ហ្វូតក្រោយពីញុំាអីរួចក៏ដេកលក់បាត់មាត់ឆឹងគួបផ្សុំនិងអស់កម្លាំងខ្លាំងកាលពីយប់មិញផងទើបមិនមានកម្លាំងអ្វីដើម្បីស្រែកចេចចាចទៀត ពេលនេះឆ្លងចូលដល់ពេលល្ងាចទៅហើយកាយតូចកាច់ពត់ពែនខ្លួនយកដៃញីភ្នែកខ្លួនតិចៗព្រមទាំងក្រោកអង្គុយទ្បើងសម្លឹងមើលជុំវិញបន្ទប់កាលពីយប់មិញរវល់តែផ្តោតលើជេមពេកមិនបានពិនិត្យមើលពីសោភណ្ទភាពបន្ទប់នេះបានច្បាស់ បន្ទប់នេះធំជាងបន្ទប់របស់ហ្វារីសទៅទៀត ថែមទាំងរៀបចំដេគ័រដូចជាព្រះរាជដំណាក់ស្តេចលម្អទៅដោយពណ៍ស ប្រាក់និងមាស និងគ្រឿងសង្ហាររឹមថ្លៃៗជាច្រើន
"ងើបហើយ?"រាងក្រាស់ដែលដើរចូលមកតាំងពីស្មើរណាក៏មិនដឹង សួរទៅហ្វូតដែលកំពុងអង្គុយធ្វើមុខម៉ង់ៗលើគ្រែ
"ជេម"
"យ៉ាងម៉េច?"
"ហ្វូតចង់ទៅរកបងរីសវិញ"ងើបពីដេកភ្លាមមាត់ទទូចទារទៅរកហ្វារីសភ្លែតធ្វើអោយជេមចងចញ្ចើមមិនពេញចិត្តទ្បើង នៅជាមួយគេវាពិបាកដកដង្ហើមឬក៏យ៉ាងម៉េចបានជាមិនចង់នៅជិត?
"នៅទីនេះមិនត្រូវចិត្តឯងត្រង់ណា?"
"ត្រង់គ្មានបងរីសនៅជិតនោះអី ហ្វូតចង់លេងជាមួយបងរីសស"
"ចង់លេងស្អីធំហើយមិនមែនកូនក្មេង"
"បែបនេះហើយទើបហ្វូតចង់នៅជាមួយបងរីស បងរីសអត់ដែលប្រកែកនិងហ្វូតទេតាមចិត្តហ្វូតគ្រប់ពេល ចំណែកឯជេមចិត្តអាក្រក់ចូលចិត្តនិយាយកាចៗដាក់ហ្វូតរហូត"
"ហ្វារីសតាមចិត្តទ្បើងខូចអស់ហើយ"ជេម
"ហ្វូតមិនបានខូច ជេមកុំចេះតែថា"ហ្វូតខាំមាត់ប្រកែកមិនចាំយូរ គេមិនបានខូចនោះទេមិចចេះមកចោទគេទៅកើតនោះ
"បែបនេះហើយមិនខូចទៀត?"រាងក្រាស់នៅតែបន្តញ៉ោះមិនឈប់ ហ្វូតខឹងហក់ចុះពីលើគ្រែមកឈរទល់មុខគេរួចងើយសម្លឹងមុខជេមដូចជាកូនឆ្មា
"បើជេមថាហ្វូតខូចទៀត ហ្វូតឈប់និយាយរកហើយ"
"ខឹង?"ដៃមាំលើកទៅអោបចង្កេះហ្វូតអោយមកផ្អិបនិងខ្លួនយ៉ាងស្និទ្ធស្នាល ផ្ទៃមុខស្អាតអោនមកជិតហ្វូតព្រមទាំងលើកចញ្ចើមសួរដោយសម្លេងឌឺដង
"ហ្វូតអត់បានខឹង ហ្វូតគ្រាន់តែអត់ចូលចិត្តពេលដែលជេមនិយាយថាហ្វូតខូច"
"ចុះហ្វូតក្បាលខូចពិតមែនឬអត់"
"អត់ទេ ហ្វូតស្តាប់បង្គាប់មិនរឹងរួស ចចេស ក្បាលខូចទេ"ហ្វូតក្រវីក្បាលនិយាយយ៉ាងគួរអោយស្រទ្បាញ់ធ្វើអោយអ្នកកម្លោះទប់ចិត្តមិនបានអោនទៅឆ្មក់ថើបបបូរមាត់ពណ៍ផ្កាឈូកហ្វូតយ៉ាងរហ័ស
ជុប
"ជេម ថើបហ្វូតទៀតហើយ"ម្រាមដៃតូចស្ទាបបបូរមាត់ខ្លួនតិចៗថ្ពាល់ទ្បើងក្រហមដូចប៉េងប៉ោះទុំ
"មិនចង់អោយថើប?"
"ហ្វូតចង់អោយជេមថើបថ្នមៗ មិនខ្លាំងៗដូចជាយប់មិញទេ..អឹមម"គ្រាន់តែហ្វូតនិយាយចប់ភ្លាមបបូរមាត់ក្រាស់អោនទម្លាក់ទៅថើបជញ្ជក់បបូរមាត់ហ្វូតថ្នមៗមិនខ្លាំងដូចជាការពីមុន ដៃតូចលើកស្រាក់កគេជាប់បិទភ្នែកទទួលស្នាមថើបពីគេយ៉ាងភ្លើតភ្លើន
"ចូលចិត្តបែបនេះមែនទេ?"ជេមដកបបូរមាត់ចេញសួរទៅហ្វូត ឯហ្វូតងក់ក្បាលតិចៗឆ្លើយតប
"អឹមមម មាត់ជេមផ្អែមណាស់ហ្វូតចូលចិត្ត"ហ្វូតលិធបបូរមាត់ខ្លួន ជេមឃើញហើយក៏លួចអស់សំណើចគេខ្នាញ់ចង់តែចាប់ក្រញិចនោះទេ
"ធ្លាប់ថើបអ្នកណាបែបនេះពីមុនមកទេ?"
"អត់ធ្លាប់ទេ មានតែជេមនិងចាប់ហ្វូតថើបរហូត"
"ហាមថើបអ្នកណាក្រៅពីជេមឮទេ?"ជេមនិយាយសម្លេងស្រទន់ព្រមទាំងអោនថើបថ្ពាល់ទន់ៗរបស់ហ្វូតបណ្តើរដូចជាញៀនញ៉ាមណាស់អញ្ជឹង
"ហេតុអីទៅ"
"ពេលនេះហ្វូតជារបស់ជេម ហាមអោយអ្នកណាមកអោបថើបនិងប៉ះពាល់ខ្លួនប្រាណដូចជាជេមដាច់ខាត"
"ចុះបងរីស?"
"រឹតតែហាម យល់ទេ?"
"ហ្វូតយល់ហើយ ចាំបាច់គំហកដាក់ហ្វូតធ្វើអី"ហ្វូតឈ្ងោកមុខចុះធ្វើមុខស្អុយប៉ែគ្រាន់តែសួរសំណួរធម្មតាៗសោះក៏ស្រែកអោយដែល
"ធ្វើខ្លួនស្តាប់បង្គាប់មិនរឹងរួស យើងនិងតាមចិត្តឯងគ្រប់រឿង"To be continued
ទីបំផុតកាជេមgreenវិញហើយ😭🌚
Vote& follow admin ឲច្រើនហូវ ក្រែងអេតមីនមានកម្លាំងចិត្តចេញរឿងម្ងៃ២ភាគវិញ😖
![](https://img.wattpad.com/cover/275060661-288-k202406.jpg)
YOU ARE READING
វង្វេងស្នេហ៍ ពង្វក់ដួងចិត្ត (ចប់/Complete)
Romanceហ្វូត"លួចស្រទ្បាញ់ចៅហ្វាយរបស់បងប្រុសខុសឬអត់?" ណាត់ថាវ៉ាត់"លោកគ្មានសូម្បីតែរូបរាងក្នុងកែវភ្នែករបស់ខ្ញុំ ជេមមីណាយ សាន់ទ្រីណូ" មានរឿងអ្វីកើតទ្បើងហេតុអ្វីក៏មនុស្សតែមួយតែបែរជាមានចរិក២ខុសពីគ្នាយ៉ាងមិនគួរអោយជឿទៅវិញ?