Fight for the LoVe☣️

385 45 0
                                    

Episode 3 : ជួបគ្នាម្តងទៀត

រសៀលបន្តិច JungkookទៅជូនដំណើរYoongiនៅព្រលានយន្តហោះរបស់ក្រុមកងទ័រជើងអាកាស ទាំងស្រណោះស្រណោក ព្រោះមិនបានទៅជាមួយ។

«ទៅហើយវ៉ើយ...ធ្វើភារកិច្ចអែងអោយបានល្អទៅ យើងទៅចាំអែងនៅទីនោះមុន»

«ខ្ញុំនិងឆាប់ទៅ» គេស្រែក ហើយលើកដៃក្រវីដាក់មេបញ្ជាការ ដែលអង្គុយក្នុងHelicopter កំពុងចាប់ផ្តើមធ្វើការហោះហើរ។ ក្រោយពីជូនដំណើររួច គេក៏ធ្វើដំណើរទៅជួបលោកឧត្តម្ភសេនីម្តងទៀត ព្រោះគាត់ចង់ណែនាំគេអោយស្គាល់ មនុស្សដែលជួលគេអោយធ្វើការអោយ។

Park Namjoon

«វីរសេនីឯកJeon នេះគឺលោកPark» លោកឧត្តម្ភសេនី

«សួស្តីលោក»

«សួស្តីលោកJeon» អ្នកទាំងពីរចាប់ដៃគ្នា រលាស់តិចៗ។

«អត់ភារកិច្ចខ្ញុំហើយ អ្នកទាំងពីរពិភាក្សារគ្នាតាមសម្រួលចុះ» ថាហើយត្តម្ភសេនីក៏ចាកចេញទៅ ទុកអោយអ្នកទាំងពីរអង្គុយចចារគ្នាយ៉ាងស្ងៀមស្ងាត់។

«ខ្ញុំបានលឺរឿងខ្លះពីលោកឧត្តម្ភសេនីហើយ» Jungkookចាប់ផ្តើមនិយាយមុន ធ្វើអោយNamjoonញោចស្នាមញញឹមតិចៗលើមុខ មុននិងតបសំដីមកវិញ...

«អញ្ចឹងល្អហើយ បើលោកដឹងខ្លះមកហើយនោះលោកJeon»

«លោកចង់អោយខ្ញុំចាប់ផ្តើមការពារនៅថ្ងៃណា??» អ្នកកម្លោះវីរសេនីវ័យក្មេងសួរ ព្រោះខ្ជិលវែងឆ្ងាយច្រើន។ ណាមួយគេក៏មិនចង់ដឹងលឺបញ្ហាដែលអ្នកជំនួញម្នាក់នេះកំពុងប្រឈមដែរ គេគ្រាន់តែបំពេញភារកិច្ចរបស់គេ តាមថ្នាក់លើបញ្ជាមក។

«ថ្ងៃស្អែក នេះជានាមបណ្ត័ និងអាស័យដ្ឋានផ្ទះប្អូនប្រុសខ្ញុំ។ ថ្ងៃស្អែកព្រឹក លោកទៅទីនោះទៅ ខ្ញុំចង់ណែនាំលោកអោយគេស្គាល់» Namjoonដាក់ក្រដាសមួយសន្លឹក និងនាមបណ្ត័មួយលើតុ រុញវាទៅអោយអ្នកកម្លោះ។

«បាន..» Jungkookយកវាមកមើល។ Park Namjoonនេះមិនធម្មតាទេ បើតាមមើលរយៈឥរិយាបថ សំដីសំដៅ និង ការសម្តែងចេញតាមរយៈការស្លៀកពាក់។ នៅឡាវេហ្គាស គេប្រហែលជា ជាមនុស្សម្នាក់មានឥទ្ធិពលខ្លាំងហើយ។

Fight for the LoVe☣️Where stories live. Discover now