Episode 1 : ខូចចិត្តក្រាស់មានសង្សារ
ក្លឹបកំសាន្តកណ្តាលក្រុង៚
«Ah Min អាតឿ!! ឈប់ផឹកទៅ គិតថាអាមិត្តម្នាក់នេះ សុំចុះណាវ៉ើយ~~~~» UCស្រែកតាមទាញកែវ ស្រាចេញពីដៃមិត្ត ព្រោះវាលើកអ៊កៗ មើលតែមិនដែរបានផឹក ហើយនៅទឹកភ្នែកទឹកសំបោរ មកជាមួយទៀត។
«ហឹក!! ហ្អឺ!! ហេតុអីៗ!!~~យើងស្អាតមិនដល់អាខ្ពស់ដូចត្នោតនោះរឺ?? ទើបនាងមិនស្រលាញ់យើង~~» Jimin
«អាឆ្គួតអើយ~ ឈប់ផឹកទៅប្រយត្ន័បែកថ្លើមប្រមាត់ងាប់ តិចមិនបានយកប្រពន្ធនិងគេទៅ!!» Pigi កម្លោះសង្ហាវ៉ែនតា ញីក្បាល ហួសចិត្តនិងមិត្តដែរខូចចិត្តព្រោះ..
Crមានសង្សារ ការចោល...
«ហឹក!! នាងមិនស្រលាញ់យើង យើងក៏មិនយកអ្នកណាទៀតដែរ!!~~ហឹកៗ..» Jimin
«ឯងស្រលាញ់ Kim EySoo អ្នកគ្រូពេទ្យរួមជំនាន់នោះថ្នាក់និងផងហេស??» UCសួរ ធ្វើភ្នែកស្លឺ។
«អឺ!!! វាពិតហើយ អោយស្រាមកយើង~ហឹកៗ!!» Jiminលើកអកៗ ទាំងទឹកភ្នែក ទឹកសំបោល។
ពួកគេគឺជាក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីពេទ្យសុខាភិបាលធំមួយ នៅសេអ៊ូ។
ភារកិច្ចរបស់ពួកគេគឺ ជួយសង្គ្រោះជីវិតមនុស្សមិនថាដោយសារជំងឺ ឬ គ្រោះថ្នាក់ដោយសារអាវុធ។ពួកគេនៅផ្នែកតែមួយ តែតួនាទីខុសគ្នាទាំងអស់..
UCជាគ្រូពេទ្យសន្តំចិត្ត តួនាទីរបស់គេគឺលួងលោមអ្នកជំងឺ និងធ្វើអោយពួកគេ មានភាពជឿជាក់ មានក្តីសង្ឃឹមដើម្បីបន្តជីវិត។ប៉ុន្តែក្រៅម៉ោងការងារវិញ អាម្នាក់នេះ វាត្អូញត្អែរនិងជីវិត វាពេញទី។
Pigiជាគ្រូពេទ្យវះកាត់ គ្រឿងក្នុង ចង់សំដៅថា គេវះកាត់អ្នកជំងឺណាដែរមានបញ្ហា ដោយសារជំងឺរាំរៃ រយៈពេលយូរ រឺធ្វើទុកភ្លាមៗ ប៉ុណ្ណោះ។
Jiminជាគ្រូពេទ្យវះកាត់ ឆៅ តួនាទី និងភារកិច្ចជំនាញរបស់គេ គឺវះកាត់ ជនរងគ្រោះដោយសារគ្រាប់កាំភ្លើង រឺវះកាត់ជនដែរមានរបួសដោយសារអាវុធប្រលៃជីវិតផ្សេងៗ។
គេម៉ត់ចត់ក្នុងការងារ តែក្រៅម៉ោងការងារវិញ អ្នកណាក៏និយាយដែរ ថាគេរញេរញាយខ្លាំង ជាលោកគ្រូពេទ្យដែរ គ្រប់គ្នាតែងតែញ៉ោះថា ទាបគួរអោយស្រលាញ់..