្ទុះក្រោយមកយុនហ្គីក៏បានមកវិញដោយដៃកាន់ថង់ថ្នាំហើយនាយក៏បានដាស់ជេហ៊ូននឹងថេមីនផងដែរ ។ អ្នកទាំងបួនក៏បានត្រលប់មកបន្ទន់រីហ្សត់វិញ ហើយយុនហ្គីបានគេងជាមួយជីមីនដូចកាលរាល់ដងចឹង ។
" ធូរខ្លះទេ? មើលចុះឈឺហើយនៅតែស្អាតទៀតអនាគតប្រពន្ធបងនេះ "
" ឆ្កួត! ឌឹបៗ! " ដោយសារតែអៀនពេកជីមីនក៏វាយយុនហ្គីពីរបីដៃចំដើមទ្រូងមាំនាយទៅ ។
" ហឹសៗ ឆាប់គេងទៅស្អែកពួកយើងត្រូវទៅសេអ៊ូលវិញហើយ "
" អឹម...អូនដឹងហើយ " ក្រោយពីនិយាយគ្នាហើយអ្នកទាំងពីរក៏គេងអោបគ្នាទៅ ហើយឥលូវនេះមកមើលជេហ៊ូបដែលកំពុងតែរៀបចំអីវ៉ាន់ដើម្បីទៅសេអ៊ូលស្អែកនេះដោយមានថេមីនជួយនាង ។
" ហ៊ូបហា៎~ " អង្គុយសុខៗថេមីនក៏បានហៅជេហ៊ូប ។
" ចាស៎! បងមានការអីមែនទេ "
" អឹម....បើមិនប្រកាន់អីទេស្អែកបងចង់ជូនហ៊ូបទៅសេអ៊ូលវិញបានទេ? " នាយក៏បានសួរជេហ៊ូបដោយភាពអៀនតិចតួចដែរនិងណា ។
" បានតាស.....ជុប! " ក្រោយពីបញ្ចប់ប្រយោគហើយនាងក៏បានដឹងថាថេមីនបានសម្លឹងនាងយូរហើយដូចជាមានបំណងអ្វីតែមិនហ៊ានធ្វើទើបនាងខិតមុខទៅជិតនាយរួចក៏ថើបបបូរមាត់នាយមួយខ្សើត ។
" នេះអូន.... " នាយខំប្រឹងនិយាយក្រោយពីគាំងអស់មួយសន្ទុះ ។
" ហិហិ! មើលចុះចេះអៀនទៀត! " គេក៏លើកដៃទៅច្បិចថ្ពាល់ថេមីនដោយភាពក្រឺតជាខ្លាំង ។
"  អូយឈឺ! ចាំមើលណាបងនិងប្រដៅម្ដងទើបបាន "
" អឹម....បងថេ.....មីន " ជេហ៊ូបត្រូវបានថេមីនចាប់ថើបឡើងក្រហមមុខ ។ ក្រោយពីនោះមកអ្នកទាំងពីរក៏រៀបចំបន្តទៀតទៅ ។ ព្រឹកថ្ងៃថ្មីក៏មកដល់ហើយសិស្សគ្រប់គ្នាក៏នាំគ្នារៀបចំឡើងឡាន តែអ្នកអភិជនវិញលើកនេះពួកគេជិះឡានទៅខ្លួនឯង ។
" ថេហ្យុងអង្គុយអូនស្រួលទេបែបនេះ? "
" ដាក់ខ្នើយឪ្យអូនមួយទៀតមក! " នាងតូចក៏ទាររកខ្នើយមួយទៀតព្រោះអ្នកមានផ្ទៃពោះតែងតែចុកខ្នង ។
" សឺត! ចាំទៅដល់សេអ៊ូលចាំប៉ានាំទៅជួបលោកតាលោកយាយណា! " ក្រោយហុចខ្នើយឪ្យអនាគតប្រពន្ធហើយ នាយក៏អោនទៅថើបពោះថេហ្យុងដោយស្នាមញញឹម ។
" ជុង....ចូលឡានឪ្យលឿនមកអូនឃ្លានណាស់! "
" អូននេះញុាំច្រើនម្លេះ ប្រយ័ត្នបងឈប់ស្រឡាញ់ណា~ " ជុងហ្គុកក៏និយាយបែបលេងសើចដាក់ស្រីតូចធ្វើឪ្យនាងឆេះតែម្ដង ។
"  ឈប់ៗទៅ! មិនខ្វះប្រុសតាមស្រឡាញ់ខ្ញុំទេហឹស!  " នាងនិយាយទាំងសម្លឹងសម្លក់នាយធ្វើឪ្យជុងហ្គុកភ័យខ្លួនជាខ្លាំង ។
" ហឹម~បងនិយាយលេងទេពៅមាស ជុប! "
" អេមកស្វីតកណ្ដាលផ្លូវតែម្ដងពីរអ្នកនេះ! " យុនហ្គីបាននិយាយទៅកាន់ជុងហ្គុកដោយក្នុងដៃមានជីមីននៅក្នុងដៃ ។
" បងកុំពិនថាឪ្យខ្ញុំពេកមើលដៃខ្លួនឯងផង " ពេលនោះដែរនាយក៏ងាកទៅមើលចំពីមុខជីមីន ។
" មីនៗយើងនាងឈឺ! "
" បានហើយបងឆាបទៅ! " ជីមីនក៏និយាយឡើងហើយពួកគេទាំងប៉ុន្មានក៏នាំគ្នាចេញដំណើរទៅដោយមានកូនចៅតាមរាងៗខ្លួន ។

To be continued

☁⚡ស្នេហារន្ទះបាញ់⚡☁Where stories live. Discover now