ភាគ១៨

236 77 22
                                    

ជេមត្រទ្បប់មកវិមានវិញបន្ទាប់ពីចំណាយពេលជិតកន្លះថ្ងៃជាមួយប៉ារបស់គេ គោលដៅដំបូងដែលគេនឹកដល់នោះគឺហ្វូតគេខ្លាចតែហ្វូតដើររកគេពេញវិមាននោះទេ តែពេលមកដល់វិមានក៏ស្ងាត់ឆឹងខុសពីធម្មតា ចញ្ចើមក្រាស់ចងចូលគ្នាងាកទៅសួរអ្នកបម្រើភ្លាម
"ហ្វូតនៅឯណា"
"អ្នកនាងឆែលសុីមកយកទៅក្រៅប្រាប់ថាចៅហ្វាយជាអ្នកបញ្ជា"
"ហើយពួកឯងក៏ជឿ? ចង្រៃយ៍ ឆាប់នាំគ្នាទៅរកហ្វូតឲឃើញ"ជេមដើរទៅទាញសោរទ្បានផ្ទាល់ខ្លួនដើរតម្រង់ទៅរកទ្បានខ្លួន ចំណែកឯហ្វារីសនិងឆាលប្រញាប់បើកទ្បានចែកផ្លូវគ្នាតាមរកហ្វូតដូចគ្នា។ ដៃមាំក្តាប់ចង្កូតទ្បានណែន ក្តៅក្នុងចិត្តមិនស្ទើរ គេប្រហែសតែបន្តិចក៏ចូលមកឆក់ហ្វូតចេញទៅបាត់ ឬមួយគេមិនដែលធ្វើអីនាងពីមុនទើបនាងបានចិត្ត ហ៊ានធ្វើដល់ថ្នាក់នេះ?
ជេមបើកGPSមើលទីតាំងរបស់ហ្វូតដែលភ្ជាប់និងខ្សែរកដែលពាក់ឲហ្វូតកាលមួយរយះមុន(វគ្គនេះមីនទើបតែបន្ថែម😭)ដែលកំពុងលោតសញ្ញានៅម្តុំជាយក្រុង ជេមជាន់ហ្កែរទ្បានទៅមុខលឿនដូចហោះសម្តៅទៅទីនោះភ្លាមមិនចាំយូរ

"លោកបងចាត់ការសម្លាប់ឥទ្បូវល្អទេ?"កូនចៅឲយោបល់ទៅមេរបស់ខ្លួន ពេលនេះរាងតូចសន្លប់បាត់មាត់ឆឹងបើចាត់ការពេលនេះអាចនិងមិនលំបាកសម្រាប់ពួកគេ
"អឺ ចាត់ការបែបណាល្អ?..."អ្នកដែលជាមេគេយកកាំបិតដែលសៀតនិងចង្កេះយកទៅអូសកាត់និងខ្លួនហ្វូត ដូចកំពុងសម្រេចចិត្តថាគួរចាក់កន្លែងណាល្អ
ផាំង
"អូយ"កាបិតត្រូវធ្លាក់ពីដៃទៅក្បែរខ្លួនហ្វូតពេលដែលគ្រាប់កាំភ្លើងហោះមកបាញ់ចំបាតដៃគេពេញៗ
"កុំយកដៃស្មោគគ្រោករបស់ពួកឯងប៉ះពាល់ហ្វូតឲសោះ"ជេមតម្រង់កាំភ្លើងទៅពួកគេទាំង៣ឆ្លាស់គ្នាទៅវិញទៅមក ពួកគេឃើញបែបនោះភ្លាមម្នាក់ៗចាប់ផ្តើមមើលមុខគ្នាមិនដឹងត្រូវធ្វើបែបណាបន្ត កូនចៅ២នាក់រត់ចេញយ៉ាងលឿនមិនមើលក្រោយចោលមេរបស់ខ្លួនទុកឲនៅម្នាក់ឯង
"លោកប្រុសសូមមេត្តាកុំសម្លាប់ខ្ញុំអី ខ្ញុំធ្វើតាមគេបញ្ជារនោះទេ"អស់ជម្រើសក៏បានតែលត់ជង្គង់អង្វរទៅអ្នកចំពោះមុខ
"អ្នកណាជាអ្នកបញ្ជាឯង"ជេមដឹងក្នុងចិត្តច្បាស់ថាជាឆែលសុីប៉ុន្តែគេគ្រាន់តែសួរបញ្ជាក់ឲកាន់តែច្បាស់ប៉ុណ្ណោះ
"អ្នក..អ្នកនាងឆែលសុី...សូម..អាក៎..អ្ហឹក"បំពង់ករបស់បុរសនោះដាច់សរសៃហូរឈាមឆ្វាចចេញមកដូចជាអារកមាន់ដោយសារតែហ្វូតដែលដឹងខ្លួនតាំងពីស្មើំ៊ណាក៏មិនដឹងយកកាំបិតមុតស្រួចដែលធ្លាក់ជិតមុននេះមកសង្កត់កាត់ផ្តាច់បំពងកគេយ៉ាងកំណាចឃោរឃៅ បុរសនោះដេកប្រកាច់និងកន្លែងរហូតដល់ដាច់ខ្យល់ស្លាប់យ៉ាងវេទនាឈាមក៏បាញ់ប្រលាក់ផ្នែកខ្លះនៃផ្ទឌមុខរបស់ហ្វូតបង្កើតទ្បើងជារូបភាពគួរឲរន្ធត់ ហ្វូតងើបឈរទ្បើងភ្នែកមុតកាចរេទៅផ្តោតសម្លឹងទៅមុខជេមដែលឈររាងឆ្ងាយពីគេបន្តិច ជេមឈរមើលហ្វូតយ៉ាងភ្លាំងភ្លឹកសឹងមិនជឿនិងភ្នែកថាហេតុការណ៍មុននេះជាការពិតឬអត់ ហ្វូតហ៊ានសម្លាប់មនុស្សឆៅៗបែបនេះហេស៎ មើលទៅក៏ជំនាញក្នុងការប្រើប្រាស់កាំបិតខ្លាំងដូចគ្នា
"ហ្វូត"រាងតូចដើរមកឈរជិតជេមរួចលើកកាំបិតទៅភ្ជង់គេ កែវភ្នែកដែលធ្លាប់តែគួរឲស្រទ្បាញ់ពេលនេះប្រែទៅជាកំណាចគ្មានអារម្មណ៍ មានតែភាពសោះគគ្រោះប៉ុណ្ណោះ
"លោកជាអ្នកណា"សម្លេងគ្មានជាតិឮទ្បើងពីមាត់តូចរបស់ហ្វូតគ្មានបង្កប់នូវសម្លេងផ្អែមដូចជាកាលពីមុន
"ជាបងណាហ្វូត ហ្វូតមិនចាំបងទេហេស៎"
"ហ្វូត? អ្នកណាជាហ្វូត?"ហ្វូតជ្រួញចញ្ចើមមិនពេញចិត្តពេលដែលជេមហៅឈ្មោះគេភ្លែកៗដែលមិនធ្លាប់ឮពីមុន ហ្វូតកាន់តែរុលចុងកាំបិតទៅជិតបំពង់ករបស់ជេមកាន់តែកៀកជាងមុនថែមទៀត

To be continued

Khun Nattawat is back y'all!!!
But sadly our cutie Fotfot is no longer here anymore guys 😭

បើបានVote តិចស្អែកអេតមីនប្រហែលបាត់មួយថ្ងៃហើយ កុំភ្លេចទៅvoteភាគមុនផងណា(TT)

វង្វេងស្នេហ៍ ពង្វក់ដួងចិត្តWhere stories live. Discover now