ប្រទេសកូរ៉េខាងត្បូង (ទីក្រុងសេអ៊ូល)
" លោកស្រីធំ ឲ្យមនុស្សទៅតាមចាប់អ្នកប្រុស jimin មកវិញទេបាទ " សម្លេងដែលសួរឡើង ដោយការតានតឹងចិត្តក៏ដោយសារតែលោកស្រីរបស់គេមិននិយាយស្អីបន្តិចសោះ ។
" មិនបាចទេ yoon " សម្លេងមនុស្សចាស់បដិសេធភ្លាម ព្រោះគាត់បានអង្គុយនិងបន្ទប់ធ្វើការ បើមើលអាយុគាត់អាចចូល60 ឆ្នាំហើយ ហើយyoon ជាអង្គរក្សដែលនៅបានយូរហើយគាត់ទុកចិត្តជាទីបំផុត ។
" លោកស្រីធំមិនព្រួយបារម្ភពីអ្នកប្រុសតូចទេមែនទេ " yoon ដែលមានអាយុ40 ឆ្នាំដែលបានចូល មកនៅបម្រើទីនេះតាំងពីរតូច និយាយឡើងដោយមិនយល់ស្របនិងគំនិតម្ចាស់ខ្លួនសោះ ។
" គេជាចៅប្រុសទី2 របស់ខ្លួនខ្ញុំ ខ្ញុំចិញ្ចឹមគេតាំងពីពេលគេចេញពីរពោះម៉ាក់របស់គេ ហើយក៏ត្រូវស្លាប់ នាងជាកូនប្រសារល្អខ្លាំងណាស់ មិនគួរណាអាយុខ្លីទេ jimin គេប្រហែលជានឹកបងប្រុសខ្លាំងបានជារត់ទៅរកមើលបងប្រុសវិញ ខ្ញុំជាយាយដែលអសមត្ថភាពមើលថែចៅប្រុសទាំងពីរអ្នកនេះណាស់ ខ្ញុំអាក្រក់ណាស់មែនទេលោក yoon " ស្រ្តីជរានិយាយទាំងដកដង្ហើមធំដោយសារខូចចិត្តយ៉ាងខ្លាំង ព្រោះហាមឃាត់ប្អូនមិនឲ្យជួបមុខបងបងប្រុសតែបន្តិចសោះ ។
" វារឿងកន្លងយូរហើយ អ្នកស្រីកុំគិតទៀតហើយ សុខភាពរបស់អ្នកស្រីក៏មិនសូវល្អប៉ុន្មានដែរ " yoon និយាយដាស់តឿនដោយការបារម្ភ ព្រោះសុខភាពរបស់ម្ចាស់ខ្លួនពិតជាមិនល្អពិតមែន ។
" យើងចូលរណ្តៅស្អែកខានស្អែកផងក៏មិនដឹងទេ បានហើយយើងចង់នៅម្នាក់ឯង លោកទៅសម្រាកទៅ " យាយរបស់ jimin និយាយបែបសម្លេងនឿយហត់ ព្រោះរាល់ថ្ងៃគាត់រស់នៅដោយត្រដរ ។
" លោកស្រី ខ្ញុំសុំនៅកំដរតើបានទេ " yoon បង្ហាញខ្សែភ្នែកព្រួយបារម្ភភ្លាម ដែលធ្វើឲ្យអ្នកម្ខាងទៀតញញឹមតិចៗ ។
" មិនបានទេខ្ញុំចង់នៅស្ងប់ស្ងាត់ ឯងចេញទៅ "
" អត់ទេអ្នកស្រី អ្នកស្រីត្រូវចូលសម្រាកភ្លាមបាទ " yoon អោនលំទោនភ្លាមដែលធ្វើឲ្យ គាត់ញញឹមអស់សំណើចពេលលឺកូនចៅជំនិតនិយាយបែបនេះ ។
YOU ARE READING
តុក្កតាតូចរបស់ខ្ញុំ❄️My Little Doll❄️
Actionរបស់លេងដែលខុសផ្លែកពីគេគឺកូនក្មេងប្រុសតូចនឹង តែមិនមែនធម្មតាទេព្រោះមិនមែនទិញបានតាមផ្សារទំនើបធំៗបានទេ គេបានបញ្ជូនកូនចៅឲ្យទៅចាប់ដល់ផ្ទះសត្រូវទៀត តែសម្រាប់ jimin បានហៅប្រុសម្នាក់នោះថាប្រុសរោគចិត្ត វាគួរឲ្យអស់សំណើចណាស់ ។ Top Taehyung sunder B...