Teaser

663 68 14
                                    

ណាត់ថាវ៉ាត់ វីសតុនជាកូនប្រុសរបស់អ្នកជំនួញងងឹតដែលមានឥទ្ធិពលខ្លាំងក្លាជាងគេបំផុតនៅអាមេរិក ជីវិតដែលធ្លាប់តែស្ងប់ស្ងាត់គ្មានអ្វីកង្វល់ចិត្តតែសុខៗស្រាប់តែម៉ាក់ប៉ារបស់គេអោយទៅរៀបការជាមួយនិងគូរដណ្តឹងយ៉ាងទាន់ហន់ដែលសូម្បីតែខ្លួនក៏មិនដឹងដូចគ្នាថាមានតាំងពីពេលណាមក ទើបធ្វើអោយកម្លោះបេះដូងទឹកកកនៅមិនសុខខួរក្បាលដ៏ឆ្លាតវ័យចេះតែគិតមិនឈប់រិះរកវិធីដើម្បីគេចពីខ្សែរចំណងមួយនេះ ។

ជេមមីណាយ សាន់ទ្រីណូ ជាអ្នកជំនួញដ៏ល្បីឈ្មោះដែលត្រូវបានម្តាយចញ្ចឹមជាជនជាតិអារ៉ាប់និងឱពុកចិញ្ចឹមជាជនជាតិអុីតាលីយកមកចញ្ចឹមតាំងពីតូចបង្វឹកបង្ហាត់គេគ្រប់បែបយ៉ាងដើម្បីអោយសាកសមទៅនិងទីយាទតែម្នាក់គត់របស់ត្រកូល សាន់ទ្រីណូ។
គេជាមនុស្សដែលម៉ត់ចត់ ស្ងៀមស្ងាត់ និងឈាមត្រជាក់ទោះជាគេជាអ្នកជំនួញស្របច្បាប់ក៏ដោយតែក្នុងជំនួញផ្លូវងងឹតក៏គេមានឥទ្ធិពលមិនធម្មតាដូចគ្នា។

តើគូរដណ្តឹងរបស់ណាត់ថាវ៉ាត់ជាអ្នកណា?តើណាត់ថាវ៉ាត់អាចជៀសផុតពីមង្គលការនេះបានឬអត់?

                 _____ភាគខ្លី______
«មីគីដើរយឺតៗណាហ្វូតខ្លាច» ហ្វូតអង្អែលក្បាលសេះថ្នមៗព្រមទាំងនិយាយប្រាប់វាតិចៗ ដោយបេះដូងលោតញាប់ព្រោះពេលនេះគេកំពុងអង្គុយរឹងខ្លួនលើខ្នងសេះវាពិតជាខ្ពស់ខ្លាំងណាស់
«បងប្រុសហ្វារីសចាំជួយហ្វូតផងណា»កម្លោះតូចងាកទៅប្រាប់ហ្វារីសទាំងទឹកមុខចង់យំ ហ្វារីសក៏អស់សំណើចមុននេះក្រែងរំអុកសុំគេជិះសោះ
«អូខេ បើធ្លាក់ចាំបងជួយចាប់»
«ហ្វូតអត់ចង់ធ្លាក់ទេ បងប្រុស!ហ្វូតចង់ចុះវិញជួយហ្វូតបន្តិច»ដៃតូចស្រទ្បូនហុចទៅអោយអ្នកនៅជិតខ្លួនអោយជួយលើកខ្លួនចុះតែហ្វារីសបែរជាធ្វើមិនដឹង ទើបធ្វើអោយរាងស្តើងធ្វើមុខជូរអន់ចិត្ត ហើយក៏ច្រទ្បំធាក់សេះមួយជើងទោះបីជាមិនសូវខ្លាំងណាស់ណាតែក៏អាចពញ្ញាក់វាអោយរត់ទៅមុខយ៉ាងលឿន
«ហ្វូត» ហ្វារីសស្រែកយ៉ាងខ្លាំងដោយការភ្ញាក់ផ្អើល
«អាយយយយ បងប្រុសជួយហ្វូតផង» រាងតូចព្យាយាមចាប់ខ្សែរសេះយ៉ាងជាប់មិនហ៊ានលែង សេះចេះតែបំបោលទៅមុខមិនឈប់ រហូតមានដៃមាំអ្នកណាម្នាក់លូកមកអោបចង្កេះតូចអោយមកជិះសេះជាមួយខ្លួន
«ហឹកក..បងប្រុសហ្វូតខ្លាច»ហ្វូតជ្រប់មុខយំលើដើមទ្រូងហាំណែនរបស់អ្នកណាម្នាក់ ព្រោះគិតថាជាបងប្រុសរបស់ខ្លួន
«ចៅហ្វាយយ»ហ្វារីសបើកភ្នែកធំៗសម្លឹងមើលទិដ្ធភាពចំពោះមុខ មុននិងប្រញាប់រត់ទៅត្រកងហ្វូតពីចៅហ្វាយរបស់ខ្លួន
«ចៅហ្វាយអោយខ្ញុំសុំទោសដែលបង្កអោយមានការរំខានដល់ចៅហ្វាយ»ហ្វារីសប្រញាប់ឱនក្បាលសុំទោសយ៉ាងដឹងកំហុស
«ក្មេងម្នាក់នេះជាអ្នកណា?»សម្លេងដែលពោរពេញទៅដោយអំណាចបំភ្លឺទ្បើងតាមដោយចញ្ចើមជ្រួញចូលគ្នាយ៉ាងកាចសម្លឹងមើលទៅក្មេងប្រុសមាឌល្អិតដែលឈរក្រោយខ្នងជំនិតរបស់ខ្លួន
«អឺ...គឺប្អូនជីដូនមួយខ្ញុំទើបតែមកពីអាមេរិក»ខតធីសព្យាយាមនិយាយកុហកដើម្បីកុំអោយចៅហ្វាយរបស់ខ្លួនសង្ស័យ សំណាងហើយដែលគេអោយហ្វូតស្លៀកសម្លៀកបំពាក់ប្រពៃណីអារ៉ាប់ដែលពាក់បិតបាំងខ្លួនប្រាណ មុខមាត់បើកត្រឹមតែភ្នែកមួយគូរប៉ុណ្ណោះ បើមិនបានបិតបាំងមុខចៅហ្វាយរបស់គេពិតជាឆ្ងល់មិនខាន ព្រោះហ្វូតមានមុខមាត់កាត់ទៅជនជាតិអាសុីគ្មានមួយភាគណាដូចជនជាតិអារ៉ាប់ដូចជាគេសូម្បីតែបន្តិច
« ហឹមម»រាងក្រាស់ក្រហឹមនៅដើមកមុននិងសម្លឹងមើលទៅកែវភ្នែកស្រទន់មួយគូរដែលសម្លឹងមើលមកគេទាំងកែវភ្នែកភ័យខ្លាច ហេតុអីកែវភ្នែកមួយគូរនេះទាក់ទាញគេខ្លាំងបែបនេះ??? ជេមមីណាយសួរខ្លួនឯងក្នុងចិត្តបន្តិច ហើយក៏បង្វែរសេះជិះបន្តដោយមិនគិតច្រើន

ជួបគ្នាឆាប់នេះៗ ក្នុងរឿង"ពង្វក់ស្នេហ៍ វង្វេងដួងចិត្ត"
💗

វង្វេងស្នេហ៍ ពង្វក់ដួងចិត្តWhere stories live. Discover now