ភាគ១៩

973 110 31
                                    

"ហ្វូត? អ្នកណាជាហ្វូត?"ហ្វូតជ្រួញចញ្ចើមមិនពេញចិត្តពេលដែលជេមហៅឈ្មោះគេភ្លែកៗដែលមិនធ្លាប់ឮពីមុន ហ្វូតកាន់តែរុលចុងកាំបិតទៅជិតបំពង់ករបស់ជេមកាន់តែកៀកជាងមុនថែមទៀត
រហូតមុខកាបិតប៉ះនិងបំពង់កជេមបន្តិចធ្វើឲកកិតនិងស្បែក ឈាមរឹមៗហូរស្រក់ចុះមកតែរាងក្រាស់ឈរស្ងៀមមិនកម្រើកខ្លួនភ្នែកមើលមុខហ្វូតជាប់ជានិច្ច
"ឆែលសុី នាងនៅឯណា?"ហ្វូតឃើញអ្នកម្ខាងទៀតស្ងៀមមិនមាត់ ក៏ចោតសំណួរសួរភ្លាម អម្បិញមិញគេឮច្បាស់និងត្រចៀកថាអ្នកដែលប៉ុនប៉ងចង់សម្លាប់ខ្លួនគឺឆែលសុី
"អូនសួររកនាងធ្វើអី?"ជេមមិនហ៊ាននិយាយឮៗបើគេហ៊ានតែកម្រើកបំពង់កខ្លាំងៗនោះ កាបិតដែលហ្វូតកំពុងតែភ្ជង់គេប្រាកដជាធ្លុះចូលបំពង់កមិនខាន
"ក៏ប្រាប់មកថានាងនៅឯណា លោកមិនបាច់ចាំចង់ដឹងថាខ្ញុំចង់ធ្វើអី"
"បងគិតថាពួកយើងគួរតែត្រទ្បប់ទៅវិមានសិនទៅ"
"ហេតុអ្វីខ្ញុំត្រូវទៅតាមលោក ហើយឈប់ប្រើពាក្យអូនបងជាមួយខ្ញុំទៅ ពួកយើងមិនបានត្រូវជាអ្វីនិងគ្នា"ហ្វូត
"មិនបានត្រូវជាអ្វីនិងគ្នា?"ជេមផ្ទួនពាក្យដែលហ្វូតនិយាយមុននេះ ហើយសើចចេញមកបន្តិចដូចជាអស់សំណើច ហ្វូតជ្រួញចញ្ចើមឆ្ងល់
"ហ្វូតអូនភ្លេចរឿងរ៉ាវគ្រប់យ៉ាងរវាងយើងទាំង២អស់ហើយមែនទេ?"
"ខ្ញុំមិនដឹងថារយះពេលដែលខ្ញុំកើតហេតុនៅទីនេះកន្លងទៅប៉ុន្មានថ្ងៃឬប៉ុន្មានខែនោះទេ ហើយក៏មិនដឹងដូចគ្នាថាមានរឿងអីខ្លះកើតទ្បើងមកលើខ្ញុំ មនុស្សដែលលោកហៅថា ហ្វូត ពេលនេះគេលែងនៅទីនេះទៀតដែរ ខ្ញុំមិនមែនជាហ្វូតខ្ញុំជា.."ហ្វូតអាក់ចុងប្រយោគមិននិយាយចេញមកព្រោះខ្លាចអ្នកចំពោះមុខដឹងថាខ្លួនជាអ្នកណា ទើបជ្រើសមិនប្រាប់គេ
"អូនចង់ឲបងបំភ្លេចរឿងគ្រប់យ៉ាងទាំងអស់អំទ្បុងពេលអូនបាត់ការចងចាំហេស៎?"
"មែន"
"គ្មានផ្លូវដាច់ខាត បងគ្មានថ្ងៃបំភ្លេចនោះទេ"
"នោះជារឿងរបស់លោក ចង់ចងចាំបន្តក៏អញ្ជើញតាមចិត្ត"ហ្វូតដកកាំបិតបោះចោលទៅម្ខាងហើយបែរខ្នងដើរចេញទៅតែជេមចូលទៅចាប់កដៃតូចជាប់
"អូនចង់ទៅណា"
"ទៅកន្លែងរបស់ខ្ញុំវិញ...លែងដៃ"
"អូនគ្មានសិទ្ធចាកចេញពីបង ហ្វូត"
"លោកគិតថាលោកជាអ្នកណា មកហាត់ឃាត់ខ្ញុំបាន?"តាំងពីកើតមកមិនដែលមានអ្នកណាហ៊ានបញ្ជារគេបែបនេះនោះទេ ពេលដែលឮជេមហាមគេ គេក៏មានអារម្មណ៍ចម្លែកចិត្តបន្តិច
"ជាប្តីរបស់អូននោះអី បើអូនភ្លេចចាំបងរំលឹកការចងចាំឲវិញតើល្អទេ?"ជេមដើរចូលទៅរកហ្វូតកាន់តែជិត
"ពាក្យសម្តីគ្មានបានការ លោកជាប្តីរបស់ខ្ញុំតាំងពីពេលណា"
"ពេលខ្លះខួរក្បាលរបស់អូនអាចនិងភ្លេចបង តែរាងកាយរបស់អូនអាចនិងនៅចាំបងក៏ថាបាន"ជេមយកដៃទៅអង្អែលត្រកៀករបស់ហ្វូតទាំងញញឹមចុងមាត់
ដឹប...មួយដៃចំគែមមាត់ ជេមងាកមុខទៅម្ខាងតាមកម្លាំងដៃហ្វូត ឈាមជ្រាបចេញមកតាមគែមមាត់បន្តិច ជេមយកដៃទៅជូតឈាមបណ្តើររួចបែរមករកហ្វូតវិញបណ្តើរ
"កុំមកប៉ះពាល់ខ្លួនខ្ញុំ មនុស្សស្មោគគ្រោក"
"ស្មោគគ្រោក? តែអាស្មោគគ្រោកនេះមិនអញ្ជឹងហេស៎ដែលធ្វើឲអូនដេកថ្ងូរហារមាត់ហៅឈ្មោះបងមិនឈប់នោះ"ជេមតម្លើងសរសៃកដាក់ហ្វូតវិញទាំងឈឺចិត្ត ចូលមកក្រទ្បុកបេះដូងនិងខួរក្បាលគេហើយសុខៗមកធ្វើជាភ្លេចគេហេស៎ គិតឬថាគេព្រមឲភ្លេចងាយៗនោះ បើភ្លេចគេក៏ជួយរលឹក តាមវិធីបែបណាក៏បាន ចង់បានតាមបែបឃោរឃៅឬតាមបែបរោលរាល?គេនិងបំពេញបំណងបានតាមគ្រប់យ៉ាង
"ថោកទាបបំផុត"ហ្វូត

To be continued

អាណិតអ្នកអានពេកក៏សម្រេចចិត្តសរសេរឲ១ភាគ(༎ຶ ෴ ༎ຶ)

តែអេតមីនមានអារម្មណ៍ថាស្រទ្បាញ់ភាគនិងខ្លាំងៗ🤣🤭

វង្វេងស្នេហ៍ ពង្វក់ដួងចិត្ត (ចប់/Complete)Where stories live. Discover now