Episode 13 / 2
ប៉ុន្មានថ្ងៃក្រោយមក...
អារម្មណ៍ច្រណែន ខឹងហួងហែងរបស់Jungkook កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គេមិនចូលចិត្ត ដែលJiminតែងតែនៅជាមួយTaehyung ហើយJiminតែងតែគម្រោះគម្រើយដាក់គេទៀត គេកាន់តែខឹង។
Jungkookធ្វើការបណ្តើរ ធ្វើមុខសាបដូចទឹក សម្លក់សម្លឹងJimin ដែលកំពុងជួយTaehyungយកនេះយកនោះបណ្តើរ។
«លោកJeon» សំលេងស្រទន់ធ្វើអោយ អ្នកកម្លោះរហ័សងាកមកមើល។
«មានការអី??» Jungkookសួរទៅនាងក្រមុំ ដែលឈរធ្វើខ្លួនអឹមអៀនៗ ហាក់ដូចជាអៀននិងគេអីបែបនិង។
«លោកអាចជួយពួកយើងយកកេះនោះទៅខាងក្នុងបានទេ??» នាងនិយាយតិចៗ រដាប់រដុប ចង្អុលទៅកេះដាក់សម្ភារៈមួយ ដែលនៅមិនឆ្ងាយពីទីនោះប៉ុន្មាន។
«ប្រាកដជាបាន» អ្នកកម្លោះយល់ព្រម ដើរទៅលើកកេះនោះ ហើយដើរទៅតាមនាងក្រមុំ នាំផ្លូវទៅខាងក្នុង។
«ដាក់កន្លែងណា??» Jungkookសួរ។
«គឺទីនេះ» គេដាក់កេះនៅកន្លែងនាងប្រាប់ ទីនោះនៅជិតកន្លែងដែលJiminនិងTaehyungកំពុងធ្វើការ។
«អគុណហើយលោក» នាងក្រមុំនិយាយទាំងអឹមអៀន មិនហ៊ានមើលមខនាយចំ។
«ហៅខ្ញុំថាJungkookទៅ» Jungkookនិយាយ។
«ខ្ញុំឈ្មោះ TaeEy» TaeEy
«មានអ្វីអោយជួយ ហៅខ្ញុំចុះ មិនបាច់ក្រែងចិត្តទេ»
«អគុណម្តងទៀត Jungkook» គេញញឹមដាក់នាងបន្តិច ហើយលួចដៀងភ្នែកសម្លឹងទៅJimin ដែលហាក់ដូចជាមិនចាប់អារម្មណ៍និងវត្តមានរបស់គេសោះ ទើបដើរចេញមកធ្វើការងាររបស់គេនៅខាងក្រៅវិញ។
ក្រោយពីពឹងអ្នកកម្លោះសង្ហារបានម្តង គ្រូពេទ្យស្រីក្រមុំៗចាប់ផ្តើមមករកJungkookអោយជួយនេះ ជួយនោះជារឿយៗ ដល់ថ្នាក់ពេលខ្លះគ្រាន់តែរបស់តូចមួយក៏មកអោយគេជួយ។ Jungkookចាប់ផ្តើមធុញថប់ តែដល់ពេលឃើញJiminឧស្សាហ៍សម្លឹងមកគេ ពេលគេនៅក្បែរគ្រូពេទ្យស្រីទាំងនោះ ក៏ធ្វើជាសប្បាយចិត្តនិងជួយពួកនាង ហើយឆ្លៀតឌឺJiminជារឿយៗ សងការដែលJiminស្និតស្នាលជាមួយTaehyung ព្រងើយនិងគេ។