Episode 19
«Jungkook hah...ក្រោកឡើង..ហ៊ឺកៗ..ក្រោកឡើង មកនិយាយជាមួយអូន» នាយតូចហូរទឹកភ្នែកសស្រាក់ ដាក់ក្បាលលើទ្រូងខាងឆ្វេងរបស់នាយ ត្រចៀកជាប់និងទ្រូង ស្តាប់សំលេងចង្វាក់របស់ដុំសាច់នៅខាងក្នុងទ្រូងនាយ ដែលវាកាន់តែខ្សោយទៅៗ។
គេមិនអោយមនុស្សដែលគេស្រលាញ់ស្លាប់នោះទេ។ គេជាគ្រូពេទ្យវះកាត់ គេប្រាកដជាអាចជួយសង្គ្រោះជីវិតJungkook បានដូចគេជួយសង្គ្រោះអ្នកឯទៀតដែរ។
«រៀបចំវះកាត់ទៅ»
«ប៉ុន្តែ វាប្រថុយខ្លាំងណាស់Jimin។ Jungkookមិចនិងអាចទ្រាំទ្រកំឡុងពេលវះកាត់បានទៅ?? ឈាមគេហូរច្រើនណាស់ សម្ពាធឈាមក៏ធ្លាក់ចុះ ចង្វាក់បេះដូងក៏ខ្សោយ បើវះកាត់ គេប្រាកដជាស្លាប់មិនខាន» Taehyungប្រាប់ពីផលពិបាក និងលទ្ធផលក្រយពេលវះកាត់អោតJiminស្តាប់ តែប្រែជាស្ងាត់មាត់ ពេលJiminស្រែកសួរបកទៅវិញ។
«ចុះបើមិនវះកាត់ គេអាចនៅរស់ទេ?!!»
គ្រប់គ្នាមិនហ៊ាននិយាយអ្វី ក្រៅពីអោនមុខចុះ ដោយទឹកមុខសោកសៅរាងខ្លួន។ ស្ថានភាពរបស់Jungkook មិនសង្គ្រោះនិងស្លាប់ តែបើវះកាត់ ក៏គ្មានសង្ឃឹមរស់បន្ត។
«ខ្ញុំមិនខ្វល់ទេ!! ទោះជាមានសង្ឃឹមតែ1% ក៏ខ្ញុំនិងសង្គ្រោះជីវិតគេអោយបាន!!» Jiminស្រែកទាំងទឹកភ្នែក។ បើពិភពលោករបស់គេ គ្មានវត្តមានJungkook តើអោយគេរស់នៅបន្តទៀតយ៉ាងមិចទៅ??
ទោះជាត្រូវចុះទៅដល់ឋានខ្មោច យកព្រលឹងJungkookមកវិញ ក៏គេធ្វើដែរ។ អោយតែJungkook មានជីវិតរស់នៅបន្តទៅទៀត។
«ពួកយើងគ្មានឈាមបញ្ចូលអោយគេទេJimin ឈាមប្រភេទA អស់ពីឃ្លាំងហើយ» Taehyungនិយាយតិចៗ ក្រោយពីឈរស្ងៀមមួយសន្ទុះមក។
«យកឈាមខ្ញុំទៅ» Jimin
«តែអែងនិងធ្វើការវះកាត់អោយគេនោះអី!! អែងមិននិងអាចបរិចាក្ចឈាមអោយគេបានទៅ!!» Taehyungពន្យល់ប្រាប់។ គេដឹងថាJiminចង់ជួយជីវិតJungkook ប៉ុន្តែបើJiminអោយឈាមទៅJungkookផង ហើយកាន់កាំបិតធ្វើការវះកាត់ទៀត ស្ថានភាព វាកាន់តែអាក្រក់ជាងមុនទៅទៀត។ មិនស្រួលៗJiminភ្លាត់ស្នៀត ធ្វើអោយJungkookបាត់បង់ជីវិត កំពុងពេលវះកាត់។ នោះJimin និងមានវិប្បដិសារី មួុយជីវិតមិនខាន។